អនុប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ​១​រូប​រង​ការ​អស់​តួនាទី​ក្រោយ​រិះ​គន់​ទឹក​លិច​ក្រុង

អាស៊ីសេរី
2017.09.25
ខៀវ កាញារីទ្ធ ២០១៧ ៦២២ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល​ស្ដីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA

ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ បាន​ដាក់​សំណើ​ទៅ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ឲ្យ​ដកតួនាទី​អនុប្រធាន​មន្ទីរ​ព័ត៌មាន​អ្នកស្រី ឃុត សុភាព ចេញ​ពីតំណែង​ដោយ​សារ​តែ​អ្នកស្រី​សរសេរ​រិះគន់​តាម​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​ទឹកភ្លៀង​ជន់​លិច​រាជធានី​ភ្នំពេញ។

លិខិត​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ របស់​ប្រធាន​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ លោក ឃុត សំខាន់ ចោទ​ថា អ្នកស្រី ឃុត សុភាព បាន​ប្រព្រឹត្ត​កំហុស​ជា​ច្រើន​លើក​ប៉ុន្តែ​មិន​បាន​កែ​ខ្លួន។ លោក​បន្ត​ថា កំហុស​ចុង​ក្រោយ គឺ​ការ​រិះគន់​ភ្លៀង​លិច​ផ្លូវ និង​ប្រមាថ​ពូជសាសន៍​ខ្មែរ។ អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកស្រី ឃុត សុភាព ដើម្បី​សាកសួរ​ចំពោះ​ការ​ចោទ​ប្រកាន់​បែប​នេះ​បាន​ទេ កាល​ពី​ថ្ងៃ​ទី២៣ កញ្ញា។ ប៉ុន្តែ​អ្នកស្រី​បាន​សរសេរ​ក្នុង​ទំព័រ​ហេ្វសប៊ុក (Facebook) អ្នកស្រី ថា ពិត​ជា​មាន​មោទនភាព​ណាស់ ដែល​កើត​ជា​ខ្មែរ។ អ្នកស្រី​បន្ត​ថា ពេល​ទៅ​ក្រៅ​ប្រទេស​ម្ដងៗ​ស្ទើរ​តែ​មិន​ហ៊ាន​ថា​មក​ពី​ណា​ហើយ​ជនជាតិ​អី​ទេ។ អ្នកស្រី​បន្ត​ថា សូម​ជាតិ​ណាៗ​កុំ​ឲ្យ​កើត​ជា​ខ្មែរ។

ក្នុង​សារ​នោះ​ដែរ អ្នកស្រី​ក៏​បាន​ដាក់​រូបភាព​ជាច្រើន​បង្ហាញ​ពី​ផ្លូវ​លិច​ដោយសារ​ទឹកភ្លៀងហើយ​អ្នកស្រី​សរសេរ​បន្ថែម​ទៀត​ថា នេះ​គ្រាន់​តែ​ភ្លៀង​ត្រឹម​តែ​២ម៉ោង​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។