ព្រះមហាក្សត្រ​ប្រទាន​គោរមងារ​ដល់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជា​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់

ដោយ​ សុ ជីវី
2017-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Brach Chev
លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ថ្លែង​ក្នុង​ពិធី​ជូន​ដំណើរ​កង​ទ័ព​មួក​ខៀវ នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Brach Chev
RFA/Brach Chev

ព្រះមហាក្សត្រ​ប្រទាន​គោរព​ងារ​សម្ដេច​ដល់​លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ។ នៅ​ក្នុង​ព្រះរាជក្រឹត្យ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៧ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះរាជ​ប្រទាន​គោរមងារ​ឲ្យ​លោក ទៀ បាញ់ ថា​ជា "សម្ដេច​ពិជ័យ​សេនា ទៀ បាញ់"។

ក្នុង​ព្រះរាជក្រឹត្យ​បញ្ជាក់​ថា ព្រះ​មហាក្សត្រ​ទ្រង់​យល់​ថា លោក ទៀ បាញ់ ជា​អ្នក​ដឹកនាំ​ឆ្នើម ចូល​រួម​ក្នុង​ការ​កសាង​សន្តិភាព ការ​អភិវឌ្ឍ ការពារ​ជាតិ ប្រជាធិបតេយ្យ និង​រក្សា​បាន​ឯករាជ្យ​ជាតិ និង​បូរណភាព​ទឹក​ដី។ លើស​ពី​នេះ លោក​ជា​អ្នក​មាន​ស្វាមីភក្ដិ​ចំពោះ​រាជបល្ល័ង្ក ការពារ​ព្រះពុទ្ធ​សាសនា និង​រាជនិយម។

ភ្លាមៗ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​មួយ​ចំនួន​បាន​ចេញ​លិខិត​សាទរ​ចំពោះ​ការ​ទទួល​គោរមងារ​ថ្មី​នេះ។ ចំណែក​លោក ទៀ បាញ់ ក៏​បាន​ទូល​ថ្វាយ​អំណរ​ព្រះ​គុណ​ព្រះមហាក្សត្រ​វិញ​ដែរ។

លោក ទៀ បាញ់ ក្នុង​ពេល​ថ្មីៗ​នេះ ទទួល​រង​ការ​រិះគន់​ថា បាន​ធ្វើ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ដែល​ធានា​ការពារ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ជ្រៀតជ្រែក​កិច្ចការ​របស់​ក្រសួង​នៅ​ពេល​ដែល​លោក​ព្រមាន​ថា នឹង​វាយ​អោយ​បែក​ធ្មេញ​ចំពោះ​នរណា​ដែល​ចាញ់​ឆ្នោត​ហើយ​ហ៊ាន​ចេញ​មក​តវ៉ា​ចំពោះ​លទ្ធផល​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

(

តាមប្រវត្តិសាស្ត្រមុនប្រទសខ្មែររួមតូច (ក្រោយសម័យអង្គរ) ដែលរាស្ត្រខ្មែរព្រមទទួលយកស្តេចត្រសក់ផ្អែមឲ្យឡើងសោយរាជ្យ គឺមានសត្រូវតាមយាយីរាស្ត្រខ្មែរហើយក៏ទៅបញ្ចុះបញ្ចូល+បញ្ជោស្តេចដែលមិនមែនជាវង្សវរ្មន័, ដោយប្រើល្បិចគ្រប់យ៉ាង ដោយមានល្បិចធ្វើម្តេចឲ្យរាស្ត្រខ្មែរងាប់អស់ឆាប់ ។ ដោយសោយរាជ្យតំណរពូជនេហហើយ មន្ត្រីរាជការមិនទាន់ឡើងសក្តិ៍ខំតម្លើងបន្តគ្នាយកងាសម្តេច ដូចយើងឃើញស្រាប់ (រដ្ឋមន្ត្រីរូបនេះគ្រាន់តែបញ្ចេញវោហាសព្ទថា បើមានរាស្ត្រណា, ក្រុមណា,ស្ថាប័នណាហ៊ានតវ៉ាមិនទទួលយកលទ្ធផលបោះឆ្នោតគឺ៖ លោកនិងវាយឲ្យបាក់ធ្មេញ) នេះមិនទាន់បានវាយនិង សឡាប់ផង ឡើងបុណ្យដល់ថ្នាក់នេះទៅហើយ ប្រសិនណាជាបានវាយសំឡាប់រាស្ត្រអស់ពីប្រទេសទៀត មិនដឹងជាឡើងបុណ្យយស់សក្តិ៍ដល់ណាទេ ។ សូមជនរួមជាតិខ្មែរមេត្តាជួយពិចារណាផងចុះ!!!

Jul 31, 2017 04:23 AM

អ្នក​អាន​អនាមិក

it is funny king. there are a lot of heroes people who got killed and many more still work very hard to make Cambodia better place; they never got recognize by the king. for that reason I think the king is kiss up to survive.

Jul 30, 2017 02:51 AM

អ្នក​អាន​អនាមិក


គំរាមវ៉ៃរាស្ត្រឲ្យបាក់ធ្មេញដូចជាម្សិលមិញសោះឥលូវស្រាប់តែបានឈ្មោះងារថ្មីធ្វើប្រងើយ! គិតទៅពួកគណបក្សសម្លាប់ប្រជាជនកម្ពុជាមានលាភរកអ្វីប្រៀបផ្ទឹមគ្មាន។ អ្នកការពារផលប្រយោជន៍យួននឹងខ្លួនមានសំណាងណាស់តើ។ ចឹងបានក្រាញមិនចង់ចេញពីតំណែងពេលចាញ់ឆ្នោត វាញ៉ាម។

ខ្ញុំគិតថាឈ្មោះទាំងអស់នេះវាឥតន័យបន្តិចណាទាល់តែសោះ ចំណែកខ្ញុំវិញ មិនគោរពសូម្បីតែមួយបន្តិច។

Jul 29, 2017 08:32 PM

អ្នក​អាន​អនាមិក

គ្មានប្រយោជន៍សោះ ម្នាក់ៗឡើងធ្វើស្តេច​ ប៉ុន្តែមិនយកចិត្តទុកដាក់បំរើរាស្ត្រ គង្សតែដួលរលំទេអោយតែយ៉ាងនេះ

Jul 29, 2017 08:06 PM

S.Kheng VS HSBS VS SK

That's very stupid weird country and weird govm't and dumb rookie king"only do rubber stamp for power",voodoo stupid promote this promote that....BLAAAAA....flip-flop/useless/worthless,wast time,wast money and voodoo routine check up abroad while he's facing with many national issues to solve"stupid uneducated pple".

Jul 29, 2017 10:58 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល