ហាង​បាយ​មន្ត្រី​ឃុំ​បក្ស​ប្រឆាំង​នៅ​បាត់ដំបង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង

ដោយ មាន ឫទ្ធិ
2017.12.25
ស៊ិន ចាន់ពៅរ៉ូហ្សេត ៨៥៥ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​អូរចារ លេខ​រៀង​ទី​១ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​សម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅ​ក្នុង​សង្កាត់​អូរចារ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៧។ RFA/Hum Chamroeun
RFA/Hum Chamroeun

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា អាហារដ្ឋាន​នៅ​ទី​រួម​ខេត្ត​បាត់ដំបង ដែល​មាន​ឈ្មោះ ថា អាហារដ្ឋាន រ៉ូហ្សេត គឺ​ទទួល​បាន​ការចាប់អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​ពលរដ្ឋ​មកពី​តំបន់​ផ្សេងៗ​គ្នា ពោល​គឺ​លក់ដាច់​ចាប់​តាំង​ពី​បង្កើត​ឡើង​ដំបូង​ម្ល៉េះ។

សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី លោក សោរ ចាន់ដេត មាន​ប្រសាសន៍​ថា ពលរដ្ឋ ឬ​ភ្ញៀវ​ដែល​មក​ទទួលទាន​អាហារ​នៅ​អាហារដ្ឋាន រ៉ូហ្សេត គឺ​មកពី​តំបន់​ផ្សេងៗ​គ្នា មិន​ថា​អ្នកស្រុក​មន្ត្រី​រាជការ ឬ​សកម្មជន​នោះ​ទេ។ លោក​ថា ពលរដ្ឋ​ដែល​ចូល​បរិភោគ អាហារ​នៅ​ទីនោះ តែង​និយាយ​លើកទឹកចិត្ត​ពួកគាត់ និង​ឱ្យ​រក្សា​គោលជំហរ​ដដែល មិន​ចុះចូល ឬ​លក់​ឧត្ដមគតិ ហើយ​ពួកគាត់​នឹង​បន្ត​គាំទ្រ​រហូត​ទៀត​ផង។

អាហារដ្ឋាន រ៉ូហ្សេត បាន​បង្កើត​ឡើង​ក្រោយ​ពេល​ចៅសង្កាត់​អូរចារ​ក្រុង​បាត់ដំបង​រូប​នេះ និង​មន្ត្រី​គណបក្សប្រឆាំង​នៅ​ក្នុង​ខេត្ត​មួយ​នេះ ត្រូវ​បាន​រាជរដ្ឋាភិបាល​បញ្ចប់​តួនាទី​របស់​ខ្លួន តាមរយៈ​សាលដីកា​តុលាការ​កំពូល ដែល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពី​ថ្ងៃទី១៦ វិច្ឆិកា។

អាហារដ្ឋាន​នេះ ជា​គំនិត​ផ្ដួចផ្ដើម​និង​សហការ​គ្នា​របស់​មន្ត្រី​គណបក្សប្រឆាំង ដែល​មិន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​បំណង​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ក្រោយ​ពេល​ពួកគេ​បាត់បង់​តួនាទី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។