ភរិយា​មន្ត្រី​អាដហុក​ថា​ឯកអគ្គរដ្ឋទូត​អាមេរិក​គាំទ្រ​សកម្មភាព​ការងារ​ក្រុម​សង្គម​ស៊ីវិល​ដែល​ជាប់​ឃុំ

ដោយ ប្រាជ្ញ ចេវ
2016-05-04
Share
មន្ត្រី​អាដហុក ៤​នាក់ ២០១៨ ៨៥៥ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។
RFA

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក និង​ប្រមុខ​ទូត​មួយ​ចំនួន​ទៀត បាន​អញ្ជើញ​សាច់ញាតិ​មន្ត្រី​អាដហុក (ADHOC) សាច់ញាតិ​របស់​មន្ត្រី គ..ប កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ឲ្យ​ទៅ​ចូលរួម​ពិធី​ពិសា​អាហារ​ជាមួយ​ប្រមុខ​ទូត​ផ្សេងៗ​ទៀត​នៅ​គេហដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ហៃដ្ដ៍ (William Heidt) នា​រាត្រី​ថ្ងៃ​ទី​៤ ខែ​ឧសភា។

ភរិយា​របស់​លោក ណៃ វ៉ង់ដា មន្ត្រី​សមាគម​អាដហុក ដែល​កំពុង​ជាប់​ឃុំ លោកស្រី ភាវ ម៉ី បាន​ឲ្យ​ដឹង​ក្រោយ​ជំនួប​កាល​ពី​រាត្រី​ថ្ងៃ​ទី​៤ ឧសភា ថា ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក គាំទ្រ​សកម្មភាព​ការងារ​ក្រុម​សង្គម​ស៊ីវិល​ដែល​កំពុង​ជាប់​ឃុំ។ លោកស្រី​បន្ត​ថា លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លើក​ទឹក​ចិត្ត​សាច់ញាតិ​មន្ត្រី​អាដហុក សាច់ញាតិ​របស់​មន្ត្រី គ..ប កុំ​តក់ស្លុត​ចំពោះ​ស្ថានការណ៍​នេះ៖ «គាត់​គ្រាន់​តែ​និយាយ​ថ្លែង​អំណរ​គុណ​លើក​ទឹក​ចិត្ត​យើង ការងារ​អង្គការ​សង្គម​ស៊ីវិល​ផ្សេង គាត់​លើក​ទឹក​ចិត្ត (ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក វីល្លៀម ហៃដ្ដ៍ (William Heidt) គាត់​លើក​ទឹក​ចិត្ត​ឲ្យ​ខ្ញុំ​ជា​ភរិយា​រឹងមាំ​ឡើង កុំ​ទន់​ជ្រាយ»

លោកស្រី ភាវ ម៉ី ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​ជួប​សាច់ញាតិ​មន្ត្រី​អាដហុក សាច់ញាតិ​របស់​មន្ត្រី គ..ប លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ក៏​អញ្ជើញ​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៦០​នាក់។

អ្នក​ទាំង ៥​នាក់​ដែល​រង​ការ​ចោទ​ប្រកាន់ និង​កំពុង​ជាប់​ឃុំឃាំង រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ជា​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល