កម្ពុជា-​វៀតណាម​នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន

ក្នុង​អំឡុង​ទស្សនកិច្ច​រយៈ​ពេល ២​ថ្ងៃ របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន នៅ​វៀតណាម ដែល​នឹង​​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​២៨ ធ្នូ ឆ្នាំ​២០១៣ ភាគី​ទាំង​ពីរ​នឹង​ចុះ​ហត្ថលេខា​លើ​ឯកសារ និង​អនុស្សរណៈ​ជាមួយ​គ្នា​ចំនួន​៨។
ដោយ វោហារ ជាតិ និង ដែន អយុធ្យា
2013-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

សេចក្ដី​ប្រកាស​ព័តមាន​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចុះ​ថ្ងៃ​ទី​២៣ ធ្នូ ឲ្យ​ដឹង​ថា ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ និង​អនុស្សរណៈ​ទាំង ៨​ចំណុច​នោះ មាន​ជាអាទិ៍ ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម សិក្សាធិការ ព័ត៌មាន សន្តិសុខ និង​សន្ធិសញ្ញា​ស្ដី​ពី​បត្យាប័ន​នៃ​ប្រទេស​ទាំង​ពីរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ចុះ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ បាន​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និង​អ្នកស្រី ប៊ុន រ៉ានី នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កាន់​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ។ ទស្សនកិច្ច​នេះ ជា​ការ​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​លោក ង្វៀន តាន់យុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។

គណៈប្រតិភូ​​នឹង​ត្រូវ​អម​ដំណើរ​ប្រមុខ​ដឹកនាំ​ពេល​នេះ មាន​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មន្ត្រី​​រដ្ឋាភិបាល​​ច្រើន​រូប​ទៀត។​យ៉ាង​ណា​ក៏ដោយ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ ខែ​ធ្នូ បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​វៀតណាម នឹង​មិន​ចំណេញ​ដល់​កម្ពុជា​ទេ។ លោក​បាន​ចាត់​ទុក​ថា ក្នុង​ដំណើរ​នេះ លោក ហ៊ុន សែន ​អាច​ទៅ​ពឹង​ពាក់​ប្រទេស​វៀតណាម ឲ្យ​ជួយ​​ការពារ​​អំណាច​ខ្លួន នៅ​គ្រា​ពលរដ្ឋ​ស្ទើរ​កន្លះ​នគរ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​​នាយករដ្ឋមន្ត្រី​ខុស​ច្បាប់​នីតិកាល​ទី​៥​រូប​នេះ ចុះ​ចេញ​ពី​តំណែង។

មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ស្នើ​ដល់​លោក ហ៊ុន សែន ល្មម​ឈប់​ទៅ​ពឹង​ពាក់​ប្រទេស​ដទៃ និង​ងាក​មក​ជួប​ជជែក​គ្នា​ជាមួយ​ខ្មែរ​គ្នា​ឯង ដើម្បី​រួម​គ្នា​អភិវឌ្ឍ​ប្រទេស​ឲ្យ​រីក​ចម្រើន​ប្រសើរ​ជា​ជាង៖ «ទៅ​ពឹង​យួន ឲ្យ​មក​ការពារ​អំណាច​គាត់ គឺ​ការពារ​លែង​បាន​ហើយៗ ខ្មែរ​លែង​ឲ្យ​មាន​បរទេស​ណា​មក​ឈ្លាន​ពាន​បាន​ទៀត​ដែរ។ ព្រោះ​ខ្មែរ​បាន​ងើប​ឡើង​ប៉ុណ្ណឹង​ហើយៗ កុំ​សង្ឃឹម​ថា យួន​មក​ជួយ​ការពារ​គាត់​បាន​ទៀត។ ឲ្យ​គាត់​ងាក​មក​រក​ខ្មែរ​គ្នា​ឯង​វិញ​មក ទើប​បាន​សុខ​សប្បាយ​ទាំង​អស់​គ្នា។ ព្រោះ​កន្លង​មក​យើង​ឃើញ​ថា មាន​គ្រោះថ្នាក់​ធ្ងន់​ណាស់​ប្រទេស​ជាតិ​យើង។ បើ​ខ្មែរ​យើង​ឈ្លោះ​គ្នា​រត់​ទៅ​រក​ពឹង​បរទេស​ឲ្យ​មក​ជួយ​ដើម្បី​សម្លាប់​ខ្មែរ​គ្នា​ឯង​ហ្នឹង គឺ​អត់​ល្អ​ទេ។ អ៊ីចឹង​ស្នើ​ឲ្យ​គាត់​ងាក​មក​រក​ជជែក​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​វិញ ពីព្រោះ​ឆន្ទៈ​ប្រជារាស្ត្រ​ឥឡូវ​នេះ​គេ​បាន​ដឹង​ច្បាស់​ហើយ​ថា ស្អី​ដែល​គាត់​ធ្វើ​នោះ​វា​ខុស​ធ្ងន់​ណាស់។ មិន​ចាំបាច់​គាត់​សួរ​ទៅ​ប្រជារាស្ត្រ​គាត់​ខុស​អី​ទៀត​ទេ ប្រជាពលរដ្ឋ​គាត់​ប្រាប់​គ្រប់គ្រាន់​ហើយ គឺ​ខុស​ធ្ងន់ធ្ងរ​ជាង​គេ គឺ​អស់​ទឹក​អស់​ដី​អស់​ព្រៃ​ប្រឹក្សា​ធនធាន​ធម្មជាតិ ហើយ​ធ្វើ​ឲ្យ​ពលរដ្ឋ​គាត់​ព្រួយ​បារម្ភ​ហ្នឹង​ហើយ»

ស្រដៀង​គ្នា​ដែរ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ដែល​ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​ហ៊ាន​រិះគន់​លោក ហ៊ុន សែន លើ​ករណី​ចុះ​សន្ធិ​សញ្ញា​បំពេញ​ព្រំដែន​ជាមួយ​វៀតណាម​កន្លង​មក។ លោក​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ និង​គណៈប្រតិភូ​កម្ពុជា ទៅ​កាន់​ប្រទេស​វៀតណាម ពេល​នេះ។

លោក​ភ្ជាប់​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​ខ្មែរ​ទៅ​កាន់​ប្រទេស​វៀតណាម ថា ទំនង​ជា​អាច​ជាប់​ពាក់ព័ន្ធ​ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់ ដែល​ទាមទារ​ឲ្យ​រូប​លោក​​ចុះ​ចេញ​ពី​តំណែង​រយៈ​ពេល​ជាង ១​សប្ដាហ៍​មក​នេះ៖ «ជា​ការ​គាប់​ជួន​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​មិន​ស្រប​ច្បាប់ ជាមួយ​ដំណើរ​ការ​មហា​បាតុកម្ម​ដែល​ប្រជាពលរដ្ឋ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​អំណាច។ យើង​ដឹង​ហើយ​ថា ការ​គ្រប់គ្រង​អំណាច​ជាង ៣០​ឆ្នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺ​ដោយសារ​តែ​ការ​លើក​បន្តុប​ដោយ​ប្រទេស​យួន​ចាប់​ពី​ទសវត្ស​១៩៨០​មក ហើយ​មក​ដល់​ឆ្នាំ​១៩៩៣ យើង​មាន​ការ​បោះ​ឆ្នោត​ជា​បន្ត​បន្ទាប់។ ហើយ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​មក យើង​ឃើញ​ថា ការ​បោះ​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន ហើយ​ដល់​ឆ្នាំ​២០១៣​នេះ រឹតតែ​ធ្ងន់ធ្ងរ​ថែម​ទៀត ហើយ​ប្រជាពលរដ្ឋ​បាត់​ជំនឿ​ទុក​ចិត្ត និង​ទាមទារ​ឲ្យ​ចុះ​ចេញ​ពី​អំណាច»

​ទោះ​ជា​បែប​ណា សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​បង្ហាញ​ថា គម្រោង​ធ្វើ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ពាក់ព័ន្ធ​រដ្ឋាភិបាល​ទៅ​កាន់​ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​២៨ ខែ​ធ្នូ មេដឹកនាំ​ប្រទេស​ទាំង​ពីរ​នឹង​ពិភាក្សា​ទ្វេភាគី និង​ធ្វើ​ជា​អធិបតី ឬ​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​​លើ​ឯកសារ​ផ្សេងៗ​មួយ​ចំនួន។

ឯកសារ​ត្រូវ​ចុះ​កិច្ច​ព្រមព្រៀង​ទាំង​នោះ​មាន​ដូចជា កិច្ច​សម្របសម្រួល​​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​​វៀតណាម សម្រាប់​ឆ្នាំ​២០១៤-​២០១៥។ កិច្ច​ព្រមព្រៀង​ស្តីពី​ការ​ផ្លាស់ប្ដូរ​ទំនិញ សន្ធិសញ្ញា​ស្តីពី​បត្យាប័ន កិច្ច​ព្រមព្រៀង​ឥណទាន​សម្បទាន ផែនការ​​សហ​ប្រតិបត្តិការ​រវាង​ក្រសួង​អប់រំ- ផែនការ​សហប្រតិបត្តិការ​ស្តីពី​ព័ត៌មាន​ និង​ផែនការ​សហប្រតិបត្តិ​​ការ​​ឆ្នាំ​២០១៤ រវាង​ក្រសួង​មហាផ្ទៃ​ប្រទេស​កម្ពុជា និង​ក្រសួង​នគរបាល​​ប្រទេស​វៀតណាម ជាដើម។

ជាង​នេះ សេចក្ដី​ប្រកាស​ក៏​បាន​ឲ្យ​ដឹង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​ជួប​ពិភាក្សា​​ជាមួយ​ លោក ង្វៀន ស៊ីនហ៊ុង (Nguyen Sinh Hung) ប្រធាន​រដ្ឋ​សភា​​វៀតណាម ជួប​ជាមួយ​លោក ជ្រឿង តឹងសាង (Truong Tan Sang) ប្រធានាធិបតី​វៀតណាម និង​លោក ង្វៀន ភូ ត្រុង (Nguyen Phu Trong) អគ្គលេខា​ធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

ព័ត៌មាន (8)
Share

អ្នក​អាន​អនាមិក

លោក​ ហ៊ុន សែន ទៅទារ កោះត្រល់ ពីយួនវិញ ឬ ក៏ ទៅស្តាប់បញ្ជា យួន ?!«« បើនិយាយតាម រលកធាតុអាកាស ពីស្រុកខ្មែរទៅ ស្រុកយួនខ្លាចគេដឹង ! »»

Dec 24, 2013 11:22 AM

អ្នក​អាន​អនាមិក

ពី Phnom Penh

I guess that Hun Sen is going to take some advice to cling his power and invade his nation. That is only thing that this fucking crazy guy knows. I feel really ashamed of myself having such over-the-top leader in my country. Really want to get him out of office!

Dec 24, 2013 03:11 AM

Eagle Master

ពី Pa (USA)

My be love CAMBODIAN be smart ,please focusing what's we are doing now is stand up together for re election or dig him out from power . I do promise every things that HUN SEN has signed is illegally because he has never been obeying Paris Peaces Accord 1992.

Dec 24, 2013 03:07 AM

អ្នក​អាន​អនាមិក

it tells the real master of hun sen is vietnam. china wants the voice of cambodia, while vietnam wants the land & waters.

Dec 24, 2013 12:18 AM

ក្មេងវត្ត

ពី វត្តភ្នំ

តើក្នុងកិច្ចសន្យាទាំងនេះមានដាក់វាំងស្ដេចលក់ដែរឬទេ?

Dec 23, 2013 04:41 PM

Pat Pang, USA

Yes royal palace in included, because VN never want MONARCHY since KING BAODAI.

Dec 24, 2013 03:50 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល