សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ព្យួ​រ​ទោស​​​​មន្ត្រី​រៀប​ចំការ​បោះឆ្នោត​​​​ដែល​​​​​លួចយក​ទឹក​ខ្មៅ​ជ្រលក់​ម្រាមដៃ

វិទ្យុ​អាស៊ី​សេរី
2018-08-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទឹកថ្នាំជ្រលក់ដៃ ដែល គ.ជ.ប ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ ២០១៨។ រូបពី គ.ជ.ប
ទឹកថ្នាំជ្រលក់ដៃ ដែល គ.ជ.ប ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ ២០១៨។ រូបពី គ.ជ.ប
រូបពី គ.ជ.ប

សាលា​ដំបូង​រាជធានី​ភ្នំពេញ​​សម្រេច​​ព្យួ​រ​ទោស​​​​មន្ត្រី​រៀប​ចំការ​បោះឆ្នោត​​​​ដែល​​ត្រូវ​បានចោទ​ប្រកាន់​ថា​ បាន​​លួចយក​ទឹក​ខ្មៅ​ជ្រលក់​ម្រាមដៃ​​មួយ​ដប​

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន ត្រូវ​បាន​កាសែត​​​ភ្នំពេញ​ប៉ុស្តិ៍ដក​ស្រង់​សម្ដី​ ​នៅ​ថ្ងៃ​ទី​២ ​សីហា​នេះ​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេចផ្ដន្ទាទោស​​​អនុប្រធាន​ការិយាល័យ​បោះឆ្នោត​ម្នាក់​ គឺ​អ្នក​ស្រី ​​​ជា​ សុធារី និងបុរស​ម្នាក់​ទៀតជា​​អ្នក​សម​​គំនិត​​​​ អោយ​ជាប់​ពន្ធនាគារ​រយៈពេល​៦​ខែ​​ ដោយ​ចោទ​ប្រកាន់​ពី​បទ​លួច​​ តាម​មាត្រា​ ៣៥៣ និង​៣៥៦ នៃ​ក្រម​ព្រហ្មទណ្ឌ។ ការ​ផ្ដន្ទាទោស​នេះ​​ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​​ត្រូវ​បានរក​ឃើញ​​​ថា​ បាន​​​លួចចាក់​ផ្ទេរទឹក​ខ្មៅ​ជ្រលក់​ម្រាមដៃ​​​​​មួយ​ដប​​ចេញពី​ការិយាល័យ​បោះឆ្នោត​​ កាល​ពីថ្ងៃ​ទី​២៨​ កក្កដា មុន​ថ្ងៃ​បោះឆ្នោត​មួយ​ថ្ងៃ។ ប៉ុន្តែ​តុលាការ​បាន​​​សម្រេចព្យួរ​ទោស​​អ្នក​ទាំង​ពីរ ដោយ​អនុញ្ញាត​អោយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ការ​​សាក​សួរ។ ​

កាល​ពីថ្ងៃ​ទី​២៨​ កក្កដា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា​​ ​បានអោយ​អាស៊ី​សេរី ដឹង​ថា ​អ្នក​ស្រី ​​​ជា​ សុធារី ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ បម្រើ​ការ​ជា​​​​អនុប្រធាន​ការិយាល័យ​បោះ​ឆ្នោត​លេខ ១៤០១ ស្ថិត​ក្នុង​សាលាបឋម​សិក្សា​ត្រពាំង​ក្រសាំង ក្នុង​ខណ្ឌពោធិ៍សែន​ជ័យ រាជ​ធានី​ភ្នំពេញ​។

តាម​ការ​ចុះ​ផ្សាយ​​របស់​កាសែត​ភ្នំពេញប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​ទី​៣១ សីហា ​អោយ​ដឹង​ថា អ្នក​ស្រី​​ ជា​ សុធារី បាន​​សារភា​ព​ថា ខ្លួន​ពិត​ជា​បានលួច​​យក​ទឹកថ្នាំ​ជ្រលក់​ម្រាមដៃប្រាកដ​មែន ​ក្នុង​បំណង​​យក​ទៅ​អោយ​អ្នក​ដែល​​មិន​​ទៅ​បោះឆ្នោត។

អាស៊ី​សេរី មិន​អាច​ស្វែង​រក​ប្រភព​ទាក់​ទង​​អ្នក​ស្រី​ ជា​ សុធារី ដើម្បីសុំ​ការ​​បំភ្លឺ​បាន​ទេ​នៅ​ថ្ងៃ​ទី២ ខែ​សីហា​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល