លោក សុខ ទូច សម្រេច​មិន​ប្ដឹង​តប​បក្ស​ដែល​ប្ដឹង​លោក​រឿង​ប្រមូល​ស្នាម​មេដៃ​ទារ​កោះត្រល់

ដោយ មាន ឫទ្ធិ
2019-05-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ (អាវស) ផ្ដល់​បទសម្ភាសន៍ដល់​អ្នក​កាសែត នៅ​មុខ​សាលាដំបូង​រាជធានីភ្នំពេញ ពេល​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៩។
ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ (អាវស) ផ្ដល់​បទសម្ភាសន៍ដល់​អ្នក​កាសែត នៅ​មុខ​សាលាដំបូង​រាជធានីភ្នំពេញ ពេល​មក​បំភ្លឺ​នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៩។
រូប​ពី​ហ្វេសប៊ុក លោក សុខ ទូច

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ថ្លែងប្រាប់​អាស៊ីសេរី​ថា លោក​នឹង​មិន​ប្ដឹង​តបត​ទៅ​គណបក្ស​ខ្មែរ​ក្រោក របស់​លោក សុខ សុវណ្ណវឌ្ឍនា សារពង្ស ដែល​ជា​សមាជិក​នៃ​ឧត្ដមប្រឹក្សា​ពិគ្រោះ​យោបល់ វិញ​ទេ​។ ការសម្រេចចិត្ត​ដូច្នេះ ដោយសារ​លោក​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​តតាំង​រឿង​នេះ ហើយ​លោក​យល់ថា ចំណេះដឹង​របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​នៅ​មាន​កម្រិត​។

ការ​ប្រកាន់​ជំហរ​បែបនេះ ធ្វើឡើង​ក្រោយពី​លោក សុខ ទូច ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ឧសភា តាម​ដីកាកោះ​របស់​ព្រះរាជអាជ្ញា​រង​លោក វា សក្តា ដើម្បី​ឆ្លើយតប​នឹង​បណ្ដឹង​របស់​គណបក្ស​ខ្មែរ​ក្រោក៖ «កន្លែង​ហ្នឹង​ខ្ញុំ​មានតែ​ប៉ុណ្ណឹង​ទេ ឱ្យ​ខ្ញុំ​ប្ដឹង​ត​វិញ​យ៉ាង​មិច គឺ​ខ្ញុំ​អត់​ទេ​។ ប៉ុន្តែ​ខ្ញុំ​ស្វាគមន៍ បើ​ខ្មែរ​ក្រោក​បន្ត​ប្ដឹង​ទៀត ខ្ញុំ​នឹង​ទទួលយក​នូវ​ការ​ប្ដឹង​ហ្នឹង ប៉ុន្តែ​ខ្ញុំ​មិន​ប្រកាន់​ទេ​។ ព្រោះ​សម្រាប់​ខ្ញុំ​ចូល​ដល់​សាលាដំបូង គឺ​ឆាក​ជីវិត​របស់ខ្ញុំ​លើកទីមួយ​ដែល​ឃើញ​ទិដ្ឋភាព​ហ្នឹង​។ ខ្ញុំ​មិនដែល​ទេ​។ ប៉ុន្តែ​ក្នុងនាម​ខ្មែរ​ក្រោក វា​ទើបតែ​ក្រោក​ពី​ដេក អ៊ីចឹង​ប្រហែលជា​មិន​ដឹង​អី​ច្រើន អ៊ីចឹង​ត្រូវតែ​ធ្វើ​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ពេញ​នឹង​ចូល​កន្លែង​ហ្នឹង​ទេ»

លោក សុខ ទូច ឱ្យ​ដឹង​ដែរ តុលាការ​ក្រុង​ភ្នំពេញ​មិនទាន់​សម្រេច​ចោទប្រកាន់​លោក​ពី​បទ​ណាមួយ​នៅឡើយ​ទេ ព្រោះ​នេះ​ជា​ដំណាក់កាល​សាកសួរ។

កាលពី​ឆ្នាំ​២០១៨ សមាជិក​នៃ​ឧត្ដមប្រឹក្សា​ពិគ្រោះ​យោបល់​នៃ​របប​ក្រុងភ្នំពេញ លោក សុខ សុវណ្ណវឌ្ឍនា សារពង្ស បាន​ប្ដឹង​លោក សុខ ទូច ទៅ​តុលាការ​ក្រុងភ្នំពេញ​ពី​កុបកម្ម និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ក្នុង​ការ​បំពេញ​មុខងារ​សាធារណៈ ក្រោយពី​លោក សុខ ទូច បាន​និយាយ​ឱ្យ​អាជ្ញាធរ ចាប់ខ្លួន​ប្រធាន​គណបក្ស​នេះ ដាក់​ពន្ធនាគារ រឿង​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ ដើម្បី​តវ៉ា​ទាមទារ​យក​កោះត្រល់​ពី​ប្រទេស​វៀតណាម​មកវិញ​។ ជុំវិញ​រឿង​នេះ លោក សុខ ទូច អះអាង​ថា គ្មាន​ប្រទេស​ណា ក្នុង​ពិភពលោក គ្រាន់តែ​ផ្ដិត​ស្នាម​មេដៃ​ពលរដ្ឋ​របស់​ខ្លួន ហើយ​បាន​ទឹកដី​មកវិញ​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល