ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មិន​ខ្វល់​នឹង​រឿង​លោក ម៉ម សូណង់ដូ គំរាម​ប្ដឹង

ដោយ ថា កិត្យា
2016-08-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​ជា​សកម្មជន​ការពារ​បរិស្ថាន ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ថ្លែង​ក្នុង​វេទិកា​ស្ដីពី «ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ» នា​វិមាន​សន្តិភាព​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
ប្រធាន​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​ជា​សកម្មជន​ការពារ​បរិស្ថាន ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ថ្លែង​ក្នុង​វេទិកា​ស្ដីពី «ការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ» នា​វិមាន​សន្តិភាព​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Sorn Chanratha
RFA/Sorn Chanratha

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ថា ព្រះអង្គ​នឹង​មិន​ឆ្លើយ​តប និង​ខ្វល់ខ្វាយចំពោះ​ការ​គំរាម​ប្ដឹង​ពី​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ នោះ​ទេ។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​លោក ម៉ម សូណង់ដូ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​សីហា នេះ ស្នើ​ឲ្យ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បំភ្លឺ​ជា​លាយលក្ខណ៍​អក្សរ​ឲ្យ​ឆាប់​រហ័ស ក្រោយ​ពី​មាន​ពលរដ្ឋ​មួយ​រូប​ឈ្មោះ ប៊ុន ធឿន បាន​បញ្ចេញ​មតិ​នៅ​វិទ្យុ​សំបុក​ឃ្មុំ​ថា កន្លង​មក ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ធ្លាប់​លើក​ឡើង​ថា លោក ម៉ម សូណង់ដូ ដែល​បង្កើត​បក្ស​ថ្មី​នេះ គឺ​ដើម្បី​ផ្ចាញ់ផ្ចាល​លោក សម រង្ស៊ី ដែល​មិន​ព្រម​ប្រគល់​តួនាទី​តំណាង​រាស្ត្រ​ជូន​គាត់។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ថា​ការ​លើក​ឡើង​របស់​ពលរដ្ឋ​មួយ​រូប​នោះ គឺ​គ្រាន់​តែ​ជា​សិទ្ធិ​បញ្ចេញ​មតិ ហើយ​ព្រះអង្គ​សោកស្ដាយ​ដែល​អ្នក​នយោបាយ​ខ្មែរ​ចូល​ចិត្ត​បំបែក​ឯតទគ្គកម្ម​ប្ដឹង​ផ្តល់ ដែល​មិន​គិត​ដល់​ប្រយោជន៍​ជាតិ និង​ប្រជាជន៖ «អាត្មាភាព​សុំ​មិន​ឆ្លើយ​តប​អ្វី​ទាំងអស់ ព្រោះ​គ្មាន​ន័យ​អ្វី​ទេ​ចំពោះ​ការ​ឆ្លើយឆ្លងបើ​គេ​និយាយ​រិះគន់​ប៉ុណ្ណឹង ធ្វើ​អ្នក​នយោបាយ​ស្វាគមន៍​គេ​ទៅ ព្រោះ​អ្នក​នយោបាយ​ជា​បុគ្គល​សាធារណៈបើ​ធ្វើ​អ្នក​នយោបាយ​មិន​ឲ្យ​គេ​រិះគន់​នោះ ទៅ​ចិញ្ចឹម​មាន់​ចិញ្ចឹម​ទា​វិញ​ទៅ កុំ​នៅ​ដើម្បី​ទើស​មុខ​ទើស​មាត់​ក្មេង​ជំនាន់​ក្រោយ»

លិខិត​របស់​លោក ម៉ម សូណង់ដូ សរសេរ​ថា ប្រសិន​បើ​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មិន​ឆ្លើយ​តប​ជា​លាយលក្ខណ៍​អក្សរ​ទេ លោក​មាន​បំណង​ប្ដឹង​ទៅ​តុលាការ​ពី​បទ​លាប​ពណ៌ មួលបង្កាច់ និង​បរិហារ​កេរ្តិ៍ ព្រោះ​ពាក្យ​សម្ដី​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​គណបក្ស និង​រូប​លោក​ផ្ទាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (6)
Share

អ្នក​អាន​អនាមិក

CNRP is always perfect. The one who declare the weak points of this party leaders will be known as a Nation Betrayer by CNRP's fans.

Sep 01, 2016 05:47 AM

អ្នក​អាន​អនាមិក

Ta Sonado don't play too much games with people .you must run for your party and will think to election while you don't have controversy,

Aug 24, 2016 06:32 AM

សារិន

បើកចិត្តអោយទូលាយហើយទទួលយកការរិះគន់

Aug 23, 2016 10:05 PM

Ta Sonando should concentrate on national election issue rather personal problem

Ta Mom Sonando is too old aged.too lazy...too tired...too slummy...walk 6 steps forward and then 7 steps backward"awful man",he should be retire early before his body crumble on the ground"we guess so...".Otherwise,if Ta Sonando think he is the democrat man with free speeches,liberty and lovely old man and respect to other he should not oppose any free speech or any mind-boggling or against someone he who disliked.

Aug 23, 2016 10:42 AM

សឺន សុមារេត

ពី CT. USA.

សំដីពីរបីមា៉តជូនទៅ លោក ម៉ម សូណង់ដូ: លោកជាបញ្ញាវ័ន្ដ ស្នេហាជាតិម្នាក់ ខ្ញុំទទួលស្គាល់ ហេីយគោរពស្មារតីរបស់លោក។ តែឥឡូវ ខ្ញុំមេីលឃេីញ លោកកំពុងបង្វែរជំហរ ។ សូមពញ្ញាក់បន្ដិចចុះ, សូម កំុរុកកួនបន្ទច់បង្អាក់ វីរភាព នឹង វរភាព របស់កូនចៅយេីងជំនានក្រោយ ត្រូវជួយលេីកស្ទួយ ឧបត្ថម្ភ គាំទ្រឲ្យបានចំរេីនទៅមុខ នោះទេីបត្រឹមត្រូវតាម នាទីយេីងជាចាស់ទំុ។ បេីដល់ពេលចូលនិវត្ដន៍ ក៏អញ្ជីញដោយមោទន: គ្មាននរណាគេពេបជ្រាយអីទេ។

Aug 23, 2016 10:17 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល