លោក ទៀ បាញ់ សរសើរ​ទំនាក់ទំនង​យោធា​រវាង​កម្ពុជា និង​ចិន​ថា កាន់​តែ​រឹងមាំ

ដោយ ហេង រស្មី
2020.08.02
RCAF_Chinese_622 លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ និង​លោក វៃ ហ្វេនហេ (WEI FENGHE) សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ពិធី​ចុះ​ហត្ថលេខា​ លើ​ពិធីសារ​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​កម្ពុជា-ចិន។
រូប៖ ហ្វេសប៊ុក​នាយឧត្ដមសេនីយ៍ ឈុំ សុជាត ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ២០១៨

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អះអាង​ថា ទំនាក់ទំនង​យោធា​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ចិន​កាន់​តែ​មាន​ភាព​ល្អប្រសើរ នឹង​រឹងមាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ការ​លើក​ឡើង​របស់​លោក ទៀ បាញ់ បាន​កើត​ឡើង​ក្រោយ​ពី​លោក ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារជាតិ និង​មន្ត្រី​ជាន់ខ្ពស់​កងរាជអាវុធហត្ថ បាន​ចូលរួម​ពី​ធី​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅ​ស្ថានទូត​ចិន ក្នុង​ពី​ធី​គម្រប់​ខួប​៩៣ ឆ្នាំ​នៃ​ការ​បង្កើត កងទ័ព​រំដោះ​ប្រជាជន​ចិន។

លោក ទៀ បាញ់ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា កម្មវិធី​ទទួលទាន​អាហារ​នេះ​បាន​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ កាន់​តែ​មាន​ភាព​រឹងមាំ​ថែមទៀត។

លោក​បាន​បញ្ជាក់​ថា លោក​រំពឹង​ថា កងទ័ព​ទាំងពីរ និង​បន្ត​កិច្ច​សហប្រតិបត្តិការណ៍​គ្នា​ត​ទៅ​មុខ​ទៀត ជាពិសេស​លើ​វិស័យ​កងទ័ព៖ «ធម្មតា​គេ​ទៅ​ចូលរួម​ដើម្បី​អបអរសាទរ​ដែល​គេ​តែងតែ​ធ្វើ​របៀប​ហ្នឹង​ទូទៅ។ ដូច្នេះ​សារៈសំខាន់​មិន​សំខាន់​គឺ​វា​នៅលើ​ការសំដែង​នូវ​ការ​សាទរ របស់​ប្រទេស​នីមួយៗ គឺ​គេ​តែងតែ​ធ្វើ​របៀប​ហ្នឹង»

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា លោក វ៉ាងវិនធៀន (Wang Wentian) មាន​ប្រសាសន៍​ប្រាប់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រសួងការពារជាតិ​កម្ពុជា​ថា ប្រទេស​ចិន​នៅតែ ជា​មិត្ត​ដ៏​ល្អ​សម្រាប់​កម្ពុជា​ទាំង​រដ្ឋាភិបាល​និង​វិស័យ​កង​ទ័ព​នៃ​ប្រទេស​ទាំងពីរ។

ទំនាក់ទំនង​យោធា​ជិតស្និទ្ធ​របស់​កម្ពុជា និង​ប្រទេស​ចិន​នេះ ធ្វើ​ឲ្យ​អ្នកវិភាគ​លើក​ឡើង​ថា កម្ពុជា​កំពុង​ងាក​ទៅ​រក​ចិន​ខ្លាំង​បណ្ដាល​ឲ្យ​ចិន​មាន​ឥទ្ធិពល​ទាំង​យោធា និង​សេដ្ឋកិច្ច​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។