តំណាងរាស្ត្រ​បក្ស​ប្រឆាំង​៥​រូប​ស្នើ​ចូល​សួរ​សុខ​ទោស​អ្នក​ទោស​នយោបាយ​នៅ​ពន្ធនាគារ

ដោយ អាស៊ីសេរី
2018.03.22
Share on WhatsApp
Share on WhatsApp
អ៊ូ ច័ន្ទរ័ត្ន ២០១៧ ៦២២ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែង​ពេល​ជួប​ប្រជុំ​គ្នា ពង្រឹង​គណបក្ស​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
Photo Provided

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បាន​ដាក់​លិខិត​រួមគ្នា​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​ចូល​ពន្ធនាគារ​ទៅ​សួរ​សុខទុក្ខ អ្នក​ទោស​នយោបាយ ដូចជា លោក អ៊ុំ សំអាន លោក មាជ សុវណ្ណារ៉ា និង​ទោស​មនសិការ ១០​រូប​ផ្សេងទៀត។

លិខិត​ចុះ​ថ្ងៃ​ទី​១៩ ខែ​មីនា របស់​ក្រុម​តំណាងរាស្ត្រ​រួមមាន លោក អ៊ូ ច័ន្ទរ័ត្ន និង​៤​នាក់​ផ្សេងទៀត លើក​ឡើង​ថា ពួកគេ​ជា​មិត្ត​មាន​ការ​នឹករលឹក និង​មាន​បំណង​ចូល​សួរសុខទុក្ខ អ្នក​ជាប់ឃុំ​ទាំងនោះ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​មីនា ខាងមុខ។

ជំនួយការ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន គឺ​លោក ឈុំ ឈឿន បាន​ឲ្យ​ដឹង​ថា ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ទទួល​លិខិត​នេះ​ហើយ ប៉ុន្តែ​មិនទាន់​ឆ្លើយតប​វិញ​នៅឡើយ។

ក្រោយ​ផ្ទុះឡើង​នូវ​ជម្លោះ​នយោបាយ​រវាង​គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា គិត​មក​ដល់​ពេល​នេះ របប​លោក ហ៊ុន សែន បាន​ឃុំខ្លួន​មន្ត្រី​បក្ស​ប្រឆាំង មន្ត្រី​សិទ្ធិមនុស្ស និង​អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប​ដាក់​ពន្ធនាគារ ជា​បន្តបន្ទាប់។ ពួកគេ​ម្នាក់ៗ​ប្រឈម​ជាប់​ពន្ធនាគារ​យ៉ាងហោចណាស់​ពី ៥​ឆ្នាំ ទៅ ២០​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។