តុលាការ​កោះ​ហៅ​លោក សម រង្ស៊ី ចូល​បំភ្លឺ​បណ្តឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ

ដោយ ហេង រស្មី
2019-07-10
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​ការិយាល័យ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៦។
Photo: RFA

តុលាការ​របប​ក្រុង​ភ្នំពេញ ​កោះ​ហៅ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​បំភ្លឺ​នៅ​តុលាការ​ នៅ​ថ្ងៃ​ទី៣១​ ខែ​កក្កដា​ តាម​បណ្តឹង​របស់​មេ​ដឹក​នាំ​កំពូល​លំដាប់​ទី២​នៃ​របប​ក្រុង​ភ្នំពេញ។ អ្នក​វិភាគ នយោបាយ​ យល់​ថា​ ចំណាត់ការ​របស់​តុលាការ​នេះ ​គឺ​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ គឺ​ជា​រឿង នយោបាយ។

តុលាការ​របប​ក្រុង​ភ្នំពេញ ​ចាប់​ផ្តើម​ចាត់​វិធានការ​ថ្មី​មួយ​ទៀត​ប្រឆាំង​លោក ​សម​ រង្ស៊ី ​បន្ទាប់​ពី​ទទួល​បណ្តឹង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​ ស​ ខេង​ កាល​ពី​សប្តាហ៍​មុន។

តំណាង​អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ​ លោក​ សេង ​គីមឡាក់​ ចេញដីការ​កោះហៅ ​ឲ្យ​លោក ​សម រង្ស៊ី ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី៣១ ​ខែ​កក្កដា ​ខាង​មុខ ​ខណៈ​លោក​ សម ​រង្ស៊ី​ កំពុង​រស់​នៅ និរទេស​ខ្លួន។ លោក ​សេង ​គីមឡាក់ ​ក៏​បាន​ចេញ​ដីកា​កោះ​ហៅ​មេធាវី ៣រូប របស់​លោក​ ស​ ខេង ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី១៧ ខែ​កក្កដា​ផង​ដែរ។

កាល​ពី​សប្ដាហ៍​មុនមេធាវី​ ៣​រូប​របស់​លោក ស ខេង បាន​ដាក់​ពាក្យ​ប្ដឹង​លោក សម រង្ស៊ី ពី​បទ​ញុះញង់ និង​ស្នើ​សុំឲ្យ​តុលាការ​ផ្តន្ទា​ទោស​លោ​ក សម រង្ស៊ី ឲ្យ​បាន​ធ្ងន់​ធ្ងរ​តាម​ច្បា​ប់ និង​ទាម​ទារ​សំណង ៤ពាន់​លាន​រៀល ឬ ១លាន​ដុល្លារ។ កា​រប្ដឹង​នេះ​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដែល​បាន​អះអាង​ថា លោក ឌី វិជ្ជា អគ្គ​ស្នងការ​រង​នគរបាល​ជាតិ បាន​ដឹង​ច្បាស់​ថា លោក ហ៊ុន សែន ដែល​ជា​ឪពុក​ក្មេក ​គឺ​ជា​អ្នក​រៀបចំ​សម្លាប់​ លោក ​ហុក ​ឡង់ឌី ដែល​ជា​ឪពុក​បង្កើត កាល​ពី​ឆ្នាំ២០០៨។ លោក សម រង្ស៊ី អះអាង​បន្ត​ថា លោក ឌី វិជ្ជា កំពុង​រៀបចំ​ផែនការ​សងសឹក​ឱ្យ​ឪពុក ដែល​ផែនការ​សងសឹក​នេះ ទទួល​បាន​ការ​គាំទ្រ​ពី​លោក ស ខេង ផង ព្រោះ​លោក ស ខេង ដឹង​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ផែនការ​កម្ចាត់​លោក​ចេញ ដើម្បី​លើក​បន្តុប​កូន​ប្រុស​ទាំង ៣ ឱ្យ​កាន់​តំណែង​បន្ត​ពី​លោក។

ប្រធានក្រុមអ្នកវិភាគ​វ័យ​ក្មេង​កញ្ញា លី ស្រីស្រស់ យល់​ថា ចំណាត់ការ​ដ៏​លឿន និង​ជា​ហូរហែ​ប្រឆាំង​លោក ​សម រង្ស៊ី នេះ មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ គឺ​ជា​រឿង​នយោបាយ ដើម្បី​បន្ថែម​សម្ពាធ កុំ​ឲ្យ​លោក​ សម ​រង្ស៊ី វិល​ចូល​កម្ពុជា៖ «ការ​បន្ថែម​បណ្តឹង​តទៅទៀត​ដល់លោក​ សម​ រង្ស៊ី​ វាអាច​ជា ការ​បន្ថែម​ទម្ងន់​មួយទៀត​ផ្នែកផ្លូវច្បាប់​ ប្រសិនបើ​លោក​សម រង្ស៊ី​ហ៊ានមក​ស្រុកខ្មែរ ​ប៉ុន្តែ​ខ្ញុំគិត​ថា ចំណាត់ការលើបណ្តឹងទាំងនេះ​វាគ្មាន​ប្រយោជន៍​អីទេ ដោយសារតែ​លោក ​សម ​រង្ស៊ី​មានបន្ទុក​លើផ្លូវ​ច្បាប់ ច្រើនមកហើយ»

ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នេះ ត្រូវ​បាន​លោក ហ៊ុន សែន និង​លោក ស ខេង ចាត់​ទុក​ថា ជា​អំពើ​ញុះញង់​ឱ្យ​បក្ស​កាន់​អំណាច​បែក​បាក់ និង​សង្ស័យ​គ្នា និង​បាន​ប្រកាស​រួម​គ្នា​ថា នឹង​ប្តឹង​លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង។ តែ​ទី​បំផុត លោក ស ខេង សម្រេច​ប្តឹង​នៅ​តុលាការ​កម្ពុជា ហើយ​លោក ហ៊ុន សែន មិន​ទាន់​ប្តឹង​នៅ​ឡើយ។ ចំណែក លោក ឌី វិជ្ជា ដែល​បាន​ប្រកាស​ត្រៀម​ប្តឹង​លោក សម រង្ស៊ី ដែរ​នោះ ក៏​មិន​ទាន់​ឃើញ​បណ្តឹង​អ្វី​ដែរ។

ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ​សម រង្ស៊ី​ លើក​ឡើង​ថា លោក ហ៊ុន សែន មិន​ហ៊ាន​ប្តឹង​លោក​ទេ ​ព្រោះ​ករណី​នេះ​មិន​អាច​ប្រកែក​បាន។ ចំណែក​លោក ឌី វិជ្ជា មាន​តែ​អរគុណ​លោក​ថែម ទៀត ដែល​លោក​ជួយ​លាត​ត្រដាង​ការ​ពិត។ ចំពោះ​បណ្តឹង​របស់​លោក ស ខេង វិញ គឺ​គ្រាន់​តែ​ធ្វើ ​តាម​បញ្ជា​ពីលោក ​ហ៊ុន សែន ​ដើម្បី​បិទបាំង​ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សម រង្ស៊ី បន្ត​ថា ប្រសិន​បើ​លោក ស ខេង ចង់​មាន​ភាព​ថ្លៃថ្នូរ​មែន មិន​គួរ​ទៅ​លេង​សើច ជាមួយ​តុលាការ​ទីក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ​នេះ​ទេ ព្រោះ​ជា​តុលាការ​អាយ៉ង ដែល​ចាំ​តែ​ស្តាប់​បញ្ជា​ពី​អ្នក​នយោបាយ​កាន់​អំណាច។ សាលក្រម​ប្រកាស​ដោយ​តុលាការ​នេះ គ្មាន​តម្លៃ​អ្វី​ទេ បើ​គិត​ពី​ គតិ​យុត្តិធម៌​ ពី​ព្រោះ​អ្នក​ទន់​ខ្សោយ​គ្មាន​សែ​ស្រឡាយ​នយោបាយ និង​អ្នក​ក្រ​គ្មាន​លុយ​សូក​ចៅក្រម គឺ​ជា​អ្នក​ដែល​គេ​ឲ្យ​ចាញ់ ​និង​ជា​អ្នក​រងគ្រោះ​ជា​និច្ច​យ៉ាង​អយុត្តិធម៌​ជា​ទីបំផុត។

លោក​ សម​ រង្ស៊ី ជំរុញ​ឱ្យ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ គួរ​តែ​ប្តឹង​លោក​ទៅ​តុលាការ​បារាំង​វិញ ព្រោះ​លោក​កំពុង​រស់​នៅ​ប្រទេស​បារាំង ហើយ​តុលាការ​បារាំង​ឯករាជ្យ ដូច្នេះ​គ្មាន​នរណា​អាច​ដឹង​ជា​មុន​ថា នរណា​ឈ្នះ​ ឬ​នរណា​ចាញ់​ឡើយ។ លើស​ពី​នេះ​ទៀត មេ​បក្ស​ប្រឆាំង​រូប​នេះ ​ក៏​ជំរុញ​ឲ្យ​មេ​ដឹក​នាំ របប​ក្រុង​ភ្នំពេញ ​ប្តឹង​លោក​ជា​ច្រើន​ករណី​ទៀត ​ដែល​លោក​បាន​ចោទ​ថា លោក ហ៊ុន សែន និង​ប្រពន្ធ ជា​អ្នក​បញ្ជា​ឱ្យ​ឃាតក​បោក​គ្រាប់​បែក សម្លាប់​បាតុករ​ឆ្នាំ១៩៩៧ បាញ់​សម្លាប់​សិល្បករ អ្នកស្រី ពិសិដ្ឋ ពីលិកា បាញ់​សម្លាប់​ព្រះតេជព្រះគុណ​ សំ ប៊ុនធឿន មេ​ដឹក​នាំ​សហជីព ​លោក​ ជា ​វិជ្ជា សកម្មជន​ការពារ​ព្រៃ​ឈើ​លោក​ ឈុត​ វុទ្ធី និង​អ្នក​វិភាគ​នយោបាយ បណ្ឌិត កែម ឡី។

អ្នកវិភាគ​នយោបាយ​ កញ្ញា ​លី ស្រីស្រស់ ​ទទួល​ស្គាល់​ថា ​សាលក្រម​ដែល​ប្រកាស​ដោយ​តុលាការ​ កម្ពុជា​ មិន​សូវ​មាន​តម្លៃ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​អាច​ជឿ​ទុក​ចិត្ត​បាន​នោះ​ទេ ក្នុង​សំណុំ​រឿង​នយោបាយ​បែប​នេះ ហើយ​ក្នុង​ស្ថានភាព​បែប​នេះ​ វា​កាន់​តែ​បន្ថែម​បន្ទុក​ក្នុង​ការ​បាត់បង់​ប្រព័ន្ធអនុគ្រោះ EBA ​ផងដែរ។ កញ្ញា ​បារម្ភ​ថា​ កម្ពុជា ​នឹងកាន់តែ​ជួបវិបត្តិ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ប្រសិន​បើ​ការ​វិល ចូល​កម្ពុជា​របស់​លោក សម រង្ស៊ី​ គ្មាន​ការ​ចរចារ​នយោបាយ​ជា​មុន ប៉ុន្តែ​បែរ​ជា​បង្ក​ជម្លោះ នយោបាយ​កាន់​តែ​ស្រូចស្រាវ​បែប​នេះ៖ «បញ្ហា​ទាំង​អស់​នេះ​ក៏​ជា​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​ការ​សម្រេច​ ចុង​ក្រោយ​របស់​សហភាព​អឺរ៉ុប​ទៅ​លើ​ការ​ដក EBAដែរ។ អីចឹង​ខ្ញុំ​មើល​ឃើញ​អ៊ីចេះ​ថា ការ​វិល​ចូល​កម្ពុជា ​របស់​លោក ​សម​ រង្ស៊ី នេះ​វា​អាច​ជា​សញ្ញា​មួយ​នៃ​ការ​សម្រេច​ចុង​ក្រោយ​នៃ​ការ​ដក​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ប៉ុន្តែ​បើលោក​ សម រង្ស៊ី ​មក ​ហើយ​មិន​មាន​ការ​ចាប់​ខ្លួន​វិញ​ ខ្ញុំ​គិត​ថា​ជា​ចំណុច មួយ​ដែល​ល្អ​ហើយ ​កម្ពុជា​អាច​នឹង​ទទួល​បាន​ការ​ស្វាគមន៍​ច្រើន»

មក​ដល់​ពេល​នេះ លោក ​សម រង្ស៊ី កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​កម្ពុជា ជាង ១០បណ្ដឹង សុទ្ធតែ​ចាញ់​ក្ដី​ក្រុម​មេ​ដឹក​នាំ​របប​មេ​យោធា និង​សកម្មជន​បក្ស​កាន់​អំណាច។ បណ្ដឹង​ទាំង​នោះ គឺ​បទ​ចោទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង ញុះញង់​កងទ័ព​មិន​ឱ្យ​ស្ដាប់​បញ្ជា ញុះញង់​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ប្រមាថ​ព្រះមហាក្សត្រ និង​បរិហារកេរ្តិ៍ ទិញ​ចំនួន​ឡៃ (Like) ហ្វេសប៊ុក​ជា​ដើម។ បណ្ដឹង​ទាំង​នោះ សុទ្ធ​តែ​ប្ដឹង​ឱ្យ​ចាប់​ខ្លួន លោក សម រង្ស៊ី និង​សង​ជំងឺ​ចិត្ត រាប់​ម៉ឺន​ដុល្លារ។ ប៉ុន្តែ​បណ្ដឹង​ទាំង​ជាង ១០ករណី​នេះ នៅ​មិន​ទាន់​មាន​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ណា​ម្នាក់ ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង ឬ​តុលាការ​អន្តរជាតិ​ទេ សូម្បី​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

Kraingmeas Krang

ពី Paris - France

''លោក​ សម​ រង្ស៊ី ជំរុញ​ឱ្យ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ គួរ​តែ​ប្តឹង​លោក​ទៅ​តុលាការ​បារាំង​វិញ ព្រោះ​លោក​កំពុង​រស់​នៅ​ប្រទេស​បារាំង ហើយ​តុលាការ​បារាំង​ឯករាជ្យ ដូច្នេះ​គ្មាន​នរណា​អាច​ដឹង​ជា​មុន​ថា នរណា​ឈ្នះ​ ឬ​នរណា​ចាញ់​ឡើយ។ លើស​ពី​នេះ​ទៀត....លោក​បាន​ចោទ​ថា លោក ហ៊ុន សែន និង​ប្រពន្ធ ជា​អ្នក​បញ្ជា​ឱ្យ​ឃាតក​បោក​គ្រាប់​បែក សម្លាប់​បាតុករ​ឆ្នាំ១៩៩៧ (j'etais la sur l'autre trottoir d'en face) បាញ់​សម្លាប់​សិល្បករ អ្នកស្រី ពិសិដ្ឋ ពីលិកា បាញ់​សម្លាប់​ព្រះតេជព្រះគុណ​ សំ ប៊ុនធឿន មេ​ដឹក​នាំ​សហជីព ​លោក​ ជា ​វិជ្ជា សកម្មជន​ការពារ​ព្រៃ​ឈើ​លោក​ ឈុត​ វុទ្ធី និង​អ្នក​វិភាគ​នយោបាយ បណ្ឌិត កែម ឡី។ '' (following RFA 2019-07-21).

Jul 21, 2019 12:52 PM

Jul 21, 2019 12:51 PM

អ្នក​អាន​អនាមិក

Jul 21, 2019 12:49 PM

គេហទំព័រ​ទាំងមូល