"លោក បាន គីមូន ទទួល​បាន​សំបុត្រ​សុំ​អន្តរាគមន៍​ពី​បក្ស​សង្គ្រោះ​ជាតិ​រួច​ហើយ"

ដោយ ម៉ៅ សុធានី និង សេក បណ្ឌិត
2016-05-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៃ​កិច្ចប្រជុំ​កំពូល​មនុស្សធម៌​ពិភពលោក  កាល​ពី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦ នា​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី (Turkey)។
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៃ​កិច្ចប្រជុំ​កំពូល​មនុស្សធម៌​ពិភពលោក កាល​ពី​២៤ ខែ​ឧសភា ឆ្នាំ​២០១៦ នា​ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​ទួរគី (Turkey)។
AFP

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) បាន​ទទួល​សំបុត្រ​របស់​គណបក្ស​ប្រឆាំង​រួច​ហើយ ដែល​បាន​ស្នើ​សុំ​ឲ្យ​លោក​អន្តរាគមន៍ និង​កោះ​ប្រជុំ​ជា​បន្ទាន់ រវាង​ប្រទេស​ជា​ហត្ថលេខី​នៃ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​ប៉ារីស ដើម្បី​បញ្ចៀស​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ទី​២៧ ខែ​ឧសភា លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស កំពុង​ពិនិត្យ​មើល​ខ្លឹមសារ និង​ឆ្លើយតប​មក​បក្ស​ប្រឆាំង​វិញ នៅ​ពេល​ខាង​មុខ៖ «មាន​ព័ត៌មាន​ជា​ផ្លូវការ​ខ្លះ​ដែរ ដោយ​មាន​ការ​បញ្ជាក់​ថា លិខិត​នោះ​បាន​បញ្ជូន​ទៅ​ដល់​លោក​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ហើយ។ ការងារ​ពិនិត្យ​ទៅ​លើ​វិធានការ​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ...»

កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥៥​រូប បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​លិខិត​មួយ​ច្បាប់​ជូន​លោក បាន គីមូន ដោយ​បញ្ជាក់​ថា ជិត ២៥​ឆ្នាំ​មក​ហើយ តាំង​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស នោះ​មក ប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​គាំង​ដំណើរ​ស្តូក​ដោយ​ហេតុ​ថា ស្ថាប័ន​សំខាន់​ទាំង​បី​រួម​មាន​អង្គការ​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ​ត្រូវ​បាន​គណបក្ស​កាន់​អំណាច​យក​ទៅ​ប្រើប្រាស់​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង។

លិខិត​ដដែល​នោះ ក៏​បាន​សរសេរ​រៀបរាប់​ជា​ច្រើន​អំពី​សកម្មភាព​ធ្វើ​ទុក្ខបុកម្នេញ​ដល់​គណបក្ស​ប្រឆាំង​ពី​សំណាក់​គណបក្ស​កាន់​អំណាច ក្នុង​នោះ​មាន​ការ​កាត់ទោស និង​ចេញ​ដីកា​ចាប់​ខ្លួន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ការ​ចាប់​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិមនុស្ស មន្ត្រី គ.ជ.ប មន្ត្រី​សិទ្ធិមនុស្ស​នៃ​ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ការ​ចាប់​ខ្លួន​តំណាងរាស្ត្រ លោក អ៊ុំ សំអាន និង​ការ​ធ្វើទុក្ខបុកម្នេញ​លោក កឹម សុខា ជាដើម។ លិខិត​បន្ត​ទៀត​ថា គណបក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​តុលាការ​ជា​អាវុធ​ដ៏​ចម្បង​មួយ​ក្នុង​ការ​បំបិទមាត់​ក្រុម​ដែល​មាន​សំឡេង​ផ្ទុយ​ពី​គណបក្ស​កាន់​អំណាច។ លិខិត​នោះ​ក៏​បាន​លើក​ឡើង​អំពី​គណបក្ស​កាន់​អំណាច ប្រើប្រាស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) ជា​ឧបករណ៍​ដើម្បី​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​អំពាវនាវ​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទាំង​អស់​ដែល​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋានគ្រឹះ​នោះ ត្រូវ​កោះ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ចន្លោះ​ប្រហោង​អំពី​ការ​អនុវត្ត កិច្ច​ព្រមព្រៀង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ធានា​សុវត្ថិភាព​សមាជិក​គណបក្សប្រឆាំង​ទាំង​អស់ និង​ជួយ​ឲ្យ​ស្ថានភាព​នយោបាយ​វិល​មក​រក​ស្ថិរភាព​ឡើង​វិញ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។

គណបក្ស​ប្រឆាំង​បង្ហាញ​ជំហរ​រឹង​មាំ​បើ​ទោះ​បី​មាន​ការ​គំរាមកំហែង

គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​រឹងមាំ​ក្នុង​ការ​ដឹកនាំ​បក្ស បើ​ទោះ​បី​ជា​ត្រូវ​អវត្តមាន ប្រធាន និង​អនុប្រធាន​បក្ស​ក្នុង​ហេតុផល​ណា​មួយ​ក្តី។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស និង​ជា​អ្នក​តំណាងរាស្ត្រ លោក សុន ឆ័យ មាន​ប្រសាសន៍​នៅ​ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​សុក្រ ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​រុះរើ​រចនា​សម្ព័ន្ធ​ដឹកនាំ​ដែល​មាន​ស្រាប់​នោះ​​ឡើយ ទោះ​បី​មាន​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ រហូត​មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​កំពូល​របស់​ខ្លួន​ដាក់​គុក​ក៏ដោយ។

លោក សុន ឆ័យ បញ្ជាក់​ថា សម័យ​នេះ​ទៅ​ហើយ​ការ​គំរាមកំហែង​ដោយ​ព្យាយាម​កាត់​ផ្តាច់​ក្បាល​ម៉ាស៊ីន​មេដឹកនាំ​បក្ស មិន​អាច​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន​បាន​នោះ​ទេ។

ក្រុម​អ្នក​ច្បាប់​មួយ​ចំនួន​នៅ​តែ​ចាត់​ទុក ការ​ប៉ុនប៉ង​ចាប់​ខ្លួន លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ពី​បទ​មិន​ចូល​បំភ្លឺ​តុលាការ​ក្នុង​នាម​ជា​សាក្សី ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​សញ្ចរកម្ម​នោះ ថា​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​នីតិវិធី និង​រំលោភ​លើ​អភ័យឯកសិទ្ធិ​របស់​អ្នក​តំណាងរាស្ត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

ព័ត៌មាន (20)
Share

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

UNគ្មានពេលដោះបញ្ហាខ្មែរនោះទេ សូមមេបក្សប្រឆាំង និង អាសុីសេរី ឈប់កុហក់បោកប្រាស់ខ្មែរទៀតទៅ

May 28, 2016 11:32 PM

អ្នក​អាន​អនាមិក

UN needs to follow this closely, collect all evident for building a case against the CPP. Please do not let the CPP fool you as they are expert in fooling people the past 30 years.

May 28, 2016 07:18 PM

អាចារ្យធំ

ពី ភ្នំពេញ

យួនជាសត្វក្រពេី ពីមុនយួនវាក្រណាស់ វាដេីររេីសតែអេដចាយទេ

May 28, 2016 09:29 AM

អ្នក​អាន​អនាមិក

បើគ្មានការរួបរួម ក្នុងរង្វង់គ្រួសាររបស់ខ្លួនទេ គ្មានអ្នកណាជួយយើងបានទេ។មិនតែប៉ុណ្ណោះ បែរជា ទៅហែកហួរប្រាប់គេឯង ដែលជាជនដទៃសុទ្ធសាធ មិននៅក្នុងគ្រួសាររបស់ខ្លួនថែមទៀង។វាគួរអោយអាម៉ាស់ណាស់ ខ្មែរអ្ហើយខ្មែរ។

May 28, 2016 08:56 AM

Chea Mukai

ពី Phnom Penh

Now it is very clear that CPP lose the next election on 2016, Civil War will be occurred

May 28, 2016 08:49 AM

អ្នក​អាន​អនាមិក

Who is CPP fighting against, Vietnam? CNRP don't have weapons?

May 29, 2016 11:31 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល