ក្រុម​ចលនា​ស្ត្រី​បក្ស​ប្រឆាំង​នៅ​អាមេរិក​ថ្កោល​ទោស​សាលដីកា​រំលាយ​បក្ស​សង្គ្រោះ​ជាតិ

ដោយ តាំង សារ៉ាដា
2017-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ជួរ​មុខ​រូប​កណ្ដាល) ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ជួរ​មុខ​រូប​កណ្ដាល) ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អ្នក​គាំទ្រ​នៅ​សហរដ្ឋ​អាមេរិក ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of Kem Sokha's Facebook Page
Photo courtesy of Kem Sokha's Facebook Page

ក្រុម​ចលនា​ស្ត្រី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​​ហ្វីឡាដែលហ្វីយ៉ា (Philadelphia) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា បាន​ថ្កោលទោស​ចំពោះ​សាលដីកា​របស់​តុលាការ​កំពូល​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់។ ពួកគេ​ចោទ​ប្រកាន់​ថា តុលាការ​ក្រោម​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​គ្មាន​អ្វី​ក្រៅ​ពី​ការ​កាត់​សេចក្ដី​តាម​ការ​បញ្ជា​របស់​អ្នក​នយោបាយ​ក្នុង​បំណង​បន្ត​ក្ដោបក្ដាប់​នយោបាយ​នោះ​ឡើយ។

​ទោះជា​យ៉ាង​ណា​ក៏ដោយ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់​បាន​អះអាង​ថា ចំណាត់ការ​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ របស់​តុលាការ​កំពូល​ធ្វើ​ឡើង​ស្រប​ទៅ​តាម​នីតិវិធី​ច្បាប់​ត្រឹមត្រូវ និង​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​បរទេស​មិន​ត្រូវ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា នោះ​ឡើយ។

​ក្រុម​ចលនា​ស្ត្រី​របស់​បក្ស​ប្រឆាំង​ក្នុង​សហរដ្ឋអាមេរិក បាន​ចាត់​ទុក​ការ​បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដូចជា​បំផ្លាញ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង។ ប្រធាន​ចលនា​ស្ត្រី​របស់​គណ​កប្ស​សង្គ្រោះ​ជាតិ ប្រចាំ​សហរដ្ឋអាមេរិក ភាគ​ខាង​ជើង អ្នកស្រី សេង ជេនណេត (Janet Seng) បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​មួយ​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ ខែ​វិច្ឆិកា ថា ទោះ​បី​ជា​រដ្ឋាភិបាល​ខិតខំ​ប្រើ​គ្រប់​រូបភាព​ដើម្បី​បំផ្លាញ​បក្ស​ប្រឆាំង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​នេះ​យ៉ាង​ណា​ក៏ដោយ ក៏​ក្រុម​អ្នក​គាំទ្រ​បក្ស​នៅ​តែ​មាន​ឆន្ទៈ​មុះមុត និង​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដើម្បី​ជួយ​សង្គ្រោះ​កម្ពុជា ឲ្យ​បាន​នៅ​ថ្ងៃ​ណា​មួយ​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល