ក្រុម​ការងារ​ចំពោះ​កិច្ច​សម្រេច​បាន​លទ្ធផល​៧​ចំណុច​លើ​សេចក្ដី​ព្រាប​ច្បាប់​សហជីព

ដោយ វិទ្យុ អាស៊ីសេរី
2016-01-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​អ្នក​កាសែត​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦ នៅ​រដ្ឋសភា។
ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​អ្នក​កាសែត​បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦ នៅ​រដ្ឋសភា។
RFA/Brach Chev

ជំនួប​រវាង​ក្រុម​ការងារ​ចំពោះ​កិច្ច​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជជែក​គ្នា​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​មករា បាន​ជជែក​គ្នា​ពី​មាត្រា ១៣ ដល់​មាត្រា ២៤ ទទួល​បាន​លទ្ធផល ៧​ចំណុច។ ចំណុច​ដែល​គណបក្ស​ទាំង​ពីរ​ជជែក​គ្នា​នេះ គឺ​ធ្វើ​តាម​សំណើ​របស់​ក្រុម​សហជីព​ដែល​ស្នើ​ឲ្យ​ធ្វើ​វិសោធនកម្ម ២១​ចំណុច ក្នុង​ចំណោម​មាត្រា​ទាំង ១០០ នៃ​សេចក្ដី​ព្រាង​ច្បាប់​នេះ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ប្រាជ្ញ ចេវ តាម​ការ​សាកសួរ​របស់​លោក សេក បណ្ឌិត ជុំវិញ​លទ្ធផល​នៃ​ជំនួប​នេះ៖

ទាក់ទង​នឹង​ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​នេះ​ដែរ ប្រធាន​ក្រុម​ការងារ​ចំពោះ​កិច្ច​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បញ្ជាក់​ថា ក្នុង​ការ​ជជែក​ពិភាក្សា​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​នេះ មាន​ការ​ជជែក​យ៉ាង​តឹងតែង​លើ​បញ្ហា​ការ​តវ៉ា​របស់​កម្មករ។ លោក​ថា គណបក្ស​ប្រឆាំង​មិន​គាំទ្រ​សហជីព​ណា​ដែល​ធ្វើ​អ្វី​មិន​ត្រឹមត្រូវ​នោះ​ឡើយ។

ក្រុម​ការងារ​ចំពោះ​កិច្ច​ដែល​ត្រូវ​បាន​បង្កើត​ឡើង បន្ទាប់​ពី​ជំនួប​ផ្នែក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១៥ ដើម្បី​ផ្ដល់​យោបល់​បន្ថែម​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សហជីព​មុន​នឹង​ដាក់​ទៅ​រដ្ឋ​សភា​ដើម្បី​អនុម័ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល