កូនស្រី​លោក កឹម សុខា ទាមទារ​ឲ្យ​ជប៉ុន​ចេញមុខ​បកស្រាយ​ការ​បន្ត​ផ្ដល់​ជំនួយ​ដល់​គ.ជ.ប

ដោយ មាន ឫទ្ធិ
2018.02.21
កឹម មនោវិទ្យា ៦២២ ២០១៨ កូនស្រី​ច្បង​របស់​លោក កឹម សុខា និង​ជា​មន្ត្រី​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នា​រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១៨។
RFA

កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ចេញ​មុខ​ពន្យល់​បកស្រាយ​អំពី​ការ​ផ្តល់​ជំនួយ​របស់​ប្រទេស​ជប៉ុន គាំទ្រ​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ..ប។ ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន ចេញ​មុខ​បកស្រាយ​នេះ ធ្វើឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ជប៉ុន បាន​ផ្ដល់​ជំនួយ​ជា​ហិប​ឆ្នោត​ចំនួន ១​ម៉ឺន ហិប​ឆ្នោត ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ជាង ៧​លាន ៥​សែន​( ,) ដុល្លារ នៅ​ថ្ងៃទី​២១ កុម្ភៈ។

កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​នៅ​លើ​ទំព័រ Twitter របស់​កញ្ញា​ថា ប្រទេស​ជប៉ុន​ត្រូវតែ​ពន្យល់​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដឹង​អំពី​មូល​ហេតុ​ដែល​ប្រទេស​មួយ​នេះ សម្រេច​ផ្ដល់​ការ​គាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត​សិប្បនិមិត្ត នៅ​គ្រា​ដែល​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ត្រូវ​បាន​របប​លោក ហ៊ុន សែន ប្លន់​យក។

ជំនួយ​របស់​ប្រទេស​ជប៉ុន​គាំទ្រ​ដល់​ដំណើរការ​បោះឆ្នោត​នេះ កើតមាន​ឡើង​ក្រោយ​ពេល​ដែល​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បានសម្រេច​លុបចោល​ជំនួយ​របស់​ខ្លួន និង​មិន​គាំទ្រ​ដល់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត ក្រោយ​ពេល​ដែល​របប​លោក ហ៊ុន សែន បានសម្រេច​រម្លាយ​ចោល​គណបក្សប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា។ ប្រទេស​ជប៉ុន ជា​ប្រទេស​ម្ចាស់​ជំនួយ​ធំ​ជាង​គេ​ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា ដែល​បាន​សន្យា​ថា នឹង​បន្ត​ផ្ដល់​ជំនួយ​ដល់​ដំណើរការ​បោះឆ្នោត​ព្រឹទ្ធសភា ចុងខែ​កុម្ភៈ និង​បោះឆ្នោត​ជាតិ នៅ​ចុងខែ​កក្កដា ខាងមុខនេះ។

បច្ចុប្បន្ន គ..ប ត្រូវ​ការ​ហិប​ឆ្នោត​ចំនួន ៣​ម៉ឺន​ហិប​ឆ្នោត​បន្ថែម​ទៀត ខណៈ​ដែល​ប្រទេស​ចិន គ្រោង​នឹង​បញ្ជូន​សម្ភារៈ​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត​ដល់ គ..ប នៅ​ខែ​មីនា​ខាងមុខ​នេះ។ ភាព​ស្របច្បាប់ និង​អព្យាក្រឹតភាព នៃ​ស្ថាប័ន​គ..ប បាន​ចោទ​ជា​បញ្ហា​ភ្លាមៗ ក្រោយ​ពេល​ដែល​សមាជិក​ឯករាជ្យ​មួយ​ចំនួន​នៃ​ស្ថាប័ន​មួយ​នេះ បានសម្រេច​លាឈប់​ពីមុខ​តំណែង ដែល​ការណ៍​នេះ​ធ្វើ​ឲ្យ​សមាជិក​ជាន់ខ្ពស់​ទាំង​៩ រូប​របស់​ស្ថាប័ន​នេះ សុទ្ធសឹងតែ​ជា​មនុស្ស​ជំនិតៗ​របស់​គណបក្ស​កាន់​អំណាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។