គណបក្ស​ប្រជាជន​ទទួល​ចំណាយ​​ក្នុង​​ពិធី​បុណ្យ​សព​លោក សុខ អាន

ដោយ ម៉ម មុនីរតន៍
2017-03-18
Share
ហ៊ុន សែន ៨៥៥ ២០១៧ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​ចូល​រួម​ពិធី​បុណ្យ​សព​លោក សុខ អាន កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

គណបក្ស​ប្រជាជន​កម្ពុជា ធានា​រ៉ាប់រង​រាល់​ការ​ចំណាយ​សព្វ​គ្រប់​សម្រាប់​ពិធី​បុណ្យ​សព លោក សុខ អាន ជំនួស​អោយ​ការ​ប្រើប្រាស់​ថវិកា​ជាតិ។

លិខិត​មួយ​ច្បាប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ដោយ​លោក សាយ ឈុំ អនុ​ប្រធាន​គណបក្ស ដែល​មាន​ការ​យល់​ព្រម​ពី​លោក ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១៨ ខែ​មីនា បាន​រៀបរាប់​ថា គណបក្ស​កាន់​អំណាច​នឹង​រ៉ាប់​រង​រាល់​ការ​ចំណាយ​គ្រប់​បែប​យ៉ាង​សម្រាប់​ពិធី​បុណ្យ​សព​លោក សុខ អាន នេះ។

លិខិត​ដដែល​នេះ បាន​ស្នើ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​បង្វិល​លុយ​ដែល​បាន​ស្នើ​សុំ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ចូល​ទៅ​ក្នុង​ថវិកា​រដ្ឋ​វិញ។

ក្នុង​សំណើ​របស់​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា​ បាន​ស្នើ​ប្រាក់​ចំនួន ៣​ប៊ី​លាន​រៀល (បី​ពាន់​លាន​រៀល) ដែល​ប្រហាក់ប្រហែល​នឹង ៧៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ចំណាយ​លើ​ពិធី​បុណ្យ​សព លោក សុខ អាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល