ចៅក្រមស៊ើបសួរ បន្ដឃុំ​ខ្លួន​លោក កឹម សុខា ៦ខែ​​​ទៀត ក្រោយ​​ពេល​​លោក ហ៊ុន សែន ប្រកាស​​មិន​​ឲ្យ​​ដោះ​​លែង

2018-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA
Photo: RFA

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ សីហា បានសម្រេចបន្ដឃុំខ្លួន លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ៦ខែបន្ថែមទៀត ក្រោយពី​លោក ហ៊ុន សែន ប្រកាស​កាលពីថ្ងៃទី២៩ សីហា​ថា នឹង​គ្មាន​ការ​ដោះ​លែង លោក កឹម សុខា ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន​ទេ​។ មេធាវីសម្ដែងការខកចិត្ត ឯអ្នកវិភាគ​ថា របប​ក្រុង​ភ្នំពេញ អាច​​នឹង​​ចង់​​ទុក​​ចំណាប់​​ខ្មាំង​​នយោបាយ​​ធំ​​មួយ ដើម្បី​ប្ដូរភាពស្របច្បាប់នៃការបង្កើតរបបថ្មី ដោយឯកបក្ស។

មេធាវីម្នាក់ ក្នុងចំណោម ៤នាក់ ដែលបានការពារក្ដីឲ្យ លោក កឹម សុខា ក្នុងសវនាការ​ពន្ធនាគារ​ត្រពាំងផ្លុង គឺ​​លោក​មេធាវី ផែង ហេង ឲ្យដឹងថា ក្នុងសវនាការ ក្រុមមេធាវី​បានព្យាយាមលើកឡើង​ពីទឡ្ហីករណ៍ជាច្រើន ប្រាប់ទៅចៅក្រមស៊ើបសួរ ដើម្បី​ស្នើសុំឲ្យមានការដោះលែង​ប្រធានគណបក្ស​សង្គ្រោះជាតិ បាននៅក្រៅឃុំបណ្ដោះអាសន្ន។ ក្រុមមេធាវី​​បាន​ធានា​ថា ប្រសិន​បើ​ចៅក្រម​ស៊ើប​​សួរ​​អនុញ្ញាត​ឲ្យ​កូនក្ដី បាននៅក្រៅឃុំបណ្ដោះអាសន្ន កូនក្ដីពួកគេ នឹងមិនរត់គេច និងធានាចូលរួម​គ្រប់នីតិវិធីរបស់ច្បាប់ទាំងអស់៖ «»

សវនាការពន្យាពេលឃុំខ្លួន លោក កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរ លោក គី ឬទ្ធី និង តំណាង​អយ្យការ លោក សៀង សុខ បើក​ការ​ស៊ើប​សួរ​នៅ​ក្នុង​ពន្ធនាគារ ម៣ តាំងពីម៉ោងប្រហែល ៩ព្រឹក រហូត​បញ្ចប់​នៅ​ម៉ោង ១១ព្រឹក។

ក្នុងសវនាការ ក្រុមមេធាវី អះអាងថា ការស្នើសុំកូនក្ដីឲ្យនៅក្រៅឃុំ គឺដើម្បីកូនក្ដី បាន​ទៅ​វះ​កាត់​ព្យាបាលជំងឺ នៅ​​ប្រទេស​​សឹង្គបុរី តាម​ការ​ណាត់​របស់​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ។ លោកមេធាវី លោក ផែង ហេង ឲ្យដឹងដែរថា បើទោះជា ចៅក្រម​ស៊ើបសួរ លោក គី ឫទ្ធី បានប្រើប្រាស់អំណាច ឃុំខ្លួន លោក កឹម សុខា ៦ខែពីរមកហើយ រកមិនឃើញ​ភស្ដុតាង​​ដូច​​ការ​​ចោទ​​ប្រកាន់ ប៉ុន្ដែ​​តំណាង​​អយ្យការ​​អម​សាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នៅ​​តែ​​ស្នើសុំ​​ឲ្យ​​បន្ដ​​នីតិវិធី​​ស៊ើបសួរ ដោយ​​ពន្យារ​ពេល​ឃុំ​ខ្លួន ៦ខែ​បន្ថែម​ទៀត។ ដូច្នេះ លោក កឹម សុខា អាច​នឹង​ត្រូវ​ជាប់​ឃុំ ១ឆ្នាំ​កន្លះ ដោយ​​​រក​​មិន​​ឃើញ​​ភស្ដុតាង​​លើ​​បទ​​ចោទ សន្និដ្ឋិភាព​​​​ជា​មួយ​​​​​ជន​​​បរទេស ឬ​ហៅ​ថា ទោស​​ក្បត់​​ជាតិ។

កាលពីថ្ងៃទី២៩ សីហា មេដឹកនាំ​របបក្រុងភ្នំពេញ លោក ហ៊ុន សែន បានប្រកាសមុនចៅក្រម​ស៊ើបសួរ​រួចជាស្រេចថា នឹង​គ្មាន​កា​រ​ដោះ​លែង លោក កឹម សុខា ទេ ហើយលោក ហ៊ុន សែន បាន​បញ្ជាឲ្យសមត្ថកិច្ចត្រៀមចាប់ខ្លួនអ្នកគាំទ្រ លោក កឹម សុខា ប្រសិនបើមានការប្រមូលផ្ដុំគ្នាចាំទទួល​លោក កឹម សុខា នៅម្ដុំពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បួងឃ្មុំ ជិត​ព្រំដែន​ប្រទេស​វៀតណាម៖ «»

នៅក្រោយការបញ្ជា​របស់ លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី៣០ សីហា ក្រុម​កងកម្លាំង​ប្រដាប់អាវុធ​ចម្រុះ ត្រូវ​បាន​​ដាក់​​ពង្រាយ​​នៅ​​តាម​ផ្លូវ​ជាតិ និង​ជុំ​វិញ​​បរិវេណ​​ពន្ធនាគារ​ត្រពាំងផ្លុង ហើយក្រុម​អ្នក​គាំទ្រគណបក្សសង្គ្រោះជាតិ សង្គមស៊ីវិល និង​អ្នក​សារព័ត៌មាន ត្រូវបានសមត្ថកិច្ចរារាំងមិនឲ្យចូល​ទៅជិតបរិវេន ពន្ធនាគារត្រពាំងផ្លុង។ លោកមេធាវី ផែង ហេង ថា ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ក៏រងការស្ទាក់ ឃាត់ និងឆែកឆេរជាច្រើនដែរ បណ្ដាលឲ្យពួកគាត់ទៅសឹងតែមិនទាន់​សវនាការ​ក្នុង​ពន្ធនាគារ។

លោកមេធាវី ផែង ហេង ឲ្យដឹងថា បើទោះជាសវនាការបានបិទបញ្ចប់នៅម៉ោង ១១ព្រឹក ប៉ុន្ដែ​ចៅក្រម​ស៊ើបសួរ​បាន​ពន្យារ​ការ​ធ្វើ​សេចក្តី​សម្រេច​បន្ដ​ឃុំខ្លួន លោក កឹម សុខា រហូតដល់ម៉ោង​ ២​រសៀល។

អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី យល់ថា លទ្ធផល​នៃ​សវនាការ​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ត្រូវ​​បាន​​គេ​​ដឹង​​តាម​​រយៈ​​លោក ហ៊ុន សែន ប្រកាស​​តាំង​​ពី​​ថ្ងៃ​ទី២៩ សីហា​មក​ម្ល៉េះ​។ លោកបណ្ឌិត មាស នី បន្ដថា ការ​ដោះ​លែង​លោក កឹម​ សុខា ទាល់​តែ​​ត្រូវ​​រង់ចាំ​មើល​ឆន្ទៈ​អ្នក​នយោបាយ និង​ពេល​​វេលា​សម​ស្រប​មួយ ដោយសារ​​មេ​​ដឹក​​នាំ​​របប​​​ក្រុង​​​ភ្នំពេញ អាច​នឹង​ចង់​បាន​មុខ​មាត់ តាម​រយៈ​ចង់​ឲ្យ​មានលិខិតសុំទោស ព្រោះការដោះលែងងាយ​ស្រួល​ពេក អាចធ្វើឲ្យបាក់មុខ​បាក់​មាត់ របបក្រុងភ្នំពេញ។

លោកបណ្ឌិត មាស នី បានប្រៀបធៀប​ការ​ចាប់​ខ្លួន លោក​ កឹម សុខា ទៅ​នឹង​រឿង​និទាន​សត្វ​ពស់​​លេប​កង្កែប។ លោក​​ថា នៅ​​ពេល​​ដែល​​សត្វ​ពស់ មាន​មាឌ​ប៉ុន​​កង្កែប ឬ​តូចជាងសត្វកង្កែប ពស់​​ពិបាក​​​លេប​​​កង្កែប​ណាស់។ ដូច្នេះ​ពស់​ត្រូវ​រិះរក​វិធី ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​កង្កែប​រីក​ធំធាត់​បាន៖ «»

លោកបណ្ឌិត មាស នី មើលឃើញថា បើទោះជារបបក្រុងភ្នំពេញ អាចនឹងដោះលែង លោក កឹម សុខា ប៉ុន្ដែ​​សហគមន៍​អន្ដរជាតិ​នឹង​មិន​ព្រម​បញ្ឈប់​សម្ពាធ​ត្រឹម​នេះ​ទេ។ លោក បន្ដថា បញ្ហាធំ​ចំនួន​២​ទៀត ដែលសហគមន៍អន្ដរជាតិចង់ឃើញ មុន​នឹង​ទទួល​ស្គាល់របបថ្មី ដែលបង្កើតឡើងដោយ​ឯកបក្ស គឺ​វត្តមានរបស់គណបក្សប្រឆាំងដ៏ធំ មាន​អ្នក​គាំទ្រ​ជាង ៣លាន​​នាក់ និង​ការ​ប្រគល់​​សិទ្ធិ​​ធ្វើ​នយោបាយ​​ឲ្យ​ថ្នាក់ដឹកនាំបក្សប្រឆាំង ១១៨នាក់ឡើងវិញ។

ទោះយ៉ាងណា លោកមេធាវី ផែង ហេង ប្រាប់ថា ក្រុមមេធាវី នឹងពិភាក្សាជាមួយកូនក្ដីថា​ គួរបន្ដ​ប្ដឹង​​ជំទាស់​សេចក្តី​​សម្រេច​បន្ដ​ឃុំ​ខ្លួន ៦​ខែ​​ទៀត ឬ​​បន្ដ​នីតិវិធី​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ជា​បន្ដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

dictator Hun Sen last suicide mission near end

Hun Sen notorious is still alive today after the killing fields era,this horrible piggy head fascist dictator not too slowdowns,or not care to anybody"pple/country facing in harm way ahead"excepted only his power and family clans.Ton of crimes that he'd committed in the last 4 decades and no one ever never dare to bring this horrible dictator to face a justice"especially his ccp clans...can't do nothing with him",but in a great day ahead this bad man must be brought to justice by pple of power and power of ICC,with no matter dead or alive.How this horrible dictator can said to the pple about the king signed agreement paper wanted him to release all opposition party members with included their leader Mr.Kem Sokha who were in prison for long-long time period by without parole or release him after a deadline sentence already passed due,and how now evildoer Hun Sen try to keep him 6 more months in prison without for what reason?all 14 and plus environmentalists have been released and except only one opposition leader"Kem Sokha"still in prison,the king already ordered comrade Hun Sen to release those opposition party members,and now tmil Hun Sen himself ordered his thief prison to postponed him more months with violating the king's ordered and breaking the rule of law and face criminal charges ahead"violation over sentenced by himself".Because,he wants to use opposition top political contender CNRP"Kem Sokha"as his political hostage last resort to VS the economic sanctions VS blocked all his assets and his whole mafia clans and banned travel abroad that made this fascist dictator going craziest like a wild doggy retard on the street"rabie doggy virus"he deals with high depression,highly stress,mental disease,brain turmoil,high blood pressure,high blood sugar,diabetic,stroke,sleep disorder,nightmarish,animosity,fear pple around him,fear his all military commanders would be kill him or arrest him to ICC,fear his rogue govm't will collapse in day ahead,fear his pple and military men will bring him to justice ahead,fear China/nvc will kill him,fear some day he would be dead by someone's hand,he try to bargains of power,but no anybody else buy his words,he distrusted anybody around him...but he trusted for only his children with promoted them as his top commander thief"chief"to 4 golden stars general with holding many jobs after him,and moved those stars general to lowest ranked.Dictator Hun Sen wants all his children to be top culprit predators to protect him when his power gone and its family clans.In several months ago he said that if he can't survive as pm he'll uses 4 needles lethal injection for suicide mission rather caught him alive or kill him"but in world dictators history showed no any dictators kill themselves,excepted only pple of power or military of power to killed them...most dictators scared to dies and were chicken men",if pple smart than him...there is very easier to...so all pple with military have to wake up call right now and dare to standoff to remove one bad man from the power to save 16 millions pple lives rather better than save one bad man to control u and your pple lives for life.Be smart...be stroger..be reunited as one khmer pple and take him down as u all can do...

Aug 30, 2018 07:39 PM

គេហទំព័រ​ទាំងមូល