ប្រធានាធិបតី​វៀតណាម​​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​រយៈពេល​២​ថ្ងៃ

ដោយ វណ្ណ វិចារ
2014.12.23
ត្រឿង តឹងសាង ហេង សំរិន ៦២០ ប្រធានាធិបតី​វៀតណាម លោក ត្រឿង តឹងសាង (ឆ្វេង) ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន (ស្ដាំ) អង្គុយ​នៅ​កណ្ដាល ក្នុង​វិមាន​រដ្ឋសភា​កម្ពុជា ថ្ងៃ​ទី ២៣ ធ្នូ ២០១៤។
Photo: RFA

ប្រធានាធិបតី​វៀតណាម ត្រឿង តឹងសាង (TRUONG TAN SANG) មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​កម្ពុជា រយៈពេល​២​ថ្ងៃ ចាប់​ពី​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៤ ខែធ្នូ

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី ២៣ ធ្នូ​នេះ លោក ត្រឿង តឹងសាង បាន​ចូល​គាល់​ព្រះករុណា ព្រះបាទ​បរមនាថ នរោត្ដម សីហមុនី នៅ​ព្រះបរមរាជវាំង បន្ទាប់​មក​ជួប​សវនាការ​ជាមួយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ជួប​សំណេះសំណាល​ការងារ ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​ល្ងាច​ថ្ងៃ​ដដែល នៅ​វិមាន​សន្តិភាព។

ក្នុង​ជំនួប​ជាមួយ​ប្រធាន​រដ្ឋសភា លោក ត្រឿង តឹងសាង បាន​លើក​ឡើង​ពី​បញ្ហា​៣​ចំណុច​មក​ពិភាក្សា ទី១ ជនអន្តោប្រវេសន៍​វៀតណាម​នៅ​កម្ពុជា ទី២ ជំរុញ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម និង​ទី៣ បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ។

សូម​​ស្ដាប់​សេចក្ដី​រាយការណ៍​ផ្ទាល់​​របស់​លោក វណ្ណ វិចារ ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។