អ្នកស្រី រ៉ូណា ស្មីត ព្រួយបារម្ភ​អំពី​ប្រព័ន្ធ​ដឹកនាំ​បែប​ឯក​បក្ស​នៅ​កម្ពុជា

ដោយ មួង ណារ៉េត
2018-03-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មានកាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​២០១៧។
Photo: RFA

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ប្រព័ន្ធ​ការ​អនុវត្ត​ប្រព័ន្ធ​ឯក​បក្ស​នៅ​កម្ពុជា។ អ្នកស្រី​បញ្ជាក់​ថា វា​ជា​តួនាទី​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​..) ដែល​ត្រូវ​ធានា​អំពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​នានា​របស់​កម្ពុជា។

អ្នកស្រី រ៉ូណា ស្មីត ថ្លែង​បែបនេះ ក្រោយ​ជំនួប​ជាមួយ គ..ប នៅ​ព្រឹក​ថ្ងៃទី១៣ មីនា នេះ។

អ្នកស្រី រ៉​ណា ស្ម​ត ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប នឹង​មន្ត្រី​គ..ប​ថា វា​ជា​រឿង​មួយ​គួរ​ឱ្យ​ព្រួយបារម្ភ ប្រសិនបើ​កម្ពុជា​អនុវត្ត​របប​ដឹកនាំ​បែបនេះ​មែន​នោះ ព្រោះ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា មាន​ចែង​ច្បាស់​អំពី​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស។ អ្នកស្រី​បន្ត​ថា ការចូលរួម​របស់​គណបក្ស​ប្រឆាំង គឺជា​រឿង​ចាំបាច់​មិន​អាច​ខ្វះ​បាន​នៅ​គ្រប់​ការ​បោះឆ្នោត​ទាំងអស់ ដូច្នេះ​វា​ជា​សំណួរ​ដែល​ត្រូវ​ចោទសួរ​ទៅ គ..ប អំពី​រឿង​នេះ។

អ្នកស្រី​បញ្ជាក់​តាមរយៈ​អ្នកបកប្រែ​ថា គ..ប មាន​តួនាទី​សំខាន់​ក្នុង​ការ​ធានា​ថា គ្រប់​គណបក្ស​នយោបាយ និង​បេក្ខជន​ទាំងអស់ នឹង​អាច​ចូលរួម​ប្រកួតប្រជែង​ដោយ​សេរី និង​ស្មើភាព​គ្នា នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាងមុខ ឱ្យ​ដូច​ទៅ​នឹង​អ្វី​ដែល គ..ប បាន​ធ្វើ​នៅ​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាលពី​ឆ្នាំ​២០១៧ យ៉ាង​ដូច្នោះ​ដែរ«វា​ជា​រឿង​សំខាន់​មួយ​សម្រាប់​ គ..ប ក្នុង​ការ​អនុវត្ត​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែល​មាន​ចែង​អំពី​ការ​ធានា​ឱ្យ​មាន​នូវ​របប​នយោបាយ​ប្រជាធិបតេយ្យ​ សេរី ពហុបក្ស និង​ការ​ធានា​ថា​ប្រជា​ពលរដ្ឋ ​មាន​​សិទ្ធិ​ស្មើៗ​គ្នា​ក្នុង​ការ​​ជ្រើស​រើស​តំណាង​ដែល​ខ្លួន​ពេញ​ចិត្ត ហើយ​ខ្ញុំ​សង្ឃឹម​ថា គ..ប នឹង​អនុវត្ត​នូវ​បទបញ្ញត្តិ​ដែល​មាន​ចែង​ស្រាប់​ដើម្បី​ធានា​ឱ្យ​មាន​ការ​អនុវត្ត​នូវ​ខ្លឹមសារ​នយោបាយ​ប្រជាធិបតេយ្យ​ សេរី ពហុបក្ស និង​ធានា​ឱ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើភាព​គ្នា​ដូច​កាល​ពី​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំមុន​នោះ​ដែរ»

ការ​ព្រួយបារម្ភ​អំពី​ការដឹកនាំ​តាម​ប្រព័ន្ធ​បក្ស​តែមួយ និង​ការ​ក្រើន​រំលឹក​អំពី​តួនាទី​របស់​គ..ប ពី​សំណាក់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​នេះ គឺ​បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ដែល​រៀបចំ​ដោយ គ..ប កាល​ពី​ពេល​ថ្មីៗ បង្ហាញ​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ប៉ុណ្ណោះ ដែល​ឈ្នះ​ឆ្នោត​ទទួល​បាន​អាសនៈ​ព្រឹទ្ធសភា​ទាំងអស់។ ជ័យជំនះ​នេះ បាន​មក​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា ធ្វើ​ឱ្យ​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ស្រុក​ខណ្ឌ រាជធានី​ខេត្ត និង​មន្ត្រី​ជាន់ខ្ពស់​ទាំងអស់​របស់​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាត់​សិទ្ធិ​តំណាង​ស្របច្បាប់​ដែល​ពលរដ្ឋ​បាន​ផ្តល់​ឱ្យ​តាមរយៈ​សន្លឹកឆ្នោត ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ។

ឆ្លើយតប​នឹង​ការ​ការ​ព្រួយបារម្ភ​របស់​អ្នកស្រី រ៉ូណា ស្មី​ត អំពី​រឿង​ប្រព័ន្ធ​ដឹកនាំ​ឯក​បក្ស​នេះ អ្នកនាំពាក្យ​គ..ប លោក ហង្ស ពុទ្ធា ថ្លែង​ថា គ្មាន​អ្នកណា​អាច​កែប្រែ​រឿង​នេះ​បាន​នោះ​ទេ ហើយ​គ..ប​នឹង​នៅ​តែ​បន្ត​ការងារ​រៀបចំ​ការបោះឆ្នោត​ដដែល ទោះបី​ជា​មាន​គណបក្ស​តែមួយ​ចូលរួម​ក៏ដោយ«គាត់​ក៏​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ ដូច​ជា នៅ​ក្នុង​សភា​មាន​បក្ស​តែ​មួយ ហើយ​បញ្ហា​នេះ​មិន​មាន​អ្នក​ណាមួយ​អាច​ទៅ​កែ​លទ្ធផល​បាន​ទេ អ៊ីចឹង​ គ..ប មាន​តួនាទី​រៀប​ចំ​ការ​បោះឆ្នោត»

ទោះជា​យ៉ាង​នេះ​ក្តី ប្រធាន​គ..ប លោក ស៊ិក ប៊ុនហុក បាន​ស្នុំសុំឲ្យ​អ្នកស្រី រ៉ូណា ស្មីត ដាក់​អ្នក​សង្កេតការណ៍​បោះឆ្នោត ឬ​រៀបចំ​ឲ្យ​មាន​ការិយាល័យ​អង្គការសហប្រជាជាតិ នៅ​ទីស្ដីការ​គ..ប ផ្ទាល់​តែម្ដង។ ក្នុង​សេចក្ដីថ្លែងការណ៍ ដែល​ចេញ​ក្រោយ​ជំនួប​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ថ្ងៃទី​១៣ ខែ​មីនា​នេះ លោក ស៊ិក ប៊ុនហុក អះអាង​ថា វត្តមាន​របស់​អង្គការសហប្រជាជាតិ គឺ​ដើម្បី​ឃ្លាំ​មើល​សុចរិត​ភាព​របស់​គ..ប។

ជំហរ​គ..ប ចង់​ឲ្យ​ស្ថាប័ន​អង្គការសហប្រជាជាតិ ទទួលស្គាល់​ភាព​ស្របច្បាប់​នៃ​ការបោះឆ្នោត ដែល​ខិត​ជិត​ចូល​មក​ដល់​នេះ វា​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​លោក ស៊ិក ប៊ុនហុក អះអាង​កាលពី​ថ្ងៃទី​២៥ ខែ កុម្ភៈ កន្លង​ទៅ​នេះ ដែល​ពេលនោះ​លោក ប្រាប់​អ្នកសារព័ត៌មាន ថា​ការបោះឆ្នោត​នៅ​កម្ពុជា គ..ប ធ្វើឡើង​ដោយ​ផ្អែក​តាមច្បាប់​របស់​កម្ពុជា និង​ថា គ..ប​កម្ពុជា មិនមែន​កើតឡើង​ពី​សហរដ្ឋអាមេរិក និង​ពី​សហភាព​អឺរ៉ុប​នោះ​ទេ។ ការ​លើក​ឡើង​នេះ គឺ​ស្របគ្នា​ទៅ​នឹង​ជំហរ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថ្លែង​ជា​ញឹកញាប់​ថា កម្ពុជា​មិន​ត្រូវ​ការ​ឲ្យ​អន្តរជាតិ​ទទួលស្គាល់​ការបោះឆ្នោត នៅ​កម្ពុជា​នោះ​ឡើយ។ លោក ហ៊ុន សែន អះអាង​ថា ឲ្យ​តែ​ប្រជាពលរដ្ឋ​ខ្មែរ​ទទួលស្គាល់ នោះ​វា​គ្រប់គ្រាន់​ណាស់​ទៅ​ហើយ។

ទោះជា​យ៉ាងណា ស្ថានការណ៍​នយោបាយ​កាន់តែ​អាក្រក់​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ មិន​អាច​ឱ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ ទុក​ចិត្ត​បាន​ថា ការ​បោះឆ្នោតជាតិ​នៅ​ពេល​ខាងមុខ​នឹង​ជា​ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​នោះ​ឡើយ។ សហគមន៍​ជាតិ និង​អន្តរជាតិ ដែល​ក្នុង​នោះ​ក៏​រួមមាន​ទាំង​អង្គការសហប្រជាជាតិ​ផង បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ដោះលែង​លោក កឹម សុខា និង​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​ផ្សេងទៀត និង​បើក​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដំណើរការ​ឡើងវិញ ព្រមទាំង​បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ មើល​ឃើញ​ថា ស្ថាប័ន​នីតិប្បញ្ញត្តិ​របស់​កម្ពុជា បាន​ក្លាយ​ជា​ស្ថាប័ន​ឯកបក្ស​រួច​ទៅ​ហើយ ក្រោយ​ពេល​បក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​ដោយ​របប​ក្រុងភ្នំពេញ ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ពី​របៀប​ដឹកនាំ​មួយ​ដែល​កំពុងតែ​ដើរ​ផ្ទុយ​នឹង​ច្បាប់​កំពូល​របស់​ជាតិ។ លោក​បន្ត​ថា ការប្រកាស​របស់​គ..ប​ថា ខ្លួន​នឹង​នៅតែ​រៀបចំ​ការបោះឆ្នោត​ដដែល ទោះជា​អវត្តមាន​បក្ស​ប្រឆាំង​បែបនេះ គឺជា​ការ​ធ្វើ​ខុស​នឹង​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត«មុន​ថ្ងៃ​បោះឆ្នោត​មក​ដល់ រដ្ឋាភិបាល​នៅ​មាន​ឱកាស​ច្រើន​ក្នុង​ការ​កែ​ទម្រង់​ ជាពិសេស គាត់​នៅ​មាន​ឱកាស​ច្រើន​នៅ​ក្នុង​ការ​រុញ​ស្ថានភាព​នយោបាយ​ដែល​កំពុង​តាន​តឹង​នេះ ឱ្យ​ទៅ​ជា​ប្រក្រតី​វិញ ដូចជា បង្កើត​ឱ្យ​មាន​ការ​បោះឆ្នោត​ដែល​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិធម៌​។ ទីពីរ គឺ​ការ​ជំរុញ ឬ​បង្កើត​ឱ្យ​មាន​គណបក្ស​ប្រឆាំង​ឡើង​វិញ​ដើម្បី​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​មក​ដល់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ទីបី កម្ពុជា​ត្រូវ​តែ​ទទួល​យក​អនុសាសន៍​ ហើយ​ព្យាយាម​កែប្រែ​ដើម្បី​រក​​យន្តការ​ណាមួយ​សម្រប​សម្រួល​ជាមួយ​អន្តរជាតិ​។ បញ្ហា​សិទ្ធិ​មនុស្ស​ ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ជា​ដើម​ នឹង​ដោះស្រាយ​មិន​ចេញ​នោះ​ទេ ប្រសិន​បើ​យើង​បដិសេធ​មិន​ទទួល​យក​អនុសាសន៍​ពី​គេ​នោះ»

រហូត​មក​ទល់នឹង​ពេលនេះ មានតែ​ប្រទេស​ចិន​កុម្មុយនិស្ត​មួយ​តែប៉ុណ្ណោះ​ដែល​ប្រកាស​ថា ខ្លួន​នឹង​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៦ នា​ខែ​កក្កដា​ខាងមុខនេះ ខណៈ​ដែល​ក្រុម​ប្រទេស​លោក​ខាងលិច​កំពុង​ដាក់​សម្ពាធ និង​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រស់​ឡើងវិញ។

ក្រៅពី​ជំនួប​ជាមួយ​គ..ប អ្នកស្រី រ៉ូណា ស្មីត ក៏​មាន​ជំនួប​ដាច់ដោយឡែក​មួយ​ទៀត​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា នេះ គឺ​អ្នកស្រី​បាន​ជួប​ជាមួយ លោក ហេង សំរិន និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋសភា​មួយ​ចំនួន​ទៀត​។ បញ្ហា​សំខាន់​ដែល​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​រូប​នេះ លើកឡើង​ក្នុង​ជំនួប​ជាមួយ​រដ្ឋសភា​ឯក​បក្ស​នេះ គឺ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​យក​អាសនៈ​សភា​របស់​បក្ស​ប្រឆាំង​ទៅ​បែងចែក​ឱ្យ​គណបក្ស​ផ្សេង​ដែល​មិន​ជាប់ឆ្នោត បញ្ហា​តម្លាភាព​នៃ​ការ​តាក់តែង​ច្បាប់ និង​ការ​សើរើ​មើល​ឡើងវិញ​នូវ​ខ្លឹមសារ​ច្បាប់​មួយ​ចំនួន​របស់​កម្ពុជា ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

ផល

ពី ភ្នំពេញ

អ្នកស្រីព្រួយក៏ពួកសត្វជើងពីរវាមិនខ្វល់ដែរ

Mar 14, 2018 08:19 AM

LIM HAK

ពី P PENH

សូមអ្នកស្រីជ្រាបវាទៅជាកុម្មុនិសហើយ ហេតុដូច្នេះហើយខ្ញុំសូមឲ្យ
អង្ការសហប្រជាជាតិជួយខ្មែរផងកុំឲ្យខ្មែរក្លាយជាពល​ពតទីពីរទៀត៕

Mar 14, 2018 01:55 AM

Meet the world's most terrifying man dictator known as tmil HunSen

Congratulations,to the UN's special envoy rapporteur Ms.Rhona Smith who takings more serious consequences toward about dictator Hun Sen's new draft laws to keep continue his power"one party rule",as the same Khmer rouge murder Pol Pot/HunSen did in 1975-1979"closed the backdoor and beat that dog...killing fields",HunSen always said this slogan to against anybody who disliked him or criticized about his rogue fascist govm't.All Cambodian people can live without dictator Hun Sen who was a former Khmer rouge butcher and crime against humanity,but all Cambodian people cannot live by without the world,the UN,the superpowers and international community...and God bless the whole world in peace.

Mar 13, 2018 03:21 PM

គេហទំព័រ​ទាំងមូល