ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិរំពឹងថា សមាជិកព្រឹទ្ធសភាអាមេរិក នឹងដាក់ស្នើឡើងវិញនូវសេចក្ដីស្នើច្បាប់ដាក់ទណ្ឌកម្មលើក្រុមមនុស្សមួយចំនួនដែលពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្ស និងរម្លាយប្រជាធិបតេយ្យនៅកម្ពុជា។
ក្រុមមនុស្សទាំងនោះរួមមាន ក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ក្រុមមន្ត្រីតុលាការ និងក្រុមឧកញ៉ាដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្ដីរំពឹងនេះ កើតមានបន្ទាប់ពីក្រុមមន្ត្រីបក្សសង្គ្រោះជាតិ បានចូលជួបសមាជិកព្រឹទ្ធសភា និងរដ្ឋសភាសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្តាហ៍កន្លងទៅនេះ។
ជាមួយគ្នានេះ ក្រុមមន្ដ្រីគណបក្សសង្គ្រោះជាតិក៏បានបន្តជំរុញទៅក្រសួងការបរទេសអាមេរិក អន្តរាគមន៍ទៅរដ្ឋាភិបាល លោក ហ៊ុន សែន ឱ្យដោះលែងអ្នកជាប់ឃុំដោយអយុត្តិធម៌ ឬអ្នកទោសមនសិការ ឱ្យមានសេរីភាពឡើងវិញ។
សូមស្តាប់បទសម្ភាសន៍រវាងអ្នកស្រី សុជីវី ជាមួយប្រធានកិច្ចការស្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក និងក្រៅប្រទេស អ្នកស្រី ធិត គឹមហ៊ុន ជុំវិញក្តីរំពឹងដែលថា សមាជិកព្រឹទ្ធសភាអាមេរិក នឹងដាក់ស្នើឡើងវិញនូវសេចក្ដីស្នើច្បាប់ដាក់ទណ្ឌកម្មលើក្រុមមនុស្សមួយចំនួនដែលពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្ស និងរម្លាយប្រជាធិបតេយ្យនៅកម្ពុជា ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។