លោក សុខ ឥសាន ថា បើ​មាន​គេ​ចង់​សម្លាប់​លោក សម រង្ស៊ី គឺ​សម្លាប់​តាំងពី​នៅ​ក្នុង​ស្រុក​ខ្មែរ

សេក បណ្ឌិត
2018-08-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​និយាយ​ថា ការ​ចោទ​ប្រកាន់​របស់​លោក សម រង្ស៊ី ថា លោក ហ៊ុន សែន រៀប​គម្រោង​សម្លាប់​លោក​នៅ​ប្រទេស​បារាំង គឺជា​ល្បិច​របស់​លោក សម រង្ស៊ី គឺជា​ការ​និយាយ​បំផ្លើស​ប្រាសចាក​ពី​ការពិត ដើម្បី​ចង់​បង្វែរ​ការចាប់អារម្មណ៍​ពី​មហាជន​ប៉ុណ្ណោះ។ ប្រតិកម្ម​បែបនេះ​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ក្រោយ​ពេល​លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន បាន​ជួល​ឃាតក​ឲ្យ​ទៅ​សម្លាប់​លោក​ដល់​ប្រទេស​បារាំង។

ទោះជា​អ្នកនាំពាក្យ​បក្ស​ប្រជាជន​កម្ពុជា បដិសេធ​ថា លោក ហ៊ុន សែន មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការព្រមាន​សម្លាប់ លោក សម រង្ស៊ី ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ និយាយ​ដោយ​ជឿជាក់ និង​ដឹង​ពី​សមត្ថភាព​របស់​ឃាតក​យ៉ាង​ច្បាស់​ថា បើ​មាន​គេ​ចង់​សម្លាប់​លោក សម រង្ស៊ី ពិតមែន​គឺ​លោក សម រង្ស៊ី នឹង​បាត់បង់​ជីវិត​តាំងពី​នៅ​ក្នុង​ស្រុក​ខ្មែរ​ម្ល៉េះ។

លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក​ថ្ងៃទី​១៩ សីហា ថា ដោយសារ​លោក សម រង្ស៊ី បរាជ័យ​ផ្ទួនៗ​ក្នុង​ការ​រារាំង​ការបោះឆ្នោត​មិន​បាន​សម្រេច​ទើប​​គាត់​ប្រឌិត​រឿង​មួយ​ទៅ​រឿង​មួយ ដើម្បី​បន្លប់​ការ​បរាជ័យ​របស់​ខ្លួន។ ជាង​នេះ​ទៀត លោក សុខ ឥសាន បាន ចោទ​ប្រកាន់​ថា ការ​ដែល​លោក សម រង្សី នៅតែ​និយាយ​មួលបង្កាច់​គេឯង​ដដែល​ជា​ដដែល​នោះ គឺជា​ការ​ខ្វះ​ការទទួលខុសត្រូវ។

ប្រតិកម្ម​បែបនេះ​របស់​គណបក្ស​កាន់អំណាច​ក្រោយពេល លោក សម រង្ស៊ី បាន​អះអាង​កាល​ពី​ពេល​ថ្មី​នេះ​ថា លោក​មាន​ភស្តុតាង​ច្បាស់​ណាស់​ថា លោក ហ៊ុន សែន ចង់​ធ្វើបាប​រូបលោក ទោះបីជា​រូបលោក​នៅ​ប្រទេស​បារាំង​ក្ដី។ លោក សម រង្ស៊ី បញ្ជាក់​ថា លោក​មាន​មនុស្ស​នៅ​ប្រទេស​បារាំង និង​មនុស្ស​នៅ​ក្នុង​បក្ស​កាន់អំណាច​ផង បាន​ផ្ដល់​ព័ត៌មាន​ដល់​លោក​អំពី​គម្រោង​ដែល​លោក ហ៊ុន សែន ដែល​ប៉ុនប៉ង​ចង់​សម្លាប់​រូបលោក។ «»

ទោះជា​យ៉ាងណា ការ​ចោទប្រកាន់​របស់​លោក សម រង្សី នេះ ក៏​ត្រូវ​បាន​លោក ហ៊ុន សែន បដិសេធ​ដែរ។

ការ​ព្រមាន​សម្លាប់​លោក សម រង្ស៊ី នៅ​ពេល​នេះ​គឺជា​ករណី​ទី​២ នៃ​ការព្រមាន​សម្លាប់​ដែល​គេ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន។ កាលពី​ខែ​មីនា ឆ្នាំ​២០១៨​កន្លងទៅ មាន​ជន​អនាមិក​បាន​សរសេរ​លិខិត​គំរាម​សម្លាប់ លោក ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លោក ជា យូហន អភិបាលក្រុង​ស្ព្រីងវែល (Springvale) រដ្ឋ​វីកតូរីយ៉ា លោក តាក់ ម៉េងហ៊ាង បេក្ខជន​ឈរ​ឈ្មោះ​តំណាងរាស្ត្រ​ប្រចាំ​គណបក្ស​ពលករ និង​លោកស្រី ប៊ូ រចនា ភរិយា​របស់​លោក​បណ្ឌិត កែម ឡី។

លិខិត​ជន​អនាមិក​បាន​សរសេរ​គំរាម​ថា ពួកគេ​នឹង​បាញ់សម្លាប់​ក្រុម​នេះ​ទាំងអស់​ដូច​លោក​បណ្ឌិត កែម ឡី អ៊ីចឹង​ដែរ។ លោក ហុង លីម ដាក់​ការ​សង្ស័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​នៅ​ពីក្រោយ​គម្រោង​ព្រមាន​សម្លាប់​នេះ។

របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បង្ហាញ​ថា គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក យ៉ាងហោចណាស់​មាន​មនុស្ស​ជាង​១០០​នាក់​ត្រូវ​បាន​គេ​ធ្វើឃាត​ដោយសារ​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន ការ​បញ្ចេញមតិ​រិះគន់​របប​លោក ហ៊ុន សែន ការ​ធ្វើ​សកម្មភាព​នយោបាយ និង​ហេតុផល​ដទៃ​ទៀត។ អ្នក​ទាំងនោះ​រួមមាន អ្នកសារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី ព្រះសង្ឃ មេដឹកនាំ​សហជីព កម្មករ​រោងចក្រ និង​អ្នកវិភាគ​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

Vibol

ពី Phnom Penh

សមរង្សីជាមនុស្សមានចរិតដំបៅមិនឈឺយកឈើចាក់។ ចាក់ហ៊ុនសែនរហូតរលាយបក្សអស់ហើយនៅមិនដឹងខ្យល់ទៀត

Aug 20, 2018 07:20 PM

So

ពលរដ្ឋឆ្លើយតបទៅវិញ.... បើគេចង់រំលាយបក្សប្រឆាំងក្នុងស្រុកខ្មែរ គេរំលាយយូរណាស់ហើយ។ តែសំខាន់ បក្សប្រជាជនធ្លាក់ប្រជាប្រិយ ខ្លាចចាញ់ឆ្នោត ទើបរំលាយតែម្តង។ ញ្ជឹងហើយ ការបោះឆ្នោត២០១៨ មិនប្រាកដថាបក្សប្រជាជនជាអ្នកឈ្នះដោយត្រឹមត្រូវ និងយុត្តិធម៌។ រដ្ឋាភិបាលកើតដោយការបោះឆ្នោតនេះ មិនតំណាងឆន្ទៈពលរដ្ឋខ្មែរទាំងមូល! ស្រួលមិនស្រួល តំណាងតែមួយក្តាប់តូច ឬ ១/៤នៃប្រជាជនបោះឆ្នោតបានការក៏មិនដឹង។

Aug 20, 2018 12:39 PM

ពលរដ្ឋខ្មែរ

ពី ភ្នំពេញ

ខ្ញុំសូមគោរពលោកតា សុខ ឥសាន្ត ពីចម្ងាយបាទ ខ្ញុំចង់ជុំរាបប្រាប់លោកតាថាលោកតាមានមុខមាត់ស្រដៀងកូនឆ្កែបារាំងបាទ លោកតាពូកែប្រុសណាស់បាទ

ហត្ថលេខា
នណាថាលោកតាឆ្កែបារាំង។

Aug 20, 2018 03:34 AM

គេហទំព័រ​ទាំងមូល