គណបក្ស​មួយ​ចំនួន ​ដែល​​ទទួល​​បាន​​សំឡេង​ឆ្នោត​​តិច ​ទាមទារ​​ឲ្យ​​បោះ​ឆ្នោត​​ឡើង​វិញ

សេក បណ្ឌិត
2018.08.12
គណបក្ស​រស្មី​ខេមរា ៦២២ និមិត្ត​សញ្ញា​គណបក្ស​រស្មី​ខេមរា។
Screenshot

គណបក្ស​ទ​ទូល​បាន​សំឡេងឆ្នោត​តិច​មួយ​ចំនួន ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត បណ្ដោះអាសន្ន​នោះ​ទេ ហើយ​គ្រោង​ប្ដឹង​ទាមទារ​ឲ្យ​រៀបចំ​ការបោះឆ្នោត​ឡើងវិញ។

អ្នកវិភាគ​យល់​ថា ការ​ទាមទារ​របស់​គណបក្ស​តូចៗ​ នេះ គឺជា​រឿង​អត់​ប្រយោជន៍ និង​គ្រាន់តែ​ចង់បាន​​ប្រជាប្រិយភាព​​​ខ្លួន​ឯង បន្ទាប់ពី​ចូលរួម​លម្អ​ការបោះឆ្នោត ដែល​គេ​បាន​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែង​ក្លាយ​រួច​ហើយ។

គណបក្ស​ដែល​ទទួល​បាន​សំឡេងឆ្នោត​តិច​មួយ​ចំនួន បាន​បញ្ចេញ​ប្រតិកម្ម​ផ្សេងៗ ​គ្នា ​អំពី​លទ្ធផល​ឆ្នោត​​បណ្ដោះអាសន្ន ​ដែល​​ប្រកាស​​ដោយ​​គណៈកម្មាធិការ​​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត (..) កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា។

អនុ​ប្រធាន​គណបក្ស​រស្មីខេមរា លោក ហែម ប្រសើរ មាន​ប្រសាសន៍​ថា គណបក្ស​លោក​នៅតែ​ប្រកាន់​ជំហរ​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​អាណត្តិ​ទី​៦ ​នេះ​​ដដែល ព្រោះ​លោក​មើល​ឃើញ​ថា ការ​បោះឆ្នោត​នេះ គ្មាន​សេរី និង​យុត្តិធម៌​​ត្រឹមត្រូវ បន្ទាប់​ពី​​ទទួល​​បាន​​សំឡេង​ឆ្នោត​​ជាង ៤​ពាន់​(.២១២) សំឡេង។ គណបក្ស​រស្មីខេមរា ប្រកាស​ថា នឹង​​ដាក់​​ពាក្យ​​ប្តឹង​​ទៅ​ គ.​.ប និង​​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​១៣ ខែ​សីហា ដើម្បី​​ទាមទារ​​ឲ្យ​​បោះ​ឆ្នោត​​ឡើង​វិញ ដែល​​រៀបចំ​ឡើង​​ដោយ​អង្គការ​​សហប្រជាជាតិ​​ដូច​​ឆ្នាំ​១៩៩៣។ «»

រីឯ​អគ្គលេខាធិការ​រង និង​ជា​អ្នកនាំពាក្យ គណបក្ស​ខ្មែរ​សាធារណរដ្ឋ លោក ញ៉ែម អេន វិញ លើក​ឡើង​​ថា គណបក្ស​​របស់​​លោក​មា​ន​​ជំហរ​​មិន​​ច្បាស់លាស់​​នោះ​​ទេ ដោយ​​ត្រូវ​​រង់ចាំ​​មើល​​ជំហរ​​របស់​សហគមន៍​​អន្តរជាតិ។ គណបក្ស​​ខ្មែរ​​សាធារណរដ្ឋ ទទួល​​បាន​​សំឡេង​​គាំទ្រ​ជាង ៤​ម៉ឺន (៤១.៦៣១) សំឡេង។ «»

ទន្ទឹម​គ្នា​នេះ អគ្គលេខាធិការ​គណបក្ស​ខ្មែរ​ឈប់ក្រ លោក ស៊ិន វណ្ណារិទ្ធ លើកឡើង​ថា ថ្វីត្បិតតែ គណបក្ស​លោក​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​នេះ ប៉ុន្តែ​គណបក្ស​លោក​បាន​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន​នេះ​ដាច់​ខាត់ ហើយ​ស្នើសុំ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ​ដែរ។ គណបក្ស​ខ្មែរ​ឈប់​ក្រ ទទួល​បាន​សំឡេង​ជាង ៥​​ម៉ឺន (៥៥.២៩៨) សំឡេង។ «»

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម ពី​ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​ទេ ​នៅ​​ថ្​ងៃ​ទី​១២ ខែ​សីហា ដោយ​​ទូរស័ព្ទ​ចូល​​ពុំ​​មាន​​អ្នក​​ទ​ទូល ប៉ុន្តែ​លោក​​សរសេរ​​បង្ហោះ​​នៅ​​លើ​​ទំព័រ ហ្វេសប៊ុក (Facebook) ថា គណបក្ស​យុវជន​កម្ពុជា នឹង​ធ្វើ​លិខិត​​ប្ដឹង ​គ..ប ដើម្បី​​រាប់​​សន្លឹក​ឆ្នោត​​ឡើង​វិញ ដោយសារ​​ថា ចំនួន​​លទ្ធផល​​បណ្ដោះ​អាសន្ន​​ចំនួន ​៣៩.៣៣៣​សំឡេង​​នេះ មិន​​ត្រឹមត្រូវ​​ទេ​ ​សម្រាប់​​គណបក្ស ​យុវជន​​កម្ពុជា​។ លោក​​បន្ត​​ថា ចំនួន​​អ្នក​គាំទ្រ​​គណបក្ស ​យុវជន​កម្ពុជា​​ពិត​​ប្រាកដ ​​គឺ​​មាន​​ចំនួន ៣៩.៤១៧សំឡេង។

មិន​ខុសគ្នា​ប៉ុន្មាន​ទេ អនុប្រធាន​​គណបក្ស​ ឆន្ទៈខ្មែរ លោក ហ៊ីង យឿន ក៏​​មើល​​ឃើញ​​ថា លទ្ធផល​ការ​បោះ​ឆ្នោត​​បណ្ដោះអាសន្ន​​នេះ មាន​​ភាព​​មិន​​ប្រក្រតី​​មិន​​អាច​​ទទួល​យក​​បាន​​ដែរ ប៉ុន្តែ​​គណបក្ស លោក​​សម្រេច​​មិន​​ប្ដឹង​ផ្ដល់​​អ្វី​​ទាំង​អស់ ព្រោះ​ដោយសារ​​គណបក្ស​​ថ្មីថ្មោង។ លោក​​បញ្ជាក់​​ថា ភាព​មិន​​ប្រក្រតី​​ដែល​​លោក​​មើល​​ឃើញ​​នោះ គឺ​​ទិន្នន័យ​​អ្នក​​ទៅ​​បោះ​ឆ្នោត​​ត្រូវ​​បាន​​បំប៉ោង​​ច្រើន ព្រោះ​​ជាក់​ស្ដែង​​ចំនួន​​អ្នក​​ទៅ​​បោះ​ឆ្នោត​​ឆ្នាំ​២០១៨ ​នេះ មិន​​ស្មើ​នឹង​​ឆ្នាំ​២០១៣​ ផង ប៉ុន្តែ​​បែរ​ជា​​កើន​​ឡើង​ដល់​​ជាង ៨៣​​ភាគ​រយ​​ទៅ​វិញ។ គណបក្ស ​ឆន្ទៈ​​ខ្មែរ​ ទទួល​​បាន​​សំឡេង​ឆ្នោត​​ជាង ២១​ម៉ឺន​​​សំឡេង (២១២.៨៦៩) សំឡេង។ «»

គណបក្ស​ដែល​ទ​ទូល​បាន​សំឡេងឆ្នោត​តិច​មួយ​ចំនួន​ទៀត អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ដោយ​​គណបក្ស​​ខ្លះ​​បដិសេធ​​មិន​​ឆ្លើយ​តប និង​​គណបក្ស​​ខ្លះ​​ទៀត​​មិន​​ទទួល​​ទូរស័ព្ទ។ ប៉ុន្តែ​​យ៉ាង​ណា​​ក្តី​​គណបក្ស​នយោបាយ​​ទាំង ១៩​នេះ ដែល​​ចូលរួម​​ប្រកួត​​ប្រជែង​​ការ​បោះ​ឆ្នោត​​កន្លង​ទៅ ភាគ​ច្រើន​​សុទ្ធតែ​​វាយ​​តម្លៃ​​ថា ការ​​បោះ​ឆ្នោត​​នេះ គ្មាន​​សេរី និង​​យុត្តិធម៌​​ត្រឹម​ត្រូវ ប៉ុន្តែ​​ពួក​គេ នៅ​តែ​​ទ្រាំ​​បិទ​​ភ្នែក​​ទទួល​យក​​លទ្ធផល។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា ការ​ទាមទារ​របស់​គណបក្ស​តូចៗ ​ទាំង​នេះ ជា​​រឿង​​អត់​​ប្រយោជន៍ ព្រោះ​​គណបក្ស​​ទាំង​នេះ បាន​​ដឹង​ជា​មុន​​រួច​ហើយ​​ថា ការ​​បោះ​ឆ្នោត​​នេះ គ្មាន​​ប្រជាធិបតេយ្យ​​ពេញលេញ​​ដោយសារ​តែ​ផាត់​​ចោល​​គណបក្ស ​សង្គ្រោះ​ជាតិ បិទ​​អង្គការ និង​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​​ឯករាជ្យ​​ទាំង​​គ្មាន​​​ហេតុផល​​សមរម្យ។ កញ្ញា​​យល់​​ថា ការ​​ចេញ​​មក​​ឡាំប៉ា​​របស់​​គណបក្ស​​តូចៗ ​ទាំង​នេះ អាច​​គ្រាន់​តែ​​ចង់​បាន​​ប្រជាប្រិយភាព​​នយោបាយ​​ឡើង​វិញ ក្រោយ​​ពី​​បាន​ចូលរួម​​លម្អ​​ការ​បោះ​ឆ្នោត​​មួយ ​ដែល​​មជ្ឈដ្ឋាន​​ទូទៅ​​ចាត់​ទុក​ថា ជា​​ការ​​បោះ​ឆ្នោត​​បង្គ្រប់​​កិច្ច និង​​ក្លែងក្លាយ។ «»

លទ្ធផល​ឆ្នោត​បណ្ដោះអាសន្ន ដែល ​គ..ប ប្រកាស​ថ្ងៃ​ទី​១១ ខែ​​សីហា​នេះ បង្ហាញ​​ថា គណបក្ស​ ប្រជាជន​​កម្ពុជា ទទួល​​បាន​​សំឡេង​​ជាង ៤​លាន ៨៨​ម៉ឺន (.៨៨៩.១១៣) ដែល​​លើស​​ដាច់​​ឆ្ងាយ​​ពី​​គណបក្ស​​ប្រកួត​ប្រជែង​​ចំនួន ១៩​​ទៀត។

..ប ប្រកាស​​ថា គ្រប់​​គណបក្ស​​នយោបាយ​ ដែល​បាន​​ឈរ​​ឈ្មោះ​​នៅ​​ក្នុង​​ការ​បោះ​ឆ្នោត​​កន្លង​​ទៅ​​នេះ អាច​​ប្ដឹង​​តវ៉ា​​អំពី​​លទ្ធផល​​មួយ​ផ្នែក ឬ​​លទ្ធផល​​ទាំង​អស់​​នៃ​​ការ​បោះ​ឆ្នោត ទៅ​​គណៈកម្មាធិការ​ជាតិ​​រៀបចំ​​ការ​បោះ​ឆ្នោត ឬ​​ទៅ​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្នុង​​រយៈ​ពេល ៧២​​ម៉ោង​​យ៉ាង​​យូរ បន្ទាប់​ពី​​ការ​​ប្រកាស​​លទ្ធផល​​បណ្ដោះ​អាសន្ន​​នេះ។

អ្នកនាំពាក្យ​ គ..ប ​លោក ហង្ស ពុទ្ធា បញ្ជាក់​​ថា ប្រសិន​បើ​​គ្មាន​​ការ​​ប្តឹង​​តវ៉ា​​ទេ គឺ ​គ..ប នឹង​​យក​​លទ្ធផល​​បណ្ដោះអាសន្ន​​នេះ​ ទៅ​​ប្រកាស​​ជា​​លទ្ធផល​​ផ្លូវការ​​នៅ​​ថ្ងៃ​​ទី​១៥ ខែ​​សីហា​តែ​ម្ដង ដើម្បី​​ផ្ដល់​​ពេល​​វេលា​​ឲ្យ​​គណបក្ស​​របស់​​លោក ហ៊ុន សែន បង្កើត​​រដ្ឋាភិបាល​​ថ្មី​​នៅ​​ដើម​ខែ​​កញ្ញា​​ខាង​​មុខ​​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។