រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​១០​ប្រទេស​នៃ​អាស៊ាន​បារម្ភ​ពី​ការ​វិវឌ្ឍន៍​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

ដោយ យន់ សាមៀន
2016-02-28
Share
ហោ ណាំហុង ៦២០ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង ​ថ្លែង​ក្នុង​ពិធី​រដ្ឋាភិបាល​កម្ពុជា ប្រគល់​ផែនទី យូ.ធី.អិម (UTM) ១៨​ផ្ទាំង ទៅ​អង្គការ​សហប្រជាជាតិ នា​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Brach Chev

រដ្ឋមន្ត្រី​ការ​បរទេស​ទាំង​ដប់​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កុម្ភៈ សម្ដែង​ក្តី​បារម្ភ​ពី​ការ​វិវឌ្ឍន៍​ចុង​ក្រោយ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ហើយ​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ភាគី​ចិន។

សេចក្តី​ថ្លែងការណ៍​រួម​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បញ្ជាក់​ថា ការ​កើន​ឡើង​នៃ​ភាព​តានតឹង​ពាក់ព័ន្ធ​នៃ​ជម្លោះ​ទឹក​ដី​នេះ អាច​នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់។

រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង បញ្ជាក់​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ប្រទេស​ឡាវ ថា អាស៊ាន​នឹង​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​ជាមួយ​នឹង​ភាគី​ចិន ដើម្បី​ដោះស្រាយ​ភាព​តានតឹង​នេះ ប៉ុន្តែ​មិន​មាន​កាលបរិច្ឆេទ​នៅ​ឡើយ​ទេ។ ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម លោក ផាម ប៊ិញមិញ (Pham Binh Minh) ស្នើ​ប្រែ​ក្លាយ​តំបន់​កំពុង​មាន​ជម្លោះ​ទឹក​ដី ទៅ​ជា​តំបន់​គ្មាន​យោធា ខណៈ​ប្រទេស​ចិន កំពុង​បង្កើន​សកម្មភាព​យោធា​នៅ​ក្នុង​តំបន់​នោះ។ ប្រទេស​ចិន កំពុង​មាន​ជម្លោះ​ទឹក​ដី​ជាមួយ​ប្រទេស​វៀតណាម (Vietnam) ហ្វីលីពីន (Philippines) និង​ម៉ាឡេស៊ី (Malaysia) បន្ទាប់​ពី​ចិន បាន​ចាប់​ផ្ដើម​កម្មវិធី​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ជម្លោះ​កាល​ពី​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល