កម្ពុជា-​រុស្ស៊ី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​៨​ចំណុច

ដោយ សេក បណ្ឌិត
2016-05-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) (ឆ្វេង) ពេល​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) (ឆ្វេង) ពេល​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Chuop Sereyroth

កម្ពុជា-​រុស្ស៊ី បាន​ចុះ​ហត្ថលេខា​រួម​គ្នា​លើ​កិច្ចព្រមព្រៀង ៨​ចំណុច​ដែល​ផ្ដោត​សំខាន់​លើ​កិច្ចការ​ទំនាក់ទំនង​ការទូត និង​អភិវឌ្ឍន៍។

កិច្ច​ព្រមព្រៀង​នេះ​ធ្វើ​ឡើង​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ  គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឌីមីទ្រី មេតវេដេវ (Dmitry Medvedev) នាយករដ្ឋមន្ត្រី​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៦ ក្នុង​អំឡុង​ពេល​លោក ហ៊ុន សែន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី នោះ។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា កិច្ច​ព្រមព្រៀង​ទាំង​នោះ​រួម​មាន សន្ធិសញ្ញា​ស្ដីពី​បត្យាប័ន អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​យុត្តិធម៌ និង​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​សហព័ន្ធ​រុស្ស៊ី អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី​ការ​សហប្រតិបត្តិការ​លើ​វិស័យ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​គណៈកម្មាធិការ​អូឡាំពិក នៃ​ប្រទេស​កម្ពុជា និង​រុស្ស៊ី សេចក្ដី​ប្រកាស​រួម​ស្ដីពី​បញ្ជី​សំណើ​គម្រោង​សម្រាប់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​រហូត​ដល់​ឆ្នាំ​២០២០  អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី​ការ​បង្កើត​មជ្ឈមណ្ឌល​ព័ត៌មាន ថាមពល​នុយក្លេអ៊ែរ  អនុស្សរណៈ នៃ​ការ​យោគយល់​ស្តីពី​ការ​បង្កើត​ក្រុម​ការងារ​រួម (កម្ពុជា-រុស្ស៊ី) លើ​កិច្ច​ប្រតិបត្តិការ​ក្នុង​ការ​ប្រើប្រាស់​ថាមពលបរមាណូ ក្នុង​គោលបំណង​សន្តិភាព និង​កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​មហាផ្ទៃ នៃ​ប្រទេស​ទាំង​ពីរ​ជាដើម។

​លោក ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​ឧសភា ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អាស៊ាន-​រុស្សី រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២១ ខែ​ឧសភា ក្នុង​ទីក្រុង​មូស្គូ (Moscow) និង​ទីក្រុង​សូឈី (Sochi) ប្រទេស​រុស្សី។

​លោក ហ៊ុន សែន បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក​ទៀត​ថា លោក​បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​រុស្ស៊ី នៅ​ទីក្រុង​មូស្គូ សហព័ន្ធ​រុស្ស៊ី និង​បាន​ព្រមព្រៀង​គ្នា​ដើម្បី​រឹត​ចំណង​កិច្ច​សហប្រតិបត្តិការ​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​សម្ដែង​នូវ​ក្ដី​រីករាយ និង​ស្វាគមន៍​ចំពោះ​ខួប ៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំង​ពីរ កម្ពុជា-​រុស្ស៊ី ដែល​លោក​ចាត់​ទុក​ថា កំពុង​បោះ​ជំហាន​ទៅ​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

Did Hun Sin learn any democracy and human rights lessons from the Russians?

May 18, 2016 11:21 AM

អ្នក​អាន​អនាមិក

តែប៉ុណ្ណេះអាមេរិក​ អឺរ៉ុប យូអិន...កុំសូវហ៊ានដាក់លក្ខខណ្ឌទៀត។

May 18, 2016 10:21 AM

អ្នក​អាន​អនាមិក

ថាមពលនុយក្លេអ៊ែរស៊ីវិល ជាអ្វី ? តើ ចំណេញអ្វីខ្លះ ? ឬ បំផ្លាញអ្វីខ្លះ ?

May 18, 2016 09:52 AM

អ្នក​អាន​អនាមិក

ណែកប្រទេសអ្នកចេះ មនុស្សអ្នកឆ្លាតគឺអញ្ចឹង មិនដូចប្រទេអា​មេរិ​ក​កាអើតកាទោម អញ្ចេះអញ្ចុះ ប៉ាហែលសម្តេចហ៊ុនសែនហើយ មិន​ល្អ​ទៀតមិនដឹងទៅរកអ្នកណាទេ វិចអង្ករឆ្នាំងបាយដើររកទៅបើបាន លោក​​ល្អណាស់បោះឆ្នោតម្តងៗរាស្រ្តគាំទ្រហែរហមឡើងខូងដី បើ​និយាយពីអភិវឌ្ឍន៌ប្រទេសវិញ គឺឡើងត្រចះត្រចង់ ​ចែងចាំងក្តៅ​ឆេះ​ទឹកដីរីកចម្រើនធំល្វឹងល្វើយ សឹងរកព្រៃអោយចាបទុំជុះ​អាចម៌មិនបាន​ផង ទៅរកឯណាទៅអ្នកក្តោបក្តាប់ប្រទេសល្បៀបនេះនោះ។

May 18, 2016 04:53 AM

គេហទំព័រ​ទាំងមូល