តំណាងរាស្ត្រ​អូស្ត្រាលី​ស្នើ​នាយករដ្ឋមន្ត្រី​ខ្លួន​ជជែក​ជាមួយ​លោក ហ៊ុន សែន ពី​វិបត្តិ​កម្ពុជា

ដោយ តាំង សារ៉ាដា
2018.03.13
ហ៊ុន សែន ៦២២ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
Photo: RFA

តំណាងរាស្ត្រ​ពី​ខាង​គណបក្ស​ពលករ​គឺ​លោក ម៉ាក បាត់លើរ (Mark Butler) របស់​ប្រទេស​អូស្ត្រាលី ថ្លែង​ថា ក្រុម​តំណាងរាស្ត្រ​របស់​លោក បាន​នាំ​គ្នា​សរសេរ​ញត្តិ​មួយ​ទៅកាន់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក មែលខម ធើនប៊ូល (Malcolm Turnbull) ដើម្បី​ជជែក​ជាមួយ​លោក ហ៊ុន សែន ករណី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

លោក ម៉ាក បាត់លើរ បញ្ជាក់​ថា ក្នុង​ញត្តិ​នោះ ក្រុម​តំណាងរាស្ត្រ​របស់​លោក​បាន​ស្នើ​ឲ្យ​លោក ធើនប៊ូល ទាមទារ​ឲ្យ​លោក ហ៊ុន សែន ដោះលែង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ជា​បន្ទាន់ លុបចោល​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ធានា​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ជាងនេះទៅទៀត ក្រុម​តំណាងរាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី​ពី​ខាង​គណបក្ស​ពលករ ក៏បាន​ប្រាប់​ទៅ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ថា ការ​គំរាម​តាម​វ៉ៃ​ដល់​ផ្ទះ​ចំពោះ​ជន​ណា​ដែល​ហ៊ាន​ដុត​ទីងមោង​ជា​រូប​របស់​លោក ក្នុង​ប្រទេស​អូស្ត្រាលី​នោះ​គឺ​មិន​អាច​ទទួល​បាន​ជាដាច់ខាត។

កាលពី​ខែ​កុម្ភៈ លោក ហ៊ុន សែន ព្រមាន​ជា​សាធារណៈ​ថា ប្រសិនបើ​មានការ​ដុត​ទីងមោង​ដែល​ជា​រូប​របស់​លោក​ក្នុង​ប្រទេស អូស្ត្រាលី​មែន នោះ​លោក​នឹង​តាម​វ៉ៃ​អ្នក​ដែល​ដុត​នោះ ដល់​ផ្ទះ​តែម្ដង។

ទោះជា​យ៉ាងណាក៏ដោយ​លោក ម៉ាក បាត់លើរ បញ្ជាក់​ថា សមត្ថកិច្ច​អូស្ត្រាលី បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង កិច្ចការពារ​ដំណើរការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ ស្រប​ពេល​ដែល លោក ហ៊ុន សែន ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អូស្ត្រាលី ពី​ថ្ងៃ​ទី​១៧-១៨ ខែ​មីនា។

សូម​ស្ដាប់​បទ​សម្ភាសន៍​របស់​លោក តាំង សារ៉ាដា និង​លោក ម៉ាក បាត់លើរ ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។