កម្ពុជា-​វៀតណាម​ប្រកាស​បន្ត​រឹត​ចំណង​សាមគ្គីភាព​ម៉ឺន​ឆ្នាំ

ដោយ ដែន អយុធ្យា
2017-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង) និង​ លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) [កណ្ដាល] អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម កាត់​ខ្សែ​បូ​សម្ពោធ​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង) និង​ លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) [កណ្ដាល] អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​វៀតណាម កាត់​ខ្សែ​បូ​សម្ពោធ​ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
RFA/Den Ayuthyea

មេដឹកនាំ​ស្ថាប័ន​កំពូល​នៃ​ប្រទេស​កម្ពុជា-​វៀតណាម ប្រកាស​បន្ត​រឹត​ចំណង​សាមគ្គីភាព​ម៉ឺន​ឆ្នាំ​ជាមួយ​គ្នា​ឲ្យ​ស្អិតល្មួត ដោយ​ប្ដេជ្ញា​ថា នឹង​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​រីក​ចំរើន​ថែម​ទៀត។

ប្រធាន​ព្រឹទ្ធ​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ ឈុំ បាន​ប្ដេជ្ញា​ចិត្ត​ដូច្នេះ​នៅ​ឱកាស​ចូល​រួម​ជា​អធិបតី​ពិធី​ដាក់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កក្កដា។

នា​ឱកាស​នោះ លោក សាយ ឈុំ បាន​រំលឹក​នូវ​ឧបសគ្គ​ដ៏​លំបាកៗ​ជា​ច្រើន​ដែល​ប្រទេស​ទាំង​ពីរ​កម្ពុជា-​វៀតណាម បាន​ប្រឈម​រួម​គ្នា​ដោះស្រាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ជាច្រើន​ដំណាក់កាល​កន្លង​មក​ដែល​ឈាន​ដល់​រំដោះ​ប្រទេស​ជាតិ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ហើយ​បាន​ដឹកនាំ​ប្រទេស​កម្ពុជា ឲ្យ​មាន​សន្តិភាព និង​ការ​អភិវឌ្ឍន៍​រីកចម្រើន​មក​ដល់​សព្វ​ថ្ងៃ​នេះ។ លោក សាយ ឈុំ ដែល​តាងនាម​ឲ្យ​បក្ស រដ្ឋ រណសិរ្ស និង​ប្រជាជន​កម្ពុជា បាន​សម្ដែង​ជា​ថ្មី​ទៀត​នូវ​ការ​ដឹង​គុណ​ដ៏​ស្មោះស្ម័គ្រ និង​ជ្រាលជ្រៅ ព្រម​ទាំង​ចងចាំ​ជានិច្ច​ចំពោះ​គុណូបការៈ ដ៏​ធំធេង​ដែល​វៀតណាម បាន​ធ្វើ​ពលិកម្ម​ជួយ​កម្ពុជា។

​លោក សាយ ឈុំ បាន​រំលឹក​ថា បើ​គ្មាន​ថ្ងៃ​២ ធ្នូ ឆ្នាំ​១៩៧៨ ដែល​ជា​ថ្ងៃ​បង្កើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា និង​ថ្ងៃ​ជ័យជម្នះ ៧ មករា ឆ្នាំ​១៩៧៩ ទេ នោះ​ទំនង​ជា​ប្រទេស​កម្ពុជា នឹង​មិន​មាន​អ្វីៗ​គ្រប់​បែប​យ៉ាង​ដូច​សព្វ​ថ្ងៃនេះ​ទេ៖ «បាន​ស្ដែង​ចេញ​ជា​ផ្លែផ្កា​លើ​គ្រប់​វិស័យ ចាប់​ពី​វិស័យ​នយោបាយ រហូត​ដល់​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច ទេសចរ វប្បធម៌ និង​វិទ្យាសាស្ត្រ។ ទន្ទឹម​គ្នា​នេះ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា-​វៀតណាម កាន់​តែ​កើន​ឡើង​ជា​លំដាប់»

ចំណែក​លោក  ង្វៀន ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​បាន​ចូល​រួម​ជា​អធិបតី និង​កាត់​ខ្សែ​បូ​សម្ពោធ​ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២២ ខែ​កក្កដា។ លោក​បាន​បញ្ជាក់​ថា កម្ពុជា-​វៀតណាម គឺ​ជា​មិត្ត​ជិត​ខាង​ដ៏​ជិតស្និទ្ធ ស្មា​ប្រកៀក​ស្មា​ជានិច្ចកាល​ជាមួយ​ប្រជាជន​កម្ពុជា ក្នុង​ដំណាក់កាល​ជា​ប្រវត្តិសាស្ត្រ តស៊ូ​ដណ្ដើម​ឯករាជ្យ​ជាតិ វាយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត។

ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម នៅ​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម នៅ​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៧។ RFA/Den Ayuthyea RFA/Den Ayuthyea

លោក ង្វៀន ហ៊្វូជុង បាន​រំលឹក​អំពី​ចំណង​មិត្តភាព​កម្ពុជា-​វៀតណាម ដែល​បាន​រឹត​ចំណង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​រយៈពេល​ជាង ៥០​ឆ្នាំ​កន្លង​មក​នេះ។ លោក ង្វៀន ហ៊្វូជុង សង្កត់ធ្ងន់​ថា ចំណង​មិត្តភាព​រវាង​កម្ពុជា-​វៀតណាម នឹង​បន្ត​មាន​ភាព​ស្និទ្ធស្នាល និង​កាត់​តែ​ស្អិតល្មួត​ថែម​ទៀត នៅ​ថ្ងៃ​អនាគត។

​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ឲ្យ​ដឹង​ថា ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម នៅ​ខេត្ត​ព្រះសីហនុ នេះ បាន​កសាង​ដំបូង​ក្នុង​ឆ្នាំ​១៩៨៤ ដោយ​មាន​រូបសំណាក​យុវជន ០២​រូប ដៃ​កាន់​អាវុធ​ឈរ​នៅ​អម​សងខាង​ស្ត្រី​ម្នាក់​បី​កូន​តូច​ក្នុង​ដៃ។ ស្តូប​នេះ ជា​និមិត្តរូប​នៃ​ការ​រំលឹក​គុណ​ចំពោះ​ពលីកម្ម​អាយុ​ជីវិត​របស់​យុទ្ធជន​កម្ពុជា និង​យុទ្ធជន​ស្ម័គ្រ​ចិត្ត​វៀតណាម ជាពិសេស​ដើម្បី​រំលឹក​ពី​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​យុទ្ធជន​ស្ម័គ្រ​ចិត្ត​វៀតណាម ដែល​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេស​កម្ពុជា ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ក្រោម​ទង់​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា និង​ដើម្បី​បញ្ជាក់​អំពី​ចំណង​សាមគ្គី មិត្តភាព​ជា​អមតៈ​រវាង​ប្រទេស​ទាំង​ពីរ (កម្ពុជា​-​វៀតណាម)។

​លោក យន្ត មីន ឲ្យ​ដឹង​ថា ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម​នេះ សាងសង់​នៅ​លើ​ផ្ទៃ​ក្រឡា​ដី​សរុប​ជិត ៧​ពាន់​ម៉ែត្រការ៉េ (៦៧.៧៦៦) និង​ចំណាយ​ថវិកា​សរុប​ជិត ៧​សែន​ដុល្លារ​សហរដ្ឋអាមេរិក (៦៧០.២៧២)។

​ចំពោះ​អ្នក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម​រិះគន់​ថា កម្ពុជា​ពុំ​ទទួល​បាន​ប្រយោជន៍​អ្វី​សោះ​ក្រៅ​ពី​ការ​ដឹង​គុណ​វៀតណាម អស់​មួយ​ជីវិត។ បើ​មើល​ពី​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​សង្គ្រាម​ជំនាន់​អាណានិគម​បារាំង ហើយ​និង​សង្គ្រាម​ទសវត្សរ៍​ឆ្នាំ​៧០ ក្នុង​ការ​រំដោះ​ដី​វៀតណាម​ខាង​ត្បូង ដោយ​មាន​ការ​ជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​ខ្មែរ​យ៉ាង​ច្រើន ប៉ុន្តែ​ជា​អកុសល​កម្ពុជា ពុំ​ដែល​បាន​ទទួល​ការ​នឹក​គុណ​នោះ​ទេ គឺ​ផ្ទុយ​គ្នា​ស្រឡះ។

​តាម​ទិន្នន័យ​ជាក់ស្ដែង​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម មាន​ចំនួន ១៧​ស្តូប ក្នុង​នោះ​មាន​នៅ​រាជធានី​ភ្នំពេញ ចំនួន​១។

​គិត​មក​ដល់​ពេល​នេះ ក្នុង​ចំណោម​ស្តូប​ទាំង ១៧ គឺ​បាន​សាងសង់ និង​ជួសជុល​ឡើង​វិញ​បាន​ចំនួន ១២​ស្តូប និង​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​បាន​ចំនួន ៧​ស្តូប​រួច​ហើយ។ ចំណែក​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ខាង​មុខ នឹង​បន្ត​សម្ពោធ​ស្តូប​មិត្តភាព​កម្ពុជា-​វៀតណាម ទី​៨ នៅ​ឯ​ខេត្ត​បាត់ដំបង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

ភវវ្ម័ន

ពី បាវិត ស្វាយ​រៀង​

សុំដួង​​វិញ្ញាណក្ខន្ធ​នៃជន​រួមជាតិ​​ខ្មែរ គ្រប់ៗ​ជំនាន់ ​ដួង​វិញ្ញាណ​អង្គ​មហាក្សត្រ​សេ្នហាជាតិគ្រប់ៗអង្គ វិញ្ញាណក្ខន្ធ នៃមហាវិរបុរសខ្មែរ​​គ្រប់ៗ​សម័យ​កាល​ដែលបាន​បូជា​​អស់​ពី​កម្លាំង​កាយ​ចិត្ត​ និង​អាយុជីវិត​ដើម្បី​​រក្សាការពារ​ទឹក​ដី​មាតុភូមិ​ខ្មែរ!​ សុំ​ដួង​វិញ្ញាណ​ដ៏​ស័ក្ដិសិទ្ធិនៃ​ដូន​តាខ្មែរ​ ជួយ​ដាស់​​​ស្មារតីនិង​ដួង​ព្រលឹង​ប្រជាជាតិខ្មែរគ្រប់ៗរូប ​នា​ពេល​នេះ​ នា​គ្រា​នេះ​ឲ្យ​រូប​រួម​សាមគ្គី​គ្នា ឲ្យ​ជាតិ​ខ្មែរនិង​ខ្មែរ​ រួបរួម​គ្នា​ យល់ដឹង​ពី​ល្បិចកល​​របស់​សត្រូវ​យួន​ឈ្លានពាន រួមគ្នា​​កំចាត់​ពួក​ចោរ​ឃាតក​ ជា​ជាតិយួននិង​ពួក​ក្បត់ជាតិ​ខ្មែរ​ទាំង​នេះឲ្យ​ពូក​វិនាស​បាត់ពូជ​ពី​មាតុភូមិ​ខ្មែរ​! ​ប្រទេស​វៀតណាម​នេះ​ហើយ​ជាមេឃាតក​ប្រល័យ​ពូជសាសន៍​ខ្មែរ ពួក​ជន​ក្បត់ជាតិទាំងនេះកំពុង​ប្រមាថ​ ប្រជាជាតិ​ខ្មែរ ប្រមាថ​ដូន​តា​ខ្មែរ ដោយសាងសង់​ស្ដូបរំឮក​ដឹង​គុណ​ពួក​ឃាតក​យួន​ នៅ​ទូរទាំងផ្ទៃ​ប្រទេស!

Jul 23, 2017 04:02 AM

អ្នក​អាន​អនាមិក

Up to now, I still can't believe that some Patriot Cambodians can't see that our beloved Cambodia is on the brink of losing sovereignty and identity, we will be called part of United Vietnam (Vietnam, Cambodia, and Laos).

Bravo, Sam Dach Dek Kol Cho Sen, Bravo our Boss Vietnam!

Jul 23, 2017 02:57 AM

អ្នក​អាន​អនាមិក

សូមប្រជាជនខ្មែរគ្រប់រូបចងចាំថា យួនមិនដែលចាត់ទុកខ្មែរជាមិត្តទេ។ យួនតែងតែចង់លេបទឹកដីកម្ពុជាជាយូរមកហើយ។ គ្រាន់តែផែនការយួនមានច្រើនរូបភាព។ វាមិនដែលយួនរាប់ពាន់នាក់មកជួយខ្មែរដោយលះបង់ឈាមស្រស់ សាច់ស្រស់ទេ បើគ្មានការដោះដូរអ្វីមួយនោះ។ តែនៅតែមានខ្មែរមួយចំនួន បែរជាដឹងគុណយួនថែមទៀត។ ពិតជាគួរអោយអាម៉ាស់មែន!

Jul 22, 2017 09:41 AM

គេហទំព័រ​ទាំងមូល