សង្គម​ស៊ីវិល៖ លោក ស ខេង កុហក​ដែល​និយាយ​ថា កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពេញលេញ

ដោយ វ៉ែន សុមេធ
2019-06-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ប្រព័ន្ធ​សន្តិសុខ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​សន្តិសុខ ចំពោះ​អាយុ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Brach Chev

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ផ្នែក​ខាង​សិទ្ធិមនុស្ស​មនុស្ស​ និង​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មិន​ឯកភាព​ការ​លើកឡើង​របស់​ឧបនាយក​រដ្ឋ​មន្ត្រី ​​លោក ស ខេង ដែល​ថា កម្ពុជា មាន​ប្រជាធិបតេយ្យ​ពេញលេញ​នោះ​ គឺ​ជា​ការ​ភូត​កុហក​ខុស​ពី​ការ​ពិត​ទាំង​ស្រុង។

ពួកគេ​លើក​ឡើង​ថា កម្ពុជា​មិន​ទាន់​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ទេ ព្រោះ​អវត្តមាន​​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​ ដែល​ជា​ដៃ​ប្រកួត​ប្រជែង​សំខាន់​របស់​គណបក្ស​កាន់​អំណាច ក្នុង​ការ​ចូល​រួម​បោះឆ្នោត​កន្លង​មក។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​របប​ឯក​បក្ស លោក ស ខេង ថ្លែង​ថា កម្ពុជា​ជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​ពេញលេញ​ ព្រោះ​​​​ចាប់​តាំង​ពី​ឆ្នាំ១៩៩៣ មក កម្ពុជា​បាន​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​នានា​ចំនួន ១៥លើក​មក​ហើយ​ រួម​ទាំង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ រហូត​ដល់​មូលដ្ឋាន​ រួម​មាន​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ ​ស្រុក​ខណ្ឌ​ ខេត្ត​ក្រុង​ និង​រាជធានី​ជា​ដើម។

លោក​ស ខេង អះអាង​ទៀត​ថា ការ​បោះឆ្នោត​ជា​បន្ត​បន្ទាប់​មក​ តែង​ទទួល​បាន​ការ​គាំទ្រ​ពី​ស្ថាប័ន​ជាតិ​និង​អន្តរជាតិ​ ដែល​ចាត់​ទុក​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ដំណើរ​ការ​តាម​គោល​ការ​នៃ​ប្រជាធិបតេយ្យ​ ហើយ​​ការ​បោះឆ្នោត​​នេះ​ទៀត​សោត​មាន​ការ​វិវត្តន៍​ទៅ​មុខជា​លំដាប់ និង​ដំណើរ​បាន​ទៀង​ទាត់ ​តាម​ពេល​វេលា​កំណត់៖ «ឥឡូវ​នេះ​យើង​របប​បោះ​ឆ្នោត​វា​ងាក​ទៅ​ណា​អត់​រួច​ទេ​ នៅ​តែ​គេ​ថា​ប្រទេស​កម្ពុជា​មិន​ប្រជាធិបតេយ្យ​ទៀត​ មិន​ដឹង​ថា​គេ​វាយ​តម្លៃ​យ៉ាង​ម៉េច? តែ​យើង​មិន​ខ្វល់​ទេ​ តាម​តែ​គេ​វាយ​តម្លៃ​ទៅ​ចុះ​ ឆ្កែ​ចេះ​តែ​ព្រុស​មនុស្ស​ចេះ​តែ​ដើរ​ យើង​ខំ​ធ្វើ​ប៉ុណ្ណឹង​ហើយ​នៅ​តែ​គេ​នៅ​តែ​ប្រជាធិបតេយ្យ​ធ្លាក់​ចុះ​ ត្រង់​ថា​អ្នកធ្វើ​ខុស​ពិតប្រាកដ​មិន​ទទួល​ស្គាល់​ថា​អ្នក​នោះ​ធ្វើ​ខុស​ទេ ទៅ​ជា​អីចឹង​វិញ​ នេះ​តាម​គេ​វាយ​តម្លៃ​ទៅ​ ប៉ុន្តែ​យើង​ត្រូវ​ពង្រឹង​ផ្ទៃ​ក្នុង​ឱ្យ​បាន​ល្អ»

លោក​ ស ខេង​ ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រកាស ចូលកាន់​មុខ​តំណែង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង អាណត្តិ​ទី៣​នៃ​របរ​ក្រុង​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី១៧ មិថុនា។ ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ខុស​ពី​លោក ស ខេង ដោយ​បាន​លើក​ឡើង​ថា ប្រជាធិបតេយ្យ​មិន​សំដៅ​លើក​ការ​បោះ​ឆ្នោត​ច្រើន​ដង​នោះ​ទេ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើក​ឡើង​ថា កម្ពុជា​មិន​មាន​ប្រជាធិបតេយ្យ​ពេញលេញ​នោះ​ទេ​ ព្រោះ​មួយ​រយៈ​ចុងក្រោយ​នេះ ដំណើរ​ការ​បោះ​ឆ្នោត​ មិន​សេរី​ មិន​ត្រឹមត្រូវ និង​យុត្តិធម៌ តាម​ស្តង់ដារ​អន្តរជាតិ​នោះ​ទេ។ លោក​បន្ត​ថា ទាំង​នេះ​ក៏​ដោយសារ​ខ្វះ​ការ​ចូល​រួម​ពី​អង្គការ​ជាតិ និង​អន្តរជាតិ​ដែល​មាន​តម្លាភាព​ និង​ឯករាជ​ ជា​ពិសេស​ការ​​​ផាត់​ចោល​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​នៅ​កម្ពុជា​ឱ្យ​នៅ​ក្រៅ​សង្វៀន​ប្រកួត​ ដែល​ជា​ដៃ​គួរ​ប្រកួត​ប្រជែង​សំខាន់​ជា​មួយ​គណបក្ស​កាន់​អំណាច​មិន​ឲ្យ​ចូល​រួម​បោះ​ឆ្នោត៖ «យើង​ឃើញ​ថា​លទ្ធផល​នៃ​ការ​អនុវត្ត​ជា​ពិសេស​ទាក់​ទង​ច្បាប់​ការ​បោះ​ឆ្នោត​យើង​ឃើញ​មាន​ច្បាប់​មួយ​ចំនួន​មិន​គោរព​ទៅ​តាម​លទ្ធិប្រជាធិបតេយ្យ​ទេ ជា​ពិសេស​ថ្មីៗ​ នេះ​មាន​ការ​កែប្រែ​នូវ​មាត្រា​មួយ​ចំនួន​ ដែល​យើង​មើល​ឃើញ​ថា ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​មាន​ការ​ធ្លាក់​ចុះ ជា​ពិសេស​ការ​យក​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ឬ​ក៏​អាសនៈ​នៃ​គណបក្ស​ផ្សេងៗ ដែល​ពលរដ្ឋ​បាន​បោះ​ឆ្នោត​ឱ្យ​ហើយ​ ក្រោយ​រំលាយ​យក​ទៅ​ចែក​ឱ្យ​គណបក្ស​ផ្សេងៗ​ ដែល​យើង​មើល​ឃើញ​ថា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​គេ​អត់​ប្រើប្រាស់​ចំណុច​បែប​នេះ​ទេ​ គឺ​គេ​ត្រូវ​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ»

ចំណែកនាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​ដើរ​ថយ​ក្រោយ​ ហើយ​បញ្ហា​​សិទ្ធិ​មនុស្ស​កំពុង​តែ​ធ្លាក់​ចុះ​​ដែរ។លោក​បន្ត​ថា ការ​បោះ​ឆ្នោត​កន្លង​មក​មិនបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ​នោះ​ទេ និង​​រង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​ថា​ជា​ការ​បោះ​ឆ្នោត​​មិន​សេរី​និង​យុត្តិធម៌​​ ដោយ​អន្តរជាតិ​​បាន​ស្នើ​ឱ្យ​មាន​​ការ​បោះឆ្នោត​ឡើង​វិញ​ដែល​​មាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​ចូល​រួម។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​មិន​មែន​សំដៅ​លើ​គណបក្ស​នយោបាយ​ច្រើន​ចូល​រួម​បោះ​ឆ្នោត​នោះ​ទេ គឺ​ត្រូវ​មាន​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ ដោយ​មិន​មាន​ការ​ជ្រៀតជ្រែក​ណា​មួយ​ទៅ​លើ​គណបក្ស​ដទៃ។ លោក​បន្ត​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​កាល​ពី​ឆ្នាំ២០១៧​ កន្លង​ទៅ​ គឺ​ជា​ការ​គាស់រំលើង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​បក្ស​សង្គ្រោះ​ជាតិ​​មាន​អ្នក​គាំទ្រ​ជិត​កន្លះ​នគរ​ ដែល​ជា​ដៃ​គួរ​ប្រកួត​​ដែល​មាន​ទម្ងន់​ប្រហាក់ប្រហែល​នឹង​គណបក្ស​កាន់​អំណាច៖ «អីចឹង​កម្ពុជា​យើង​អត់​អាច​ដើរ​អ្វី​ខុស​ពី​គន្លង​ពី​ប្រជាធិបតេយ្យ​នៃ​ការ​គោរព​សិទ្ធិមនុស្ស​ទេ​ បើ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​ សិទ្ធិ​ការងារ​និង​បញ្ហា​ផ្សេង​តាម​បែប​ប្រជាធិបតេយ្យ​ កម្ពុជា​យើង​នឹង​មាន​ផល​ចំណេញ​ច្រើន​ ហើយ​ទទួល​បាន​ការ​គោរព​ឬ​ការ​ដើរ​តាម​ប្រជាធិបតេយ្យ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នេះ​ ហើយ​បើ​សិន​ជា​កម្ពុជា​មិន​ដើរ​តាម​គន្លង​នេះ​ទេ​ កម្ពុជា​នឹង​ខាត​បង់​ជា​ពិសេស​ការ​អនុគ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA) ជា​ដើម»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំង ២ នេះ ក៏​ទទូច​ឱ្យ​របប​ក្រុង​ភ្នំពេញ​ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ​ឱ្យ​បាន​ឆាប់​ ដើម្បី​កុំ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​មក​លើ​កម្ពុជា ជា​ពិសេស ដើម្បី​រក្សា​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​EBA ដែល​ជា​ប្រយោជន៍​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

evil Hun Sen VS millions khmer workers who get a massive layoff coming...

1,750,000 millions Cambodian workers will face frugal economic coming"mass layoff,face EBA/GPS sanctions approaching",and HS rogue govm't will payoff the prices"very very serious consequences and lead to catastrophe".

Jun 19, 2019 12:27 PM

គេហទំព័រ​ទាំងមូល