គណបក្ស​ភ្លើង​ទៀន​ធ្វើ​សមាជ​ដើម្បី​អាច​រំលាយ​បក្ស​ខ្លួន​នៅ​ថ្ងៃ​អនាគត

ដោយ អាស៊ីសេរី
2018-02-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

អតីត​គណបក្ស​ប្រឆាំង គឺ​គណបក្ស​ភ្លើង​ទៀន នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កុម្ភៈ បាន​ធ្វើ​សមាជ​បិទទ្វារ​មួយ ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​នេះ នៅ​ថ្ងៃ​អនាគត។

ប្រធាន​គណបក្ស​ភ្លើង​ទៀន គឺ លោក ទាវ វណ្ណុល ថ្លែង​នៅ​ក្រោយ​សមាជ​បក្ស​ថា លក្ខន្តិកៈ​របស់​បក្ស​ភ្លើង​ទៀន បាន​ចែង​ដូច​នឹង​គណបក្ស​សិទ្ធិមនុស្ស​ដែរ គឺ​ត្រូវ​ធ្វើ​សមាជ​សិន មុននឹង​រំលាយ។ លោក​ថា ការ​ធ្វើ​សមាជ​ដោយសារ​មិន​ចង់​ឲ្យ​ក្រសួងមហាផ្ទៃ មាន​លេស​ច្រានចោល​ការ​រំលាយ​គណបក្ស​ភ្លើង​ទៀន ដូច​គណបក្ស​សិទ្ធិមនុស្ស។

គណបក្ស​ភ្លើង​ទៀន មានឈ្មោះ​ដើម​ថា គណបក្ស​ជាតិ​ខ្មែរ បង្កើត​ឡើង​ដោយ លោក សម រង្ស៊ី កាលពី​កំឡុង​ឆ្នាំ​១៩៩៧។ ក្រោយមក​គណបក្ស​នេះ ប្ដូរ​ឈ្មោះ​ជា​គណបក្សសម រង្ស៊ី។ នៅ​ឆ្នាំ​២០១៧ គណបក្ស​សម រង្ស៊ី បាន​ប្ដូរ​ឈ្មោះ ជា​គណបក្ស​ភ្លើង​ទៀន ដោយសារតែ​គណបក្ស​កាន់​អំណាច បង្កើត​ច្បាប់​បង្ខំ​ឲ្យ​អតីត​គណបក្សប្រឆាំង​មួយ​នេះ ត្រូវតែ​ដូរ​ឈ្មោះ បើ​មិន​ចង់​ត្រូវ​រំលាយ​ចោល។

ទោះ​យ៉ាង​ណា លោក ទាវ វណ្ណុល មិនទាន់​បញ្ជាក់​ថា គណបក្ស​ភ្លើង​ទៀន នឹង​ត្រូវ​ប្រកាស​រំលាយ​ខ្លួន នៅ​ពេល​ណា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល