បក្ស​ប្រឆាំង​ថា​លិខិត​ទាមទារ​ដក​កូន​លោក កឹម សុខា មិន​មែន​របស់​តំណាង​យុវជន​បក្ស​ខ្លួន

ដោយ អ៊ុង សេរីវុទ្ធ
2016-10-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គនាយក​រង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា និង​លោក កឹម សុខា ជា​ឪពុក នៅ​ក្នុង​សន្និបាត​ប្រឹក្សា​ជាតិ​របស់​គណបក្ស​ នៅ​សង្កាត់​ព្រែកលៀប កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
អគ្គនាយក​រង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា និង​លោក កឹម សុខា ជា​ឪពុក នៅ​ក្នុង​សន្និបាត​ប្រឹក្សា​ជាតិ​របស់​គណបក្ស​ នៅ​សង្កាត់​ព្រែកលៀប កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ចំពោះ​លិខិត​មួយ​ច្បាប់​ដែល​អះអាង​ថា ជា​តំណាង​យុវជន​ខ្លួន​ដែល​ទាមទារ​ឲ្យ​ដក​តំណែង​កូនស្រី​របស់​ប្រធាន​ស្ដីទី​គណបក្ស លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា។

ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា ដោយ​ចាត់​ទុក​លិខិត​ដែល​ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ចុះ​ផ្សាយ ហើយ​ដែល​មន្ត្រី​រាជរដ្ឋាភិបាល​មួយ​ចំនួន​ចែក​រំលែក​ពាសពេញ​បណ្ដាញ​សង្គម​ផង​នោះ គឺ​ជា​លិខិត​ក្លែងក្លាយ និង​ជា​អំពើទុច្ចរិត។

បន្ថែម​ពី​នេះ​លោក ហ៊ីង សុខសាន្ត ក៏​ថ្កោលទោស​ចំពោះ​ជន​ទុច្ចរិត​ទាំង​ឡាយ​ណា​ដែល​ក្លែង​ឯកសារ​នេះ ក្នុង​គោលបំណង​ញុះញង់​បំបែក​ផ្ទៃ​ក្នុង​គណបក្ស និង​បំភ័ន្ត​ដល់​សាធារណមតិ​ជាតិ និង​អន្តរជាតិ។ លោក​បន្ត​ថា លិខិត​នោះ​គ្មាន​ប្រភព​ត្រឹមត្រូវ ទាំង​ទម្រង់​ក្បាល​លិខិត ទម្រង់​អក្សរ និង​គ្មាន​ហត្ថលេខា​អនុញ្ញាត​ផង ប៉ុន្តែ​បែរ​ជា​ត្រូវ​បាន​សារព័ត៌មាន ហ្វ្រេសញូវ (Freshnews) យក​មក​ផ្សព្វផ្សាយ។

អត្ថន័យ​ក្នុង​លិខិត​នេះ​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា បាន​បញ្ជាក់​ថា ជា​តំណាង​ក្រុម​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងការណ៍​ប្រឆាំង​នឹង​កូនស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ដែល​ហ៊ាន​រិះគន់​ចំពោះ​មតិយោបល់​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។

លិខិត​​ដដែល​នោះ​ក៏​ទាមទារ​ឲ្យ​គណបក្ស​នេះ​ដាក់​ពិន័យ​​កញ្ញា កឹម មនោវិទ្យា ដោយ​ការ​ដក​តំណែង។ បច្ចុប្បន្ន​កញ្ញា កឹម មនោវិទ្យា មាន​តំណែង​ជា​​អគ្គនាយក​រង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

ថ្មីៗ​នេះ កញ្ញា កឹម មនោវិទ្យា បាន​បញ្ចេញ​សារ​រិះគន់​ចំពោះ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដែល​ថា លោក​សុខ​ចិត្ត​ត្រឡប់​ចូល​មក​កម្ពុជា វិញ​ហើយ​ជាប់​ឃុំ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​សកម្មជន​របស់​ខ្លួន និង​អ្នក​ការពារ​សិទ្ធិមនុស្ស​សរុប​ជាង ២០​នាក់។

កាល​ពី​យប់​ថ្ងៃ​ទី​២៣ ខែ​តុលា កញ្ញា កឹម មនោវិទ្យា ក៏​បង្ហោះ​សារ​មួយ​ឆ្លើយ​តប​ទៅ​នឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាល ដែល​ហាមឃាត់​លោក សម រង្ស៊ី មិន​ឲ្យ​ត្រឡប់​មក​កម្ពុជា។ កញ្ញា​បាន​សរសេរ​ថា៖ "អស់​រយៈពេល​មួយ​ឆ្នាំ​ហើយ ទី​បំផុត​លោក សម រង្ស៊ី នៅ​ថ្ងៃ​នេះ​អាច​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​និរទេស​របស់​ខ្លួន​ហើយ។ គាត់​ថែម​ទាំង​មាន​ហេតុផល​សមស្រប​សម្រាប់​បន្ត​នៅ​បរទេស​ទៀត"។

ប៉ុន្តែ​សម្រាប់​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី យល់​ថា ការ​លើក​ឡើង​របស់​កញ្ញា កឹម មនោវិទ្យា គួរ​ប្រយ័ត្នប្រយែង ព្រោះ​ជាតិ​ត្រូវ​ការ​អ្នក​រួបរួម​គ្នា មិន​ត្រូវ​ការ​អ្នក​បំបែក​ទេ ហើយ​បើ​សម្ដី​នេះ​ធ្វើ​ឲ្យ​បែកបាក់​គណបក្ស​សង្គ្រោះ​ជាតិ នាង​នឹង​មាន​វិប្បដិសារី និង​ទទួល​បាន​ការ​ជេរ​ស្ដីពី​សំណាក់​មហាជន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

Watchout HunSen's criminal mind

Wathout!!!! evil man HunSen's criminal mind try to break up your party apart,if u are not stronger right now...stay strong with the pple,shoulder to shoulder,hand to hand and setup the new political strategy to face the big challenge ahead"setup the new plans and blueprint",how to change the game plan and how to be outsmart play against to your opponent in day ahead.Redevil HunSen try to destroy you,if u don't pay attention day by day or from now on,it try to stir up your political party apart and make u weak despite u stay in house arrest.See redevil HunSen now he out on free wild campaign,slept in pple's house,eaten on the street,distributed pple food,rod motor cycle,see pple in the market and freely.

Oct 30, 2016 03:31 PM

NEM MEX

ពី Paris - FRANCE

ករណិយដែលគេនាំគ្នាបន្ទរថា កូនលោក កឹម​ សុខា និយាយទិះទៀនលោក សម រង្សីុ, ជា​ រឿង :
១- ជារឿងពិត ឬ ក៏គេផ្សាយបំផ្លើសដើម្បីបំបែកកម្លាំង
ក្រុមអ្នកជាតិនិយម ? ។ សូមកំភ្លេចថា សត្រូវមានល្បិច
និង មធ្យោបាយបច្ចេកទេសច្រើនណាស់ ។
២​​​- ឬក៏គ្រាន់តែ ជាការបកស្រាយដែលមិនសមស្រប​ និង
កាលទេស ? ។ សូមនាំគ្នាពិចារណា និង​ តាម
ដាន ៕

Oct 28, 2016 03:58 PM

អ្នក​អាន​អនាមិក

CNRP needs to bring out Kem Sokha's daughter to explain she didn't do this. CNRP needs to clear this as soon as possible. This is a distraction to CNRP.

Oct 28, 2016 12:05 PM

ហានិភ័យ

ពី តាកែវ

អ្នកនយោបាយដែលវៃឆ្លាត
និយាយចេញទៅបានចំណេញគណបក្ស ផ្តល់ផលជាវិជ្ជមាន រីឯអ្នកល្ងង់ខ្លៅវិញនិយាយចេញមកធ្វើឲ្យខាតប្រយោជន៍ ឫអាចអន្តរាយដល់់បក្ស។

Oct 27, 2016 07:51 PM

គេហទំព័រ​ទាំងមូល