"បាតុកម្ម​ប្រឆាំង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​អាច​កើតឡើង​បើ​សិន​អវត្តមាន​បក្ស​ប្រឆាំង"

ដោយ ទីន ហ្សាការីយ៉ា
2017.12.13
បាតុកម្ម​សង្គ្រោះជាតិ ២០១៣ ៦២២ ក្បួន​ដង្ហែ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​ផ្លូវ​ព្រះមុនីវង្ស នៅ​រសៀល​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​២០១៣។
RFA

អ្នក​វិភាគ​​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ជាច្រើន​លាន​នាក់ អាច​នឹង​ងើប​បះ​បោរ​ប្រឆាំង​នឹង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​ខាងមុខ បើ​សិន​ជា​អវត្តមាន​បក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ ទោះ​បី​ជា​រដ្ឋាភិបាល​អះអាង​ថា នៅតែ​រៀប​ដំណើរការ​រៀបចំ​បោះឆ្នោត​បាន​ក្ដី។ ការ​លើក​ឡើង​នេះ នៅ​ស្រប​ពេល​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ថ្ងៃ​ទី​១៣ ធ្នូ ថា ការបោះឆ្នោត​នៅតែ​ដំណើរការ​ទៅ​បាន ទោះបីជា​គ្មាន​វត្តមាន​បក្ស​ប្រឆាំង​ក្ដី។

អ្នកឃ្លាំមើល​ការបោះឆ្នោត លើក​ឡើង​ថា ការបោះឆ្នោត​អាច​ដំណើរការ​ទៅ​បាន​ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន ក៏ប៉ុន្តែ​ពុំ​មែន​ជា​ការ​បោះឆ្នោត​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​មានការ​ទទួលស្គាល់​ពី​សហគមន៍​ជាតិ​-​អន្តរជាតិ​ឡើយ។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ទោះ​បី​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅតែ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨​បាន​ក្ដី ប៉ុន្តែ​បើ​សិន​ជា គ្មាន​បក្ស​ប្រឆាំង​ចូលរួម​នោះ រដ្ឋាភិបាល ឬ​គ..ប នឹង​ប្រឈម​បញ្ហា​ជាច្រើន​នៅមុន​ពេល​បោះឆ្នោត ក្នុង​នោះ មាន​ការ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ការ​កាត់​ផ្ដាច់​ជំនួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដូចជា​សហភាព​អឺរ៉ុប បាន​ប្រកាស​ផ្អាក​ជំនួយ​ជា​ផ្លូវការ ហើយ​ជប៉ុន​ក៏​នឹង​ពិចារណា​ចំពោះ​ជំនួយ​ដល់​គ..ប​ដែរ។ «»

នៅ​ក្នុង​ពិធី​ជួប​កម្មករ​នៅ​ថ្ងៃ​ទី​១៣​ធ្នូ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អង្វរ​ឲ្យ​កម្មករ​ជួយ​បោះឆ្នោត​ឲ្យ​លោក​ទៀត ទោះបីជា​ការ​ចូលរួម​កា​របោះ​ឆ្នោត​ពី​គណបក្សប្រឆាំង​ក្ដី តែ​លោក​អះអាង​ថា ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាងមុខ នៅតែ​ដំណើរការ​ទៅ​បាន។ «»

ទន្ទឹម​នឹង​នេះ គ..ប​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយតប​ទៅ​នឹង​ការ​ផ្ដាច់​ជំនួយ​ដល់​គ..ប នៅ​ថ្ងៃ​ទី​១៣ ធ្នូ ថា គ..ប មាន​ការ​សោកស្ដាយ​ដែល​សភាព​អឺរ៉ុប​សម្រេច​ព្យួរ​ជំនួយ​ដោយ​មូលហេតុ​​ចំនួន​៣​គឺ ទី​១ មិន​ត្រូវ​យក​រឿង​របស់​តុលាការ និង​បញ្ហា​នយោបាយ​មក​ដោះស្រាយ​ជាមួយ​នឹង​ការងារ​បច្ចេកទេស​របស់​គ..ប ទី​២ គ..ប​នៅតែ​រក្សា​គោលដៅ​ចម្បង​ពីរ​ដែល​គ..ប​បាន​អនុវត្ត​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧ ដដែល ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ គឺ​ពលរដ្ឋ​ខ្មែរ​ត្រូវ​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​សិទ្ធិ​សំដែង​មតិ​តាមរយៈ​សន្លឹកឆ្នោត​ត្រូវតែ​បាន​រាប់​យ៉ាង​ត្រឹមត្រូវ​ជា​ទី​បំផុត គ្មាន​លម្អៀង​ទៅ​រក​គណបក្ស​នយោបាយ​ណាមួយ​ឡើយ និង​ទី​៣ សហប្រតិបត្តិការ​របស់​គ..ប​កន្លង​មក ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ គឺ​ប្រកបដោយ​សុ​ឆន្ទៈ បង្ហាញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ឃើញ​ផ្ទាល់​ពី​តម្លាភាព​ដែល​គ..ប រៀបចំ​ការបោះឆ្នោត ហើយ​លទ្ធផល​ក៏​បង្ហាញ​យ៉ាង​ច្បាស់​ពី​សាធារណ​មតិ​ជាតិ អន្តរជាតិ​ហើយ​ដែរ។ គ..ប​សូម​បញ្ជាក់​ថា គ..ប បាន​គ្រោង​ថវិកា​គ្រប់គ្រាន់​សម្រាប់​រៀបចំ​កា​របោះ​ឆ្នោត​នេះ​រួចរាល់​ហើយ​ដែរ។

ទោះបីជា​គ..ប​អះអាង​បែបនេះ​ក្ដី ស្ថាប័ន​គ..ប​នៅ​ពេល​នេះ ខុស​កាលពីមុន ដែល​មាន​អតីត​បេក្ខជន​មកពី​គណបក្ស​សង្គ្រោះជាតិ​ចូលរួម ដែល​ត្រូវ​បាន​ជ្រើសតាំង​ដោយ​សភា តែ​ក្រោយពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​ប្រឆាំង គឺ​អនុប្រធាន​គ..ប រួម​នឹង​ថ្នាក់ដឹកនាំ​ពីរ​រួប​ទៀត​បាន​លាលែង ហើយ​ស្ថាប័ន​គ..ប ត្រូវ​បាន​គេ​មើល​ឃើញ​លែង​ប្រកាន់​ជំហរ​ឯករាជ្យ និង​ធ្វើ​អ្វីៗ​តាម​ការ​ចង្អុល​បង្ហាញ​របស់​បក្ស​កាន់អំណាច លោក ហ៊ុន សែន ដូចជា​ការផ្លាស់ប្ដូរ​តែង​តាំង​ថ្នាក់ដឹកនាំ​គ..ប​ថ្មី​ជំនួស ថ្នាក់ដឹកនាំ ៣​រួប​ដែល​បាន​លាលែង និង​ការ​ទទួល​ស្គាល់​រំលាយ​គណបក្ស​ប្រឆាំង​ជាដើម។

សហភាព​អឺរ៉ុប បាន​សម្រេច​ជា​ផ្លូវការ ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​គ..ប។ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បញ្ជាក់​ថា មូលហេតុ​នៃ​ការសម្រេច​ផ្អាក​ជំនួយ​ហិរញ្ញវត្ថុ​នេះ គឺ​ដោយសារតែ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា កន្លងទៅ ក្នុង​ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ ដែល​សហភាព​អឺរ៉ុប សង្កត់​ធ្ងន់ៗ​ថា ដំណើរការ​បោះឆ្នោត​មួយ​ដែល​គណបក្សប្រឆាំង ត្រូវ​បាន​ផាត់​ចេញ​តាម​ទំនើងចិត្ត​យ៉ាង​ដូច្នេះ លទ្ធផល​នៃ​ការបោះឆ្នោត​នេះ នឹង​មិន​ត្រូវ​មើល​ឃើញ​ថា មាន​ភាព​ស្របច្បាប់​នោះ​ឡើយ។

សេចក្ដីប្រកាស​ព័ត៌មាន​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ផ្សាយ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ គូស​បញ្ជាក់​ថា បើ​ទោះ​ជា​សហភាព​អឺរ៉ុប រីករាយ​ក្នុង​ការ​គាំទ្រ​ដល់​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​របស់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ កន្លងទៅ​ក៏ដោយ ចាប់​តាំង​ពី​ពេលនោះ​មក រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ចំណាត់​ការ​ជា​បន្តបន្ទាប់ ទៅលើ​គណបក្សប្រឆាំង​ធំ​ជាង​គេ​ដែល​ទទួល​បាន​សំឡេងឆ្នោត​ចំនួន ៤៤,% នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ឆ្នាំ​២០១៣ និង​ចំនួន ៤៣,% ក្នុង​ការ​បោះឆ្នោត​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧។ សហភាព​អឺរ៉ុប សង្កត់​ធ្ងន់ៗ​ថា សេចក្ដី​សម្រេច​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ និង​ការបែងចែក​អាសនៈ​រដ្ឋសភា និង​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​របស់​គណបក្ស​នេះ​ទៅ​ឲ្យ​គណបក្ស​ដទៃ​ទៀត គឺជា​ការ​បដិសេធ​ចោល​នូវ​ការ​ជ្រើសរើស​របស់​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះជាតិ ក្នុង​ឆ្នាំ​២០១៣ និង​២០១៧។

លោក ហ៊ុន សែន ក៏​ប្រកាស​ពន្យល់​អំពី​ច្បាប់​ហាក់​បី​ដូច​ជា​អ្នកឯកទេស​ខាង​ច្បាប់​ថា រដ្ឋសភា​មិន​អាច​រំលាយ​បាន​ទេ ក្រោយ​ការបោះឆ្នោត ទោះបីជា​សភា​ខ្លួនឯង ឬ​រដ្ឋាភិបាល​ក៏​មិន​អាច​រំលាយ​បាន​ដែរ នេះ​បើ​យោង​តាម​រដ្ឋធម្មនុញ្ញ។ «»

ការ​អះអាង​របស់​លោក ហ៊ុន សែន នេះ ត្រូវ​បាន​អ្នកច្បាប់​ពន្យល់​ថា ជា​រឿង​ត្រូវ​ត្រឹមត្រូវ ក៏ប៉ុន្តែ​អ្នកច្បាប់​ចោទ​សំណួរ​ថា បើសិនជា​លោក ហ៊ុន សែន យល់​ពី​ច្បាប់​ដូច្នេះ ហេតុ​អី​បក្ស​កាន់អំណាច ឬ​តុលាការ​របស់​លោក​រំលា​យ​គណបក្សប្រឆាំង ហើយ​យ​កៅអី​សភាតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពលរដ្ឋ​បោះឆ្នោត​ជូន​យក​ទៅ​គណបក្ស​ដែល​ប្រជាពលរដ្ឋ​មិន​បោះឆ្នោត​ជូន និង​យក​អាសនៈ​មួយ​ចំនួន​សម្រាប់​ខ្លួនឯង​ទៅវិញ? តើ​លោក ហ៊ុន សែន កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ ឬ​កំពុង​គោរព​រដ្ឋធម្មនុញ្ញ​?

មាត្រា​៧៨ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា នីតិកាល​រដ្ឋសភា​មាន​កំណត់​៥​ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ចូលកាន់​តំណែង។ រដ្ឋសភា​មិន​អាច​ត្រូវ​បាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ វៀរលែង​តែ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​​រយៈ​ពេល ១២​ខែ។ ក្នុង​ករណី​នេះ​ព្រះមហាក្សត្រ​ត្រូវ​រំលាយ​រដ្ឋសភា ក្រោយពី​ព្រះអង្គ​ទ្រង់​ទទួល​បាន​សំណើ​ពី​នាយករដ្ឋមន្ត្រី និង​បន្ទាប់ពី​ទ្រង់​ទទួល​បាន​ការយល់​ពី​ប្រធាន​សភា។

អ្នកវិភាគ​នយោបាយ​លើក​ឡើង​ថា លោក ហ៊ុន សែន រំលាយ​គណបក្សប្រឆាំង​នេះ គឺជា​ការរំលោភ​រដ្ឋធម្មនុញ្ញ និង​ជា​ការ​ភ័យខ្លាច​ចាញ់​ការបោះឆ្នោត​ឆ្នាំ​២០១៨ ដែល​ជំរុញ​រដ្ឋាភិបាល​របស់​លោក​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ចោទប្រកាន់​ពី​បទ​ប៉ុន​ប៉ុង​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ​បដិវត្តន៍​ពណ៌​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។