ទ្រង់​រណឫទ្ធិ​គ្រោង​ទៅ​ព្យាបាល​សុខភាព​នៅ​ប្រទេស​បារាំង​បន្ទាប់​ពី​គ្រោះថ្នាក់​ចរាចរណ៍

ដោយ ហេង រស្មី
2019-03-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ​ ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ (រូប​កណ្ដាល) ថតជុំគ្រួសារ នៅ​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៩។
ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ​ ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ (រូប​កណ្ដាល) ថតជុំគ្រួសារ នៅ​ថ្ងៃ​ទី១៥ ខែ​មីនា ឆ្នាំ​២០១៩។
រូបថតដោយ ទ្រង់ ស៊ីសុវត្ថិ ចក្រី

មន្ត្រី​គណបក្ស​ ហ៊្វុន ស៊ិនប៉ិច​ លោក​ ញ៉េប​ ប៊ុនជិន​ប្រាប់​អាស៊ី​សេរី​កាលពី​ថ្ងៃទី១៤​ មីនា​ថា​ សុខភាព​របស់​ទ្រង់​រណឫទ្ធិ​ ប្រធាន​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ មាន​លក្ខណៈ​ល្អ​ ប្រសើរ​ហើយ​។

ទ្រង់​រណឫទ្ធិ​ដែល​កំពុង​គង់​នៅ​កម្ពុជា​មាន​គំរោង​នឹង​ចេញទៅ​ប្រទេស​បារាំង​ ដើម្បី​ត្រួតពិនិត្យ​សុខភាព​បន្ថែម​។ លោក​និយាយ​ថា​ អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​គ្រោង​ចូល​ជួប​ទ្រង់​រណឫទ្ធិ​ដើម្បី​សាកសួរ​ពី​ព្រះរាជ​សុខភាព​នៅពេល​ខាងមុខ​។ «ពីព្រោះ​បែក​លោក​ប្រាំបី​ឬប្រាំបួន​ខែ​ហើយ​តាំងពី​បោះឆ្នោត​។ ជាពិសេស​ពេល​លោក​មាន​គ្រោះ​ថា្នក់​ចរាចរណ៍​ ខ្ញុំ​អត់​បាន​ដង្ហែ​លោក​ទេ​ ។គិតទៅ​ជិត​មួយឆ្នាំ​ហើយ​ស្រណោះ​ណាស់​។»

ទ្រង់​ នរោត្តម​ រណប្ញទ្ធិ​ បាន​យាង​មកដល់​ប្រទេស​កម្ពុជា​វិញ​បន្ទាប់ពី​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​ប្រទេស​ថៃ​ អស់​រយៈពេល​ជាច្រើន​ខែ​បន្ទាប់​ពី​ព្រៈ​អង្គ​ និង​អ្នកម្នាង​ អ៊ុ​ក ផល្លា​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី១៧​ មិថុនា​ ឆ្នាំ២០១៨​។ អ្នកម្នាង​ អ៊ុ​ក ផល្លា​ បាន​ទទួលមរណភាព​ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​ពេល​កំពុង​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅក្នុង​ខេត្ត​ព្រះសីហនុ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល