សង្គម​ស៊ីវិល​ប្រតិកម្ម​ទៅ​នឹង​គ.ជ.ប​ដែល​ថា​​មិន​​បារម្ភ​ពី​ការ​ថយ​ចុះ​នៃ​អ្នក​បោះឆ្នោត

ដោយ ម៉ៅ សុធានី
2017.12.14
ធីតា ឃិះ ៨៥៥ ២០១៧ នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​អំពី​ថវិកា ឆ្លើយតបនឹងយេនឌ័រ​នៅថ្នាក់​ក្រោម​ជាតិ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៧។ RFA
Photo: RFA

អ្នក​តាមដាន​ការ​បោះឆ្នោត​អះអាង​ថា ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ អ្នក​បោះឆ្នោត​ភាគ​ច្រើន ពិសេស​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ អាច​នឹង​មិន​ទៅ​បោះ​ឆ្នោត។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ បញ្ជាក់​ថា មូលហេតុ​ដែល​ពលរដ្ឋ​ជា​ច្រើន​នឹង​មិន​ទៅ​ចូល​រួម​បោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ ដោយសារ​យល់​ឃើញ​ថា សន្លឹក​ឆ្នោត​របស់​ពួកគេ​ពុំ​មាន​សារសំខាន់​អ្វី​ទាល់​តែសោះ។

អ្នក​តាមដាន​ការ​បោះឆ្នោត​អះអាង​ថា ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ អ្នក​បោះឆ្នោត​ភាគ​ច្រើន ពិសេស​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ អាច​នឹង​មិន​ទៅ​បោះ​ឆ្នោត។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ អ្នកស្រី ធីតា ឃិះ បញ្ជាក់​ថា មូលហេតុ​ដែល​ពលរដ្ឋ​ជា​ច្រើន​នឹង​មិន​ទៅ​ចូល​រួម​បោះឆ្នោត​ជាតិ នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ ដោយសារ​យល់​ឃើញ​ថា សន្លឹក​ឆ្នោត​របស់​ពួកគេ​ពុំ​មាន​សារសំខាន់​អ្វី​ទាល់​តែសោះ។

​ការ​លើក​ឡើង​របស់​អ្នកស្រី ធីតា ឃិះ នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អគ្គនាយករង​នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះឆ្នោត គ.ជ.ប លោក សោម សូរីដា បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន ថា គ.ជ.ប មិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ថយ​ចុះ​នៃ​ចំនួន​អ្នក​ទៅ​ចូលរួម​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​ឡើយ ដោយសារ​នេះ​គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់ៗ ដែល​មិន​មែន​ជា​កាតព្វកិច្ច​នោះ​ទេ។

អ្នកស្រី ធីតា ឃិះ បញ្ជាក់​ថា ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅ​កម្ពុជា​នេះ ជំរុញ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​មិន​ចង់​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ៖ «ខ្ញុំ​តែង​លឺ​តំណាង គ.ជ.ប និយាយ​ពី​មុន​ថា ប្រសិនបើ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​មិន​ចូលរួម នោះ​ការ​បោះឆ្នោត​របស់​យើង​គឺ​ពិត​ជា​មាន​បញ្ហា​ហើយ។ ប៉ុន្តែ​ឥឡូវ​គាត់​ថា មិន​មាន​ការ​ព្រួយ​បារម្ភ​ទេ នេះ​ជា​រឿង​មួយ​ដែល​និយាយ​ផ្ទុយ​ពី​មុន។ ចំពោះ​ពលរដ្ឋ​ដែល​មិន​ចូល​រួម ព្រោះ​គាត់​គិត​ថា ការ​បោះឆ្នោត​វា​អត់​មាន​តម្លៃ​គេ​យក​ទៅ​ដោះដូរ​តាម​ចិត្ត ម្ល៉ោះ​ហើយ​វា​មិន​មាន​សារសំខាន់ អ៊ីចឹង​ហើយ ពលរដ្ឋ​ខក​ចិត្ត​ក៏​មិន​ចង់​ទៅ​ចូលរួម​ការ​បោះ​ឆ្នោត...»

លោក សោម សូរីដា ក៏​បាន​បញ្ជាក់​ដែរ​ថា៖ «ចំនួន​អ្នក​ទៅ​ចូលរួម​បោះឆ្នោត​ច្រើន ឬ​តិច មិន​សំខាន់​នោះ​ទេ សំខាន់​គឺ គ.ជ.ប បាន​អនុវត្ត​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ យុត្តិធម៌ និង​មាន​តម្លាភាព»

ទោះ​ជា​មាន​ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប បែប​នេះ​ក៏ដោយ ក៏​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​ដក​សេចក្ដី​ទុក​ចិត្ត​ទាំង​ស្រុង​ពី គ.ជ.ប ដោយ​បាន​ប្រកាស​បញ្ឈប់​ផ្ដល់​ថវិកា​សម្រាប់​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ បន្ថែម​ពី​នេះ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ក៏​បាន​ប្រកាស​ថា ពួកគេ​នឹង​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាង​មុខ ដោយសារ​ពុំ​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​ការ​បោះឆ្នោត​នោះ គឺ​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។