សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​នៅ​​បន្ទាយមានជ័យ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ត្រូវ​បាន​ដោះលែង

ដោយ ហេង រស្មី
2019.11.14
តុលាការ​ខេត្ត​បន្ទាយមានជ័យ ៦១០ តុលាការ​ខេត្ត​បន្ទាយមានជ័យ
Photo: RFA

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់ទៀត​ក្រោម​បទចោទប្រកាន់​ពី​បទ «រួមគំនិត​ក្បត់​» ប៉ុន្តែ​ក្រោយ​មក​បាន​ដោះលែង​មក​វិញ បន្ទាប់ពី​សមត្ថកិច្ច​បាន​សាកសួរ​អស់​រយៈពេល​ជិត ១០​ម៉ោង​រួចមក។

សាក្សី​សុំ​មិន​បញ្ចេញ ឈ្មោះ និង​សំឡេង​បាន​ឱ្យ​ដឹង​ថា សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន​គឺ​លោក ស្រី ម៉ា នីតា ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ចេញ​ពី​ផ្ទះ​នៅ​ក្នុង​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្ត​រួចហើយ ដាក់​ក្នុង​រថយន្ត​យក​ទៅ​ស្នងការ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ក្រុង​ប៉ោយប៉ែត លោកស្រី ម៉ា នីតា ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​បាន​ដោះលែង​អ្នកស្រី​មក​វិញ​ហើយ ក្រោយពី​សាកសួរ​លោកស្រី​ពាក់ព័ន្ធ​នឹង​សកម្មភាព​គណបក្សប្រឆាំង។ លោកស្រី​មិន​បាន​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​លោកស្រី​ដែរ តែ​បើ​តាម​មន្ត្រី​សិទ្ធិមនុស្ស​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​នេះ​គឺ​ដោយសារតែ​លោក ស្រី ម៉ា នីតា បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​មាតុប្រទេស​វិញ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​ប៉ូលិស​ខេត្ត​បន្ទាយមានជ័យ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។