មន្ត្រី​បក្ស​ប្រឆាំង​ច្រានចោល​ការ​សម្រេច​របស់​ គ.ជ.ប​ ករណី​ពិន័យ​អ្នក​ធ្វើ​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត

តាំង សារ៉ាដា
2018-08-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុទ្ធនាការ​ម្រាម​ដៃ​ស្អាត របស់​អ្នក​លេង​ហ្វេសប៊ុក​មួយ​ចំនួន​ថា មិន​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។
យុទ្ធនាការ​ម្រាម​ដៃ​ស្អាត របស់​អ្នក​លេង​ហ្វេសប៊ុក​មួយ​ចំនួន​ថា មិន​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។
Screenshot

មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង ច្រានចោល​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដែល​តម្កល់​សំណុំរឿង​អ្នកធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​ចំនួន ៣​រូប ចំណោម ៥រូប ក្នុង​នោះ​មាន​លោក ជា ជីវ ទុក​ជា​ការ​តាម​សេចក្ដី​សម្រេច​របស់​គណៈ​កម្ម​ការរៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង និង​ ២​រូប​ផ្សេងទៀត ពិន័យ​ជា​ប្រាប់​ម្នាក់​ ៥​លាន​រៀល។ មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង​ចាត់​ទុក​សេចក្ដី​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួល​យក​បាន។

មន្ត្រី​គណបក្ស​ សង្គ្រោះជាតិ ខេត្ត​បាត់ដំបង ដែល​របប​លោក ហ៊ុន សែន រំលាយ​ចោល​នោះ បាន​ចាត់​ទុក​ការសម្រេច​របស់​ .. លំអៀង​ទៅ​រក​គណបក្ស​កាន់អំណាច ហើយ​មិន​ឈរ​លើ​គោលការណ៍។

តំណាង​អ្នក​រង​បណ្ដឹង​ទាំង​ប្រាំ​រូប លោក សួន ចំរើន ឲ្យ​ដឹង​ក្រោយ​បញ្ចប់​សវនាការ​នៅ​រសៀល​ថ្ងៃ​ទី​៨ សីហា​ថា អ្នកធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​ទាំង​ ៥​រូប គ្មាន​កំហុស​ដូច​ការចោទប្រកាន់​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះ​ទេ ព្រោះ​ការ​ធ្វើ​យុទ្ធនាការ​នេះ ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​កំណត់​ដោយ​រដ្ឋ​ធម្មនុញ្ញ៖ «»

ប្រធាន​ គ.ជ.ប ​លោក ស៊ិក ប៊ុនហុក បាន​សម្រេច​ចោទប្រកាន់​អ្នក​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នៅ​ខេត្ត​បាត់ដំបង ចំនួន ៣​រូប​ក្នុង​ចំនួន​ ៥​រូប ក្នុង​នោះ​លោក ជា ជីវ រក្សាទុក​តាម​សេចក្ដី​សម្រេច​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត ដែល​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល។ ចំណែក​លោក ថោង សារឿន និង​លោក គ្រុយ គឹមសាំង ពិន័យ​ជា​ប្រាក់​ម្នាក់ ៥​លាន​រៀន។ ហើយ​ទម្លាក់​ការចោទប្រកាន់​ពីរ​នាក់។

លោក ស៊ិក ប៊ុនហុក អះអាង​ថា មូលហេតុ​ដែល​ចោទប្រកាន់​ដោយសារ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​នេះ បាន​ជះឥទ្ធិពល​ដល់​អ្នក​ចេញ​ទៅ​បោះឆ្នោត ធ្វើ​ឲ្យ​សន្លឹកឆ្នោត​មិន​បានការ​រហូតដល់​ទៅ​ជាង ៨​ភាគរយ៖ «»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើកឡើង​ថា ការ​អនុវត្ត​ច្បាប់​ដោយ​ គ..ប ​នេះ មិន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​យុទ្ធនាការ​ម្រាមដៃ​ស្អាត​របស់​អ្នក​ទាំង ៥​នាក់ ជា​ការ​សម្ដែង​មតិ ហើយ​មិនមែន​ជា​ការរារាំង​អ្នកបោះឆ្នោត​នោះ​ទេ។

លោក យិន ម៉េងលី អះអាង​ទៀត​ថា ការ​ចោទប្រកាន់​នេះ ដោយ​ គ..ប បាន​អនុវត្ត​ខុស​ទាំង​នីតិវិធី​នឹង​ការ​បិទ​សិទ្ធិ​សេរីភាព​របស់​ពួកគាត់ ដូច្នេះ​ គ..ប ​ត្រូវ​តែ​ទម្លាក់​ការចោទប្រកាន់ ទៅលើ​អ្នក​ទាំង​ ៥​រូប​មិនមែន​ទម្លាក់​ការ​ចោទ​ត្រឹមតែ​ ២​រូប​​នោះ​ទេ។ «»

..ប ​បាន​បើកសវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​សីហា ជំនុំជម្រះ​បណ្ដឹង​របស់​សមាជិក​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​នៃ​គណបក្ស​ សង្គ្រោះ​ជាតិ ​ចំនួន ៥​រូប ដែល​បាន​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​គណៈកម្មការ រៀបចំ​ការបោះឆ្នោត (..) ខេត្ត​បាត់ដំបង ដែល​បាន​សម្រេច​ពិន័យ​ពួកគេ​ម្នាក់​១០​លាន​រៀល បន្ទាប់ពី​បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក អំពាវនាវ​កុំ​អោយ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត។

អ្នក​ទាំង​ប្រាំ ដែល​រង​ការចោទប្រកាន់​នោះ​រួមមាន លោក ជា ជីវ លោក ថោង សារឿន លោក ម៉ាង ឈុន លោក ពៅ តាំង និង​លោក គ្រុយ គឹមសាំង។ ពួកគេ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយមាន​រូបភាព​លើក​ម្រាម​ចង្អុលដៃ ជា​និមិត្តរូប​នៃ​ការ​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត​ថ្ងៃ​ទី២៩ កក្កដា កន្លង​ទៅ ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ។

ការ​បង្ហោះ​សារ​អំពាវនាវ កុំ​អោយ​ពលរដ្ឋ​ទៅ​បោះឆ្នោត តាម​បណ្ដាញ​សង្គម​នៅមុន​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា កន្លង​ទៅ ត្រូវ​បាន​អ្នកច្បាប់​ចាត់ទុកថា ជា​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ មិន​មាន​អ្វី​ខុសច្បាប់​នោះ​ទេ។

តំណាង​អ្នក​រង​បណ្ដឹង​ទាំង​ ៥​រូប និង​ក្រុម​មេធាវី​ការពារ​ក្ដី​នឹង​បន្តឹង​បន្ត​ទៅ​ក្រុម​ប្រឹក្សាធម្មនុញ្ញ ដើម្បី​ឲ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់​នេះ​ក្នុង​ពេល​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល