លោក រ៉ុង ឈុន ប្រកាសគាំទ្រគណបក្សភ្លើងទៀន
2022.01.28

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រកាសគាំទ្រគណបក្សភ្លើងទៀន ចំពោះការចុះរៀបចំរចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ។
លោក រ៉ុង ឈុន ឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២៨ មករាថា ការដែលគណបក្សភ្លើងទៀន សម្រេចចិត្តរៀបចំរចនាសម្ព័ន្ធគណបក្សគ្រប់លំដាប់ថ្នាក់នៅពេលនេះ ពិតជាត្រឹមត្រូវ និងសមស្របតាមពេលវេលា នៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយលោកយល់ថា មិនអាចពន្យារបានតទៅទៀតឡើយ។
លោក រ៉ុង ឈុន រំពឹងថា គណបក្សភ្លើងទៀន នឹងក្លាយជាដៃគូប្រកួតប្រជែងជាមួយនឹងគណបក្សកាន់អំណាច ដើម្បីស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។