គណបក្ស​កាន់​អំណាច​គំរាម​ប្រើ​អំពើ​ហិង្សា​ប្រឆាំង​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ប្រសិន​បើ​ហ៊ាន​ឈាន​ជើង​ចូល​ស្រុក​ខ្មែរ

ដោយ យន់ សាមៀន
2018-04-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

ស្រប​ពេល​ពលរដ្ឋ​កំពុង​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ យ៉ាង​សប្បាយ​រីករាយ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​និយាយ​បញ្ឈឺ​គណបក្ស​ប្រឆាំង​ថា អ្នក​មិន​សប្បាយ​ក្នុង​ពិធី​ចូល​ឆ្នាំ​ថ្មី​មាន​តែ​ពួក​ក្បត់​ជាតិ។ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​ថា សារ​របស់​បក្ស​កាន់​អំណាច​នេះ គឺ​ជា​ការ​បន្ថែម​ការ​ឈឺ​ចាប់​ដល់​ក្រុម​គ្រួសារ​បក្ស​ឆាំង ដែល​កំពុង​បែក​បាក់​ប្រពន្ធ​កូន​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។

គណបក្ស​កាន់​អំណាច​នៅ​តែ​យក​ឱកាស នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី វាយ​ប្រហារ​ទៅ​គណបក្ស​សង្រ្គោះ​ជាតិ ស្រប​ពេល​ដែល​សមាជិក​គណបក្ស​នេះ​ខ្លះ​ជាប់​គុក និង​ខ្លះ​ទៀត​កំពុង​និរទេស​ខ្លួន​នៅ​បរទេស មិន​អាច​ចូលរួម​ពិធី​ចូល​ឆ្នាំ​ថ្មី។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា​ថា ប្រជាជន​កម្ពុជា​កំពុង​សប្បាយ​រីករាយ និង​ពរ​ឆ្នាំ​ថ្មី ប៉ុន្តែ​មាន​អ្នក​មិន​សប្បាយ​ចិត្ត គឺ​ពួក​ក្បត់​ជាតិ ដែ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ អះអាង​ថា កំពុង​អស់​ផ្លូវ​ដើរ​ហើយ។ លោក សុខ ឥសាន ថែម​ទាំង​ប្រើ​សារ​នយោបាយ​បែប​ហិង្សា​ទៀត​ថា តើ​លោក សម រង្សី ចង់​ធ្វើ​អី? សូម​អញ្ជើញ​ហក់​មក​ចុះ​តាម​ស្រឡាញ់។ ប្រជាជន​កម្ពុជា​រង់ចាំ​ស្វាគមន៏​មួយ​ដៃ​មួយ​ជើង​ម្នាក់ៗ ឲ្យ​សម​តាម​បំណង​ខ្លួន។ សារ​នយោបាយ​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ ហាក់​មិន​ខុស​ពី​ការ​ថ្លែង​របស់​​ប្រធាន​បក្ស​លោក គឺ​លោក ហ៊ុន សែន ដែល​កំពុង​ប្រើប្រាស់ យុទ្ធសាស្រ្ត​គំរាម​កំហែង​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត។ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ មេសា បាន​ឆ្លៀត​ឱកាស​ប្រើ​លិ្បច​បភិតបំភ័យ​យុវជន ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ នៅ​ខេត្ត​សៀមរាប។

នៅ​ចំពោះ​មុខ​យុវជន​រាប់​ពាន់​នាក់ ដែល​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​សៀមរាប​អង្គរ ថ្ងៃ​សុក្រ ទី​១៣ មេសា លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្រ្ត​បំភិតបំភ័យ​យុវជន​ថា ដើម្បី​ជួយ​កម្ពុជា​ឲ្យ​ចាក​ផុត​ពី​ជោគ​វាសនា​ស្រដៀង​ទៅ​នឹង​ប្រទេស​ស៊ីរី ដែល​កំពុង​រងគ្រោះ​ដោយសារ​សង្គ្រាម​ស៊ីវិល ពួក​គេ​ត្រូវ​បោះ​ឆ្នោត​ជូន​លោក។ ទន្ទឹម​នឹង​នេះ លោក​ក៏​មិន​ភ្លេច​ឃោសនា​នយោបាយ​រក​សម្លេង​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ខែ​កក្កដា ដោយ​អួត​អាង​ពី​ស្នាដៃ​របស់​លោក ដោយ​លោក​អះអាង​ថា លោក​ជា​អ្នក​នាំ​សន្តិភាព​មក​ឲ្យ​កម្ពុជា។

នាយករដ្ឋមន្រ្តី​ដែល​កាន់​តំណែង​យូរ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​រូប​នេះ លើក​ឡើង​ថា តើ​ប្រទេស​ស៊ីរី មាន​លទ្ធភាព​ជួបជុំ​សប្បាយ​រីករាយ​ដែរ​ឬ​ទេ បើ​ប្រទេស​នេះ នៅ​តែ​ហែក​ហួរ​ដោយ​សង្រ្គាម? អតីត​មេ​ទាហាន​ខ្មែរក្រហម លោក ហ៊ុន សែន ដែល​បាន​ឡើង​កាន់​តំណែង​តាំង​ពី​ឆ្នាំ​១៩៨៥ មក តែងតែ​ដោះសារ​យក​ត្រូវ​ថា លោក​បន្ត​កាន់កាប់​តំណែង​ជា​យូរ​ឆ្នាំ​មក​នេះ ហើយ​គ្រោង​នឹង​បន្ត​កាន់​តំណែង​ទៅ​មុខ​ទៀត ដោយសារ​តែ​ចង់​រក្សា​សន្តិភាព​ឲ្យ​កម្ពជា។ លោក ហ៊ុន សែន តែងតែ​លើក​ឡើង​ពី​បដិវត្ត​ព័ណ៌​នៅ​ប្រទេស​អារ៉ាប់ ជា​ឧទាហរណ៍​ដែល​ទាមទារ​ឲ្យ​លោក​នៅ​បន្ត​តំណែង។ ទោះ​បី រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន នឹង​អាច​ឈ្នះ​ឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ ដោយសារ​តែ​គ្មាន​គណបក្ស​ប្រឆាំង​ចូលរួម​ការ​ប្រកួត​ប្រជែង​ក៏​ដោយ ក៏​គណបក្ស​កាន់​អំណាច​មួយ​នេះ នៅ​តែ​បន្ត​ស្វែងរក​ការ​គាំទ្រ​ពី​ក្រុម​យុវជន ដោយសារ​តែ​ការ​បោះ​ឆ្នោត កាល​ពី​ឆ្នាំ​២០១៣ កន្លង​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សម្លេង​ឆ្នោត​គាំទ្រ​ជា​ច្រើន​ពី​យុវជន។ មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ កន្លង​ទៅ តាម​រយៈ​សារ​បែក​ធ្លាយ​មួយ​ចំនួន ជនជាតិ​ប៉ាគីស្ថាន​មួយ​រូប គឺ​លោក ចូសែហ្វ ម៉ាធ្យូ (Joseph Matthews) បាន​សន្យា​នឹង​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជួយ​លោក​អោយ​បាន​ទទួល​សញ្ជាតិ​ខ្មែរថា នឹង​ជួយ​បង្រៀន​យុទ្ធសាស្ត្រ​បំភិតបំភ័យ​ពលរដ្ឋ​ខ្មែរ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដណ្តើម​សន្លឹក​ឆ្នោត​ជូន​លោក ហ៊ុន សែន។

 

យ៉ាង​ហោច​ណាស់​មន្រ្តី និង​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ជាង ២០​នាក់ ដែល​មាន​តំណែង​ចាប់​ពី​តំណាងរាស្រ្ត សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​សកម្មជន​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។ មន្រ្តី​ជាន់​ខ្ពស់​គណបក្សស​ង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​ទាមទារ​ឲ្យ​លោក សុខ ឥសាន កុំ​ប្រើ​ភាសា​បំបែកបំ​បាក់​ជាតិ និង​បន្ថែម​ការ​ឈឺ​ចាប់​ទៅ​លើ​គណបក្ស​ប្រឆាំង។

ក្រុមមេដឹកនាំ​នយោបាយ​ខ្មែរ​បាន​បញ្ចេញ​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​ដល់​ពលរដ្ឋ​ខ្មែរ​មាន​ខ្លឹមសារ​ផ្ទុយ​គ្នា ស្រប​ពេល​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​កំពុង​រៀបចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិទទួល​ទេវតា​ឆ្នាំ​ថ្មី។ លោក ហ៊ុន សែន លើក​ឡើង​នៅ​ក្នុង​សារ​ឆ្នាំថ្មីថា របប​របស់​លោក​បាន​ទប់​ស្កាត់​ដោយ​ជោគជ័យតាម​រយៈ​វិធានការ​ច្បាប់​ដ៏​ម៉ឺងម៉ាត់ធ្វើ​ឲ្យ​បដិវត្ត​ពណ៌ត្រូវ​បាន​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ព្រម​ទាំង​បញ្ចៀស​បាន​នូវ​គ្រោះ​មហន្តរាយ​ជា​ថ្មី។ ចំណែក​លោក សម រង្ស៊ី បញ្ជាក់​ថា សម្រាប់​រូប​លោក និង​អ្នក​តស៊ូ​ទាំង​អស់ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចលនា​សង្គ្រោះ​ជាតិ​នឹង​ខិតខំ​ទាំង​អស់​គ្នាធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជារាស្ត្រ​ខ្មែរចាប់​ផ្តើម​បាន​ឃើញ​នូវ​ពន្លឺ​ប្រជាធិ​បតេ​យ្យ​ សេរីភាព និង​យុត្តិធម៌​យ៉ាង​ពិត​ប្រាកដ។ រីឯ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ផ្ញើ​ចេញ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​អស់​សង្ឃឹម កុំបង់​ចោល​ការ​តស៊ូ​ព្យាយាម​របស់​ខ្លួន ក្នុង​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្តាស់​ប្តូរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

ភវ​វ័រ្មន

ពី ពី​បាវិត ស្វាយ​រៀង​

អតិតជំនាញការវៀតណាម ដែលជាចារកម្មបង្កប់ ដែលជាអ្នកនាំពាក្យបក្សប្រជាជនសមមិត្តសុខ ឥសាន និងអតីតកម្មាភិបាល ខ្មែរក្រហម បានប្រើល្បិចកល ញុះញង់ចាក់រុកឲ្យប្រជាជាតិខ្មែរក្ដៅក្រហាយ ធ្វើឲ្យខ្មែរចាត់ទុកជាតិឯង សាច់ញាតិឯងជាសត្រូវនិងគ្នា គ្រប់ដង្ហើមចេញចូលរបស់ពួកគាត់ ។ តា សុខ ឥសានប្រើ សម្ដី និងសំណេរ អុជអាល ប្រមាថ អ្នកនយោបាយខ្មែរ តំណាងរាស្រ្ដ តំណាង ក្រុមប្រឹក្សាឃុំសង្កាត់ ប្រជាពលរដ្ឋខ្មែរជាង ៣លាននាក់ជាពួកជនក្បត់ជាតិ ទាំងខ្លួនឯងបក្សខ្លូនឯង បាននិងកំពុងធ្វើឥតឈប់ឈរ នូវគ្រប់ទោសឧក្រិដ្ឋក្បត់ជាតិ រហូតដល់អំពើរម្លាយលិទ្ទិប្រជាធិបតេយ្យដែលប្រជាពលរដ្ឋកម្ពុជាខិតខំកសាងមកជិត២៥ឆ្នាំមកនេះ! សុខឥសាន ប្រើពាក្យប្រមាថ ធ្វើឲ្យកើតវិវាទ ឬបើពុំនោះ ក៏ធ្វើឲ្យខ្មែរបែកឃ្លាត ទោះញាតិនិងញាតិ ក៏អាចបែកគ្នា ។ សុខឥសាន ព្យាយាមជានិច្ចគ្រប់ឧកាសនិយាយធ្វើឲ្យជាតិខ្មែរខូចការប្រាស្រ័យនិងគ្នា ឲ្យមានវិវាទរីករាល នឹងគ្នាឯងគ្មានថ្ងៃអាចមើលមុខគ្នាបាន ។ សម្ដីអុជអាល របស់សុខឥសាន ចង្រៃត្រកាល ទោះបីអ្នកឈ្លាសវៃ អាចក្លាយជាខ្មៅ មួម៉ៅផ្ដេសផ្ដាស មន្ត្រីឬរាស្ត្រ ដើរទាសខុសផ្លូវ ។

Apr 16, 2018 11:25 PM

hell most wanted...

This old sicken man was a big bully to the pple and country,and everybody have to do something else with him before time run out....one stone kill 2 badass...oooo

Apr 15, 2018 12:47 PM

អ្នក​អាន​អនាមិក

បដិវត្តន៍ព៌ណជាអ្វី?

Apr 15, 2018 01:48 AM

គេហទំព័រ​ទាំងមូល