ពលរដ្ឋ​ដើមកំណើត​ខ្មែរ​នៅ​អូស្ត្រាលី​ច្រើន​រយ​នាក់​នឹង​រៀបចំ​ធ្វើបាតុកម្ម​ប្រឆាំង​ថ្ងៃ​៧មករា

ដោយ មាន ឫទ្ធិ
2019-01-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​​​ខ្មែរ​អូស្រ្តាលី ​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​​អូស្ត្រាលី​ ក្រុង​ម៉ែលបួន រដ្ឋ​វិកតូរីយ៉ា ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ ២០១៨ ស្នើសុំ​មិន​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​បញ្ជូន​អគ្គរដ្ឋទូត​របស់​ខ្លួន​ចូលរួម​កិច្ចប្រ​ជុំសភា​ថ្ងៃ​ដំបូង​នៃ​របប​ក្រុង​ភ្នំពេញ។
ក្រុម​​​ខ្មែរ​អូស្រ្តាលី ​ជួប​ជុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​​អូស្ត្រាលី​ ក្រុង​ម៉ែលបួន រដ្ឋ​វិកតូរីយ៉ា ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ ២០១៨ ស្នើសុំ​មិន​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​បញ្ជូន​អគ្គរដ្ឋទូត​របស់​ខ្លួន​ចូលរួម​កិច្ចប្រ​ជុំសភា​ថ្ងៃ​ដំបូង​នៃ​របប​ក្រុង​ភ្នំពេញ។
រូប៖ ហ្វេសប៊ុក​លោក ហុង លីម

ពលរដ្ឋ​ដើមកំណើត​ខ្មែរ​នៅ​អូស្ត្រាលី​ច្រើន​រយ​នាក់ គ្រោង​នឹង​រៀបចំ​ធ្វើបាតុកម្ម​ធំ​មួយ​នៅ​ថ្ងៃ​សៅរ៍​ទី៥ មករា​នេះ ដើម្បី​ប្រឆាំង​នឹង​ការ​ប្រារព្ធ​ទិវា ៧ មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​លើ​ទឹកដី​អូស្ត្រាលី។ បាតុកម្ម​នេះ​រៀបចំឡើង​ដោយ​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ម៉ោង៥ ល្ងាច នៅ​មុខ​ភោជនីយដ្ឋាន Maxim Saigon នៅ​ទីក្រុង​ស្ព្រីងវែល នៃ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria)

ក្រុម​អ្នក​រៀបចំ​បាតុកម្ម​នេះ ហៅ​ព្រឹត្តិការណ៍​ថ្ងៃ​ទី៧ មករា ថា ជា​ថ្ងៃ​ដែល​វៀតណាម​ឈ្លានពាន​កម្ពុជា។ ពួកគេ​ថា របប​លោក ហ៊ុន សែន បាន​យក​ព្រឹត្តិការណ៍​នេះ មក​ប្រើប្រាស់​ធ្វើជា​ឧបករណ៍​ឃោសនា​នយោបាយ ខណៈ​ដែល​មន្ត្រី​ជា​ច្រើន​រូប​នៃ​របប​នេះ រួម​ទាំង​លោក ហ៊ុន សែន ផង សុទ្ធ​តែ​មាន​ប្រភព​ចេញ​មកពី​របប​ខ្មែរក្រហម។

សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម ឲ្យ​ដឹង​ថា ការ​ចេញ​មក​ធ្វើបាតុកម្ម​របស់​ពលរដ្ឋ​ដើមកំណើត​ខ្មែរ​នៅ​អូស្ត្រាលី​នេះ គឺ​ដើម្បី​ប្រឆាំង​នឹង​ប្រព័ន្ធ​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​វត្តមាន​មន្ត្រី​ជាន់ខ្ពស់ រួម​ទាំង​មន្ត្រី​យោធា​នៃ​របប​ក្រុងភ្នំពេញ ដែល​កំពុង​ធ្វើ​យុទ្ធនា​ការពង្រីក​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​នៅ​លើ​ទឹកដី​អូស្ត្រាលី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល