សហគមន៍​ខ្មែរ​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ទាមទារ​កុំ​ឲ្យ​មាន​ការ​គាំទ្រ​របប​ថ្មី​របស់​លោក ហ៊ុន សែន

តាំង សារ៉ាដា
2018-09-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុខ​អង្គការ​សហប្រជាជាតិ ក្នុង​បុរី​ញូវយ៉ក (New York) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុខ​អង្គការ​សហប្រជាជាតិ ក្នុង​បុរី​ញូវយ៉ក (New York) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Yun Samean

ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក នឹង​នាំគ្នា​ធ្វើបាតុកម្ម​នៅមុខ​ស្ថាន​កុងស៊ុល​ចិន ប្រចាំ​រដ្ឋ​របស់​ពួកគេ​រស់នៅ ដើម្បី​ទាមទារ​ឲ្យ​ចិន​ឈប់​គាំទ្រ​របប​ក្រុងភ្នំពេញ​តទៅ​ទៀត ដោយសារ​ពួកគាត់​ចាត់ទុកថា គឺជា​រដ្ឋាភិបាល​ខុសច្បាប់ ដែល​កើត​ចេញពី​ការបោះឆ្នោត​ក្លែងក្លាយ។

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ឆ្លើយតប​ទៅ​នឹង​ការ​ទាមទារ​ដែល​ប្រព្រឹត្តទៅ​នៅ​ក្រៅ​ស្រុក ថា​គ្រាន់តែ​សិទ្ធិ​របស់​ពលរដ្ឋ​នៅ​តាម​ប្រទេស​ទាំងនោះ ប៉ុន្តែ​នឹង​មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ទេ។អ្នកចូលរួម​បាតុកម្ម​ម្នាក់ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) លោក ស ស៊ីថាល ឲ្យ​អាស៊ីសេរី​ដឹង​ថា នៅ​រដ្ឋ​របស់​លោក គឺ​មាន​អ្នកចូលរួម​ជាង ​២០០​នាក់​។ លោក​ថា ក្រៅពី​ពលរដ្ឋ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ពលរដ្ឋ​ខ្មែរ​រស់នៅ​រដ្ឋ​ផ្សេងៗ​ទៀត​ក៏​នឹង​ធ្វើ​បាតុកម្ម​នៅ​តាម​ស្ថាន​កុងស៊ុល​ចិន​ដែរ។ បាតុករ​រូប​នេះ​ឲ្យ​ដឹង​ដែរ​ថា ក្រៅពី​ការ​ទាមទារ ក្រុម​បាតុករ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​ដាក់​ទៅ​ស្ថានទូត​ចិន​ប្រចាំ​សហរដ្ឋអាមេរិក ឲ្យ​ដឹង​ពី​ការ​ទាមទារ​របស់​ពលរដ្ឋ នៅ​ពេល​នេះ​ផង​ដែរ៖ «»

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ក៏​ប្រកាស​ចូល​រួម​ធ្វើ​បាតុកម្ម​នេះ​ដែរ។ លោក​បាន​សរសេរ នៅ​លើ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា ចេញ​ដំណើរ​ទៅ​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា នៅ​ថ្ងៃ​ទី​២ កញ្ញា ២០១៨។ អ្នកចូលរួម​បាតុកម្ម លោក ស ស៊ីថាល ប្រាប់​ថា ការ​ទាមទារ​នេះ​គឺ​មិន​ចង់​ឲ្យ​ប្រវត្តិសាស្ត្រ កម្ពុជា​វិល​មក​ជា​ថ្មី ព្រោះ​កាលពី​ជំនាន់​របប​វាល​ពិឃាដ​ដោយសារតែ​ចិន​គាំទ្រ​របប ប៉ុល ពត ទើប​ធ្វើ​ឲ្យ​របប​នេះ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​ពីរ​លាន​នាក់។ លោក​ស្នើ​ទៅ​ពលរដ្ឋ​ផ្សេង​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​ធ្វើការ​ទាមទារ​ទាំងអស់​គ្នា៖ «»

ទាក់ទង​ការព្រមាន​នៃ​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ នៅ​សហរដ្ឋ​អាមេរិក​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​និយាយ​ថា ការ​ទាមទារ​ណាមួយ​គឺជា​សិទ្ធិ​សេរីភាព​របស់​ពួកគេ។ ប៉ុន្តែ​អ្នកនាំពាក្យ​រូប​នេះ​យល់ថា ទោះ​មានការ​ទាមទារ​យ៉ាងណា​ក្តី​គឺ​គណបក្សប្រឆាំង​មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។ លោក សុខ ឥសាន នៅតែ​អះអាង​ដដែលៗ​ថា របប​ថ្មី​ក្រុងភ្នំពេញ ជា​របប​ស្របច្បាប់ កើត​ចេញ​ពី​ការបោះឆ្នោត​ត្រឹមត្រូវ៖ «»

ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា ក្រុម​អ្នក​និយម​ប្រជា​ប្រជាធិបតេយ្យ ជាពិសេស​សហគមន៍​ខ្មែរ ដែល​រស់នៅ​ឯ​នាយ​សមុទ្រ បាន​ព្រមាន​រួច​ទៅ​ហើយ​ថា ពួកគាត់ នឹង​នាំគ្នា​ទៅ​ធ្វើ​បាតុកម្ម នៅ​មុខ​ស្ថានទូត​ចិន បើ​ប្រទេស​នេះ នៅតែ​គាំទ្រ​របប​ថ្មី​លោក ហ៊ុន សែន។

អ្នកវិភាគ​នយោបាយ​វ័យក្មេង​លោក ហង្ស វិទូ យល់ថា ការ​ធ្វើ​បាតុកម្ម នេះ​គឺជា​ការ​បង្ហាញ​អំពី​ការ​ខ្វល់ខ្វាយ​របស់​ពលរដ្ឋ​ដែល​ស្រលាញ់​លទ្ធិប្រជាធិបតេយ្យ។ លោក​ថា ការ​ធ្វើ​បាតុកម្ម​នេះ នឹង​ធ្វើ​ឲ្យ​អន្តរជាតិ​បន្ត​ចាប់អារម្មណ៍ ពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា៖ «»

ក្រៅ​គម្រោង​ធ្វើបាតុកម្ម​នៅមុខ​ស្ថានទូត​ចិន ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ អាមេរិក​ក៏​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ចុងខែ​កញ្ញា​ខាងមុខ​នេះ ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ដែល​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​អង្គការ​សហប្រជាជាតិ នៅ​លើ​ទឹកដី​នៃ​សហរដ្ឋអាមេរិក។

ក្រុម​បាតុករ​នឹង​ទៅ​ស្រែក​ទាមទារ និង​លើក​បដា​នៅមុខ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក (New York) ជា​កន្លែង ដែល​លោក ហ៊ុន សែន ទៅ​ចូលរួម​ប្រជុំ៕

ព័ត៌មាន (4)
Share

worst cases scenaroe against innocent prisoners by dictator Hun Sen

How badass dictator Hun Sen treated to all former 14 CNRP's innocent prisoners who just released from prison in recent days,and why this evil dictator threaten them to sign a stupid paper to forgiven him"HS"that those innocent prisoners didn't wrong doing"political motivation",and told those prisoners don't say this release is from the international community pressure or anybody else...it's just from the king's pardoned and not from him"HS",if someone will say this release from international,UN or world superpowers pressure,there those prisoner would be back face jail once again"shame on him"because badass dictator feared face a SANCTIONS ahead.

Sep 02, 2018 01:14 PM

All Cambodian pple wants dictator Hun Sen to face ton of crimes he committed at ICC

Big mass gather to show solidarity to the world that all Cambodian pple around the world needs a freedom...pure democracy...liberty and peace"not fake democracy like Pol Pot and badass dictator Hun Sen's democracy like today".Look back in 1975-1979"called Pol Pot's Kampuchea communist faked democracy",that Pol Pot/Hun Sen used it with killed millions pple by propaganda far left radical Pol Pot/Hun Sen Maoist radical ideology.Now,former tmil Hun Sen serial killer still copycat in the name of fake democratic state in easy to blindfold to the world that his fascist commie govm't is a real democracy and want the world to keep support,free aids or financial aid as long as he wanted"fiasco".

Sep 02, 2018 12:49 PM

Big mass gather everywhere dictator is going....

The smart thing we the Cambodian pple inside and around the world would like make an appealing to all khmer communities compatriots must wake up call right now,come out to join a mass gathering to against the fascist dictator Hun Sen unofficial election,or call unofficial govm't"outlaw fascist govm't",who looking the international community to support his unofficial govm't"as official govm't".We all have to setup in different mass protester to against the China's embassies in anywhere that have Cambodian community living and tell to the world that red China commies stop interfering Cambodia govm't affairs immediately,stop support fascist dictator Hun Sen rogue govm't,stop repeat the 2nd killing fields once again"3 million perished...enough is enough",stop Cambodian pple suffering,stop violation of human right,stop abuse of power,stop atrocities on Cambodian pple,stop violating the UN charter,or stop broke up the international rule of law,using all kind of slogans to against the fascist dictator Hun Sen in English words or French words to let the whole world see how all Cambodian pple offspring to against the fascist communist regime of Hun Sen"illegal or unofficial govm't".Hun Sen was a serial killer,mafia govm't,manslaughter,criminal conspiracy,massive irregularities ,vote fraud,buys vote,force or threat pple to vote for him,abolished its opposition top contender"CNRP",arrested,captive their leader into jailed,warned other their 118 CNRP members out of political arena,with abolished 6,000 CNRP representatives for districts and communes,we appeal to the world please don't ignorance with bullying of communism ideology,don't trust the commies syndrome,disrespect,inhuman,ruthless behavior,barbaric,evil,and horrible crime against humanity.

Sep 02, 2018 11:21 AM

Military Group

ពី Phnom Penh

ខ្ញុំសូមអង្វរអាមេរិច,អូស្រ្តាលី, ជប៉ុន,កូរ៉េខាងត្បូង,កាណាដា,បណ្តាប្រទេសនៅអឺរ៉ុបទាំងអស់សូមកុំទទួលស្គាល់,កុំទទួលយកលទ្ធផលនៃការបោះឆ្នោតឆ្នាំ 2018 នៅកម្ពុជា។ ហេតុអ្វី? សម្តេចហ៊ុនសែនបានផ្លាស់ប្តូរច្បាប់ស្តីពីការបំផ្លាញគណបក្សសង្គ្រោះជាតិនៅពាក់កណ្តាលការប្រកួតដោយមានគោលបំណង។ បណ្តាប្រទេសលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោកបានដឹងថាកម្ពុជាសព្វថ្ងៃមិនមែនជាប្រជាធិបតេយ្យទេ។ ឥឡូវនេះហ៊ុន - សែនកំពុងព្យាយាមចរចារដើម្បីបន្តកាន់អំណាចម្តងទៀត។ សូមកុំរុំបង់របួស(bandage)វះកាត់(surgery)សម្រាប់ពេលអនាគតល្អប្រសើរ។ ខ្ញុំដឹងថានឹងមានការឈឺចាប់ប៉ុន្តែវាល្អប្រសើរជាងរុំបង់.

Sep 02, 2018 03:08 AM

គេហទំព័រ​ទាំងមូល