សព​លោក យា ថុង សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នឹង​ត្រូវ​បញ្ចុះ នៅ​ថ្ងៃ​ទី ១៧ កុម្ភៈ

ដោយ ម៉ៅ សុធានី
2019-02-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទីដ្ឋភាព​ពិធីបុណ្យ​សព​សកម្មជន​បក្ស​ប្រឆាំង និង​ជា​អតីត​អ្នក​ទោស​នយោបាយ លោក យា ថុង នៅភូមិ​កំណើត ក្នុងភូមិ​ស្រែជ័យ ឃុំ​បឹងក្រាញ់ខាងត្បូង ស្រុក​សំរោង ខេត្ត​តាកែវ។
ទីដ្ឋភាព​ពិធីបុណ្យ​សព​សកម្មជន​បក្ស​ប្រឆាំង និង​ជា​អតីត​អ្នក​ទោស​នយោបាយ លោក យា ថុង នៅភូមិ​កំណើត ក្នុងភូមិ​ស្រែជ័យ ឃុំ​បឹងក្រាញ់ខាងត្បូង ស្រុក​សំរោង ខេត្ត​តាកែវ។
Screenshot

សព​សកម្មជន​បក្ស​ប្រឆាំង និង​ជា​អតីត​អ្នក​ទោស​នយោបាយ លោក យា ថុង នឹង​រៀបចំ​ធ្វើបុណ្យ​បញ្ចុះ​តាម​ប្រពៃណី នៅ​ថ្ងៃអាទិត្យ ទី១៧ ខែ​កុម្ភៈ ក្នុង​ភូមិ​កំណើត នៅ​ភូមិ​ស្រែជ័យ ឃុំ​បឹងក្រាញ់ខាងត្បូង ស្រុក​សំរោង ខេត្ត​តាកែវ។

លោក យា ថុង អាយុ ៤៥​ឆ្នាំ បាន​ទទួល​មរណភាព​ដោយ​រោគាពាធ កាលពី​ថ្ងៃទី១៤ ខែ​កុម្ភៈ។ លោក​បាន​បន្សល់ទុក កូន​ចំនួន ៣​នាក់​។ លោក​មាន​ជំងឺ​នេះ​ធ្ងន់​តាំង​ពី​លោក​នៅ​ជាប់​ពន្ធនាគារ អស់​រយៈពេល ១.១១៩ ថ្ងៃ​នោះ​មក​ម្ល៉េះ។ ប៉ុន្តែ កាល​លោក​នៅ​ជាប់​ពន្ធនាគារ លោក​មិន​ទទួល​បាន​ការ​ព្យាបាល​នោះ​ឡើយ ដោយសារតែ​មន្ត្រី​ពន្ធនាគារ មិន​អនុញ្ញាត​ឱ្យ​លោក​បាន​ទៅ​ព្យាបាល​ខាង​ក្រៅ។ លោក យា ថុង ជាប់​ពន្ធនាគារ​ពី​ខែសីហា ឆ្នាំ​២០១៥ រហូត​ដល់​ខែ​សីហា ឆ្នាំ​២០១៨ ពី​បទ​ចូលរួម​ចលនា​កុប្បកម្ម ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤។ តុលាការ​បាន​កាត់ទោស​ឱ្យ​លោក​ជាប់​ពន្ធនាគារ ៧​ឆ្នាំ​។ ប៉ុន្តែ ដោយមាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ របប​លោក ហ៊ុន សែន បាន​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ ដោយ​ដោះលែង​អ្នកទោស​មនសិការ និង​សកម្មជន​គណបក្ស​ប្រឆាំង​ជាច្រើន រួម​ទាំង​លោក យា ថុង ផង កាលពី​សីហា ឆ្នាំ​២០១៨ នោះ។

ភរិយា​របស់​លោក យា ថុង លោកស្រី ប៉ុល រំដួល មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាលពី​យប់មិញ​ថា លោកស្រី​សូម​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ ឱ្យ​ចូលរួម​ពិធី​បុណ្យ​សព​របស់​ស្វាមី​លោកស្រី ទាំង​ពេល​នេះ និង​បុណ្យ​ប្រាំពីរ​ថ្ងៃ ដែល​នឹង​ធ្វើ​នៅ​ថ្ងៃពុធ ទី​២០ ខែ​កុម្ភៈ​ខាងមុខ៖ «សូម​អញ្ជើញ​មក​សព​ប្ដី​ខ្ញុំ​ឱ្យ​បាន​ច្រើន​គ្រប់គ្នា ដើម្បី​ឱ្យ​គាត់​មាន​កិត្តិយស មាន​មោទនភាព គាត់​អស់​ចិត្ត។ គាត់​និយាយ​ប្រាប់​ខ្ញុំ ទោះបី​គាត់​ស្លាប់ គាត់​មាន​កិត្តិយស​ជា​ខ្មែរ។ គាត់​ចង់​ឱ្យ​បងប្អូន​ខ្មែរ​ក្រោម មក​ច្រៀង​ឱ្យ​គាត់​ស្ដាប់ ប៉ុន្តែ​យើង​មិន​ហ៊ាន​ទេ តែ​ខ្ញុំ​នឹង​ចាក់​ចម្រៀង​ឱ្យ​គាត់​ស្ដាប់»

លោកស្រី ប៉ុល រំដួល រៀបរាប់​ថា លោកស្រី​មាន​ជីវភាព​ក្រីក្រ​លំបាក​ណាស់ ដែល​ត្រូវ​ចិញ្ចឹម​កូន ៣​នាក់ ក្រោយ​ពី​ស្វាមី​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជាង ៣​ឆ្នាំ ពី​បទ​ចូលរួម​ចលនា​កុប្បកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤។ លោកស្រី​បន្ត​ថា ពេល​នៅ​ជាប់​ពន្ធនាគារ មន្ត្រី​ពន្ធនាគារ មិន​អនុញ្ញាត​ឱ្យ​ស្វាមី​លោកស្រី បាន​ចេញទៅ​ព្យាបាល​នៅ​ខាងក្រៅ​ឡើយ បើ​ទោះ​បី​ជា​ស្វាមី​មាន​ការ​ឈឺ​ចុកចាប់​ខ្នង​ខ្លាំង ដោយ​មិន​អាច​អង្គុយ ឬ​សម្រាន្ត​បាន​ក៏ដោយ។ ប៉ុន្តែ​ក្រោយ​ចេញពី​ពន្ធនាគារ​មក លោកស្រី ក៏​បាន​យក​ស្វាមី​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​ប្រាក់កាស​បន្តិចបន្តួច​ពី​ក្រុម​គ្រួសារ៖ «ពួក​ខ្ញុំ យក​គាត់​ទៅ​ពិនិត្យ គេ​ប្រាប់​ថា​ឆ្អឹង​កង​ពុក ២​កាំ​ហើយ ខ្ញុំ​អត់​មាន​លុយ​ទេ វេទនា​ណាស់។ បងប្អូន​សម្រេច​ឱ្យ​ពួក​ខ្ញុំ​ទៅ​សុរិន្ទ​គេ​ជួយ​លុយកាក់ គេ​ពិនិត្យ​ទៅ​ឃើញ​ឆ្អឹង​ពុក​ហើយ ហើយ​មាន​សាច់​លៀន​ចេញពី​ឆ្អឹង។ ពេទ្យ​ពិនិត្យ​មើល​ទៅ​ថា គេ​សង្ស័យ​មហារីក​សួត ព្រោះ​ពិនិត្យ​ទៅ​ឃើញ​ដុំ​ស​មួយ»

តំណាងរាស្ត្រ​គណបក្សប្រឆាំង និង​ធ្លាប់​ជា​អ្នក​ទោស​នយោបាយ​ជាមួយ​លោក យា ថុង គឺ លោក អ៊ំ សំអាន មាន​ប្រសាសន៍ថា លោក​ចាំ​មិន​ភ្លេច​ទេ ពី​វីរភាព​និង​ភាព​ស្មោះត្រង់​របស់​លោក យា ថុង ដែល​ប្ដេជ្ញា​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា។ តំណាងរាស្ត្រ​រូប​នេះ បន្ត​ថា លោក យា ថុង មិន​ត្រឹមតែ​ជា​អ្នកស្នេហាជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក ជា​មនុស្ស មាន​សន្តាន​ចិត្តល្អ ចេះ​ជួយ​យក​អាសា​អ្នកដទៃ និង​អ្នក​ខ្វះខាត ដូចជា​ចែករំលែក​ម្ហូប​អាហារ នៅ​ក្នុង​ពន្ធនាគារ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

anonymous

word can't express to our khmer brothers and sisters inside who are facing dead threat every day-in,everyday-out,night-in and night-out,or wait until the morning...oh yeah we are still alive today...but we all didn't know in tomorrow night what's the hell gonna be happen?like we all are living in hell without help or hopeless to be alive.We all very sorrow to brother Yea Thong and family and god wish u rest in peace.

Feb 16, 2019 11:57 AM

keep all tmil HSen's criminal records in the last day his dead

One current CNRP's fallen hero member Mr.Year Thong had been death in Hun Sen's tortured prison "Takeo province",and still hundreds more CNRP's politicians has been in HSen's secret deadly torture prisons without anyone can contact them ,or no any international observers or foreign journalists can reach them all"no one can across a red line-very very serious consequences".These former serial killers are still at large under tmil Hsen's umbrella codes protecting and its against all the goodwill of Cambodian pple,want to change this fascist commie radical with restore a real pure democracy system not by one-man-rule and one-man-lead.

Feb 16, 2019 11:42 AM

គេហទំព័រ​ទាំងមូល