កម្ពុជា​បដិសេធ​​​ថា​មិន​​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​មេ​បាតុករ​ថៃ

ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ដោយ​សង្ស័យ​របស់​មេ​បាតុករ​ថៃ គឺ​លោក ស៊ូថេប ថងស៊ូបាន (Suthep Thaugsuban) ដែល​ថា ខ្មាន់​កាំភ្លើង​កម្ពុជា អាច​ពាក់ព័ន្ធ​ការ​បាញ់​សម្លាប់​បាតុករ​ថៃ នៅ​តំបន់​បាងណា នៅ​ថ្ងៃ​ទី ២៦ មករា។ ប៉ុន្តែ​ក្រសួង​ការបរទេស​កម្ពុជា​បដិសេធ ការ​ពាក់ព័ន្ធ​នោះ។
ដោយ ឡេង ម៉ាលី
2014-01-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា លោក កុយ គួង បាន​ហៅ​ការ​ចោទ​ប្រកាន់​របស់​លោក ស៊ូថេប ថងស៊ូបាន ថា​ជា​ការ​មិន​ពិត ហើយ​ជា​ការ​ចោទប្រកាន់​ដោយ​ងងើល៖ «ខ្ញុំ​សុំ​ធ្វើ​ការ​បដិសេធ​យ៉ាង​ដាច់​អហង្ការ​នូវ​ព័ត៌មាន​ដែល​លើក​ឡើង​ពី​សម្ដី​ដ៏​ឆ្កួត​លីលា​របស់​លោក ស៊ូថេប ថងស៊ូបាន ដែល​ជា​មេ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន ដែល​លើក​ឡើង​ថា ការ​បាញ់​សម្លាប់​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ កាល​ពី​ម្សិល​មិញ​ហ្នឹង ខ្មាន់​កាំភ្លើង​អាច​ពលរដ្ឋ​ខ្មែរ​នោះ។ ខ្ញុំ​សុំ​ធ្វើការ​បដិសេធ​យ៉ាង​ដាច់​អហង្ការ»

ប្រតិកម្ម​របស់​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា គឺ​បន្ទាប់​ពី​កាសែត​អនឡាញ​ថៃ ឈ្មោះ អឹមខូត (MCOT) ស្រង់​សម្ដី​របស់​មេ​ដឹក​នាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ គឺ​លោក ស៊ូថេប ថងស៊ូបាន នៅ​ថ្ងៃ​ទី​២៧ មករា ដែល​ប្រាប់​ក្រុម​បាតុករ​របស់​លោក​នៅ​តំបន់​ប៉ាធុមវ៉ាន់ (Pathumwan) ថា ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​មេ​ដឹក​នាំ​បាតុកម្ម​ថៃ​មួយ​រូប អាច​គេ​ជួល​ពី​អង្គភាព​យោធា​ពិសេស​កម្ពុជា។

ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នោះ បណ្ដាល​ឱ្យ​ស្លាប់​មេ​ដឹក​នាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​មួយ​រូប គឺ​លោក ស៊ុធិន ថារ៉ាធិន (Suthin Tarathin) និង​ប្រាំ​នាក់​ផ្សេង​ទៀត​រង​របួស។

លោក កុយ គួង ថ្លែង​ថា ​ការ​ចោទ​ប្រកាន់​កម្ពុជា​ពេល​នេះ គឺ​ជា​លើក​ទី​ពីរ​ហើយ ដែល​លើក​ទី​មួយ នៅ​ថ្ងៃ​ទី ២២ មករា មេ​ទាហាន​ជើង​ទឹក​ថៃ​មួយ​រូប បាន​ចោទ​ប្រកាន់​ថា មាន​ការ​ដឹក​ពលរដ្ឋ​ខ្មែរ​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​មួយ ប្រឆាំង​នឹង​បាតុករ ដែល​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នៅ​ក្រុង​បាងកក ប្រទេស​ថៃ​បច្ចុប្បន្ន។ ការ​ចោទ​ប្រកាន់​នោះ​ត្រូវ​បាន​បដិសេធ​វិញ។

លោក កុយ គួង ថ្លែង​ថា៖ «នៅ​ថ្ងៃ​ទី ២២ (មករា) នោះ ក្រសួង​ការបរទេស​ខ្លួន​ឯង ក៏​បាន​ចេញ​មក​បកស្រាយ​បដិសេធ​ជា​ផ្លូវ​ការ​ថា ព័ត៌មាន​ដែល​ថា គេ​ដឹក​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​បាងកក​នោះ ជា​ព័ត៌មាន​មិន​ពិត»

លោក​ថ្លែង​បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​បាតុករ​ដែល​កំពុង​ប្រឆាំង​រដ្ឋាភិបាល​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ទេ ហើយ​ក៏​មិន​បាន​ចូលរួម​ធ្វើ​បាតុកម្ម នៅ​ប្រទេស​ថៃ​ដែរ។

លោក​ឱ្យ​ដឹង​ថា ស្ថានទូត កម្ពុជា​ប្រចាំ​ក្រុង​បាងកក និង​ស្ថាន​កុងស៊ុល ប្រចាំ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​ណែនាំ​ដល់​ពលករ​កម្ពុជា​ជា​ប្រចាំ ឱ្យ​ចេញ​ឆ្ងាយ​ពី​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​នោះ។ ក្រៅ​ពី​នេះ ក៏​មាន​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​មួយ​ចំនួន បាន​ណែនាំ​ដល់​ពលករ​កម្ពុជា​ដូច​គ្នា។ លោក​អំពាវនាវ​ដល់​ពលករ​ឱ្យ​ប្រកាន់​ខ្ជាប់​ការ​ណែនាំ​ទាំង​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

អ្នក​អាន​អនាមិក

What it means that Thailand can send someone to do the same in Phnom Penh, right!

Jan 28, 2014 11:24 AM

អ្នក​អាន​អនាមិក

This is a really tactique that youn and hun sen used in cambodia a long time ago.
C est une tactique que hun sen et youn utilisent au cambodge depuis toujours, donc cette l accusation est vraiment exacte.

Jan 28, 2014 01:57 AM

អ្នក​អាន​អនាមិក

Hun sen and youn try by all means to help yingluck, it is sur that hun sen and youn commite this crime.
To kill sommeone in thailande for threaten sommeone in cambodia, this is a very bad tactique that every body know very well.

Jan 28, 2014 01:48 AM

អ្នក​អាន​អនាមិក

ពី Nelson New Zealand

Why don't our government call those Cambodian in Thailand return home as other governments do?

Jan 28, 2014 01:33 AM

ក្មេងវត្តមុន៧មករា

ពី វត្តភ្នំ

ពាក្យ‹ខ្មាន់›ក្នុងអត្ថបទខាងលើមានន័យ៖ខ្មាន់=អ្នកដែលកាន់?ចុះ
ពាក្យ៖ខ្មាន=អ្នកដែលខកខាន?ហើយនិងពាក្យ៖ខ្មោច=អ្នកដែលបោច?។

Jan 28, 2014 12:12 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល