ម្ចាស់​កាសែត​ខេមបូឌា ដេលី នៅ​តែ​អះអាង​ថា​ខ្លួន​មិន​បាន​គេច​ពន្ធ​រដ្ឋ

ដោយ មួង ណារ៉េត
2017-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

ម្ចាស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅ​តែ​អះអាង​ថា អ្នកស្រី​មិន​បាន​គេច​ពន្ធ និង​មាន​វិក្កយបត្រ​បញ្ជាក់​ត្រឹមត្រូវ។ ការ​អះអាង​នេះ បន្ទាប់​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ចោទ​​​ថា​ រាប់​ឆ្នាំ​មក​នេះ កាសែត​អ្នកស្រី​មិន​ប្រកាស​ពន្ធ​សូម្បី​តែ​មួយ​រៀល និង​ថែម​ទាំង​ប្រមូល​អាករ​លើ​តម្លៃ​បន្ថែម ដាក់​ហោប៉ៅ​ផ្ទាល់​ខ្លួន​ថែម​ទៀត​ផង។

អ្នកស្រី ដេប៉្រា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) បាន​ប្រាប់​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា នេះ​ថា កាសែត ឌឹ ខេមបូឌា ដេលី បាន​បង់ពន្ធ​អាករ​លើ​តម្លៃ​បន្ថែមនេះ គ្មាន​ខ្វះ​មួយ​រៀល​នោះទេ។ អ្នកស្រីថែមទាំង​ស្នើថា មិន​បាច់​ទៅ​រក​ភ័ស្តុតាង​ឯណា​ទេ ​ក្រសួង​ហិរញ្ញវត្ថុអាច​ពិនិត្យមើល​វិក្កយបត្រនៅ​ក្រសួងសាមីបាន បើ​ចង់​បាន​ភ័ស្តុតាង​បញ្ជាក់​អំពីការ​បង់​ពន្ធនេះនោះ។

អគ្គនាយកដ្ឋាន​ពន្ធដារ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា នេះ បាន​ព្រមាន​បិទ​កាសែត​ ឌឹ ខេមបូឌា ដេលី បើ​នៅ​តែ​មិន​ព្រម​បង់​ពន្ធ​តាម​កាល​កំណត់។ ក្នុង​សេចក្ដី​បំភ្លឺ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​អះអាង​ថា ការ​បំភ្លឺ​នេះ ធ្វើ​ច្រើន​លើក​ច្រើន​សា​មក​ហើយ។ អគ្គនាយកដ្ឋាន​ពន្ធដារ ថា​ខ្លួន​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​តាម​ច្បាប់​ជា​ធរមាន។

អគ្គនាយកដ្ឋាន​ពន្ធដារ​អះអាង​ថា ស្ថាប័ន ឌឹ ខេមបូឌា ដេលី បាន​ជំពាក់​ថ្លៃ​ពន្ធ​រយៈពេល ១០​ឆ្នាំ គឺ​តាំង​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៦ ដែល​គិត​ជា​ទឹក​ប្រាក់​ប្រហែល ៦,៣​លាន​សែន​ដុល្លារ​អាមេរិក។ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ដាក់​ឱសានវាទ​ឱ្យ​កាសែត​នេះ សង​ថ្លៃ​ពន្ធ​ទាំង​នោះ ត្រឹម​ថ្ងៃ​ទី​៤ ខែ​កញ្ញា ខាង​មុខ បើ​មិន​ដូច្នោះ​ទេ ស្ថាប័ន​នេះ​នឹង​ប្រឈម​ការ​រឹប​អូស​យក​ទ្រព្យសម្បត្តិ ហើយ​ឈាន​ដល់​ការ​បិទ​អាជីវកម្ម​ទាំង​ស្រុង​តែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Khon Khmer

ពី Cambodia

គ្រប់គ្នាដឹងហើយថា, ហ៊ុនសែនប្រើអំនាចផ្តាច់ការរបស់គាត់ដើម្បីឈ្នះការបោះឆ្នោត។ គាត់មិនប្រើប្រជាប្រិយភាពរបស់គាត់ដើម្បីឈ្នះទេ។ សម្តេចហ៊ុនសែននិយាយអំពីធ្វើតាមច្បាប់ វាធ្វើឱ្យប្រជាជនកម្ពុជាចង់ក្អួត។

Aug 30, 2017 12:53 AM

គេហទំព័រ​ទាំងមូល