អតីត​មន្ត្រី​គ.ជ.ប​ច្រានចោល​ព័ត៌មាន​មិន​ពិត​អំពី​ការ​សុំ​ចូល​ទៅ​បម្រើ​ការងារ​នៅ​គ.ជ.ប​វិញ

ដោយ មួង ណារ៉េត
2017-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក គួយ ប៊ុនរឿន ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ នា​ការិយាល័យ គ.ជ.ប រាជធានី​ភ្នំពេញ។ RFA
អតីត​អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក គួយ ប៊ុនរឿន ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ នា​ការិយាល័យ គ.ជ.ប រាជធានី​ភ្នំពេញ។ RFA
Photo: RFA

អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ៣​រូប​ដែល​បាន​លា​ឈប់​ពី​តួនាទី ប្រតិកម្ម​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​មួយ ដែល​សរសេរ​ថា អ្នក​ទាំង​បី​ស្នើ​សុំ​ចូល​បម្រើ​ការ​ឡើង​វិញ​នៅ​ក្នុង​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​នេះ។

​លិខិត​ដែល​ចុះ​ព្រម​គ្នា​រវាង​លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ានីរ៉ុង បាន​ទាមទារ​ឲ្យ​កាសែត​ដើមអម្ពិល កែតម្រូវ​ឡើង​វិញ​នូវ​អត្ថបទ​របស់​ខ្លួន​ដែល​ចុះផ្សាយ​ថា អ្នក​ទាំង​បី​រូប​ដែល​បាន​លា​ឈប់​ពី គ.ជ.ប ស្នើ​សុំ​ចូល​បម្រើការ​វិញ។

​ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​ឲ្យ​កែតម្រូវ​នេះ អគ្គនាយក​កាសែត​ដើមអម្ពិល លោក សយ សុភាព ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ថា លោក​បាន​ទទួល​លិខិត​ប្រតិកម្ម​នេះ​ហើយ។ លោក​បន្ត​ថា នេះ​អាច​ជា​កំហុស​របស់​អ្នក​សរសេរ​អត្ថបទ ហើយ​ក្នុងនាម​ជា​អ្នក​ប្រកាន់​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ជា​អ្នក​កាសែត អង្គភាព​របស់​លោក​នឹង​ចុះ​ផ្សាយ​ពី​ការ​កែតម្រូវ​នេះ​ទៅ​តាម​ការ​ស្នើ​សុំ៖ «»។

នៅ​ក្នុង​លិខិត​ដែល​ផ្ញើ​ទៅ​កាន់​អង្គភាព​កាសែត​ដើមអម្ពិល ចុះ​ថ្ងៃ​ទី​២២ វិច្ឆិកា អតីត​សមាជិក គ.ជ.ប ទាំង​៣​រូប​សរសេរ​ថា នេះ​ជា​ការ​សម្រេចចិត្ត​ដែល​មិន​មាន​ការ​ប្រែ​ឡើយ។ ម្យ៉ាង​វិញ​ទៀត ពួកគេ​ក៏​ពុំបាន​ស្នើ​សុំ​ចូល​បម្រើការ​ឲ្យ​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដូច​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ដើម​អម្ពិល​នោះ​ដែរ។

​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏បាន​ថ្លែង អំពី​ការ​វិល​ត្រឡប់​មក​សុំ​ចូល​ជា​សមាជិក គ.ជ.ប នេះ​វិញ​ដែរ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថែម​ទាំង​ប្រាប់​ទៅ​ប្រធាន គ.ជ.ប ដែល​ជា​មនុស្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា កុំ​ឲ្យ​អ្នក​ទាំង​នោះ​ចូល​វិញ​ឲ្យ​សោះ ឲ្យ​ព្រាត់ប្រាស​ទៅ​ឯ​ណា​ទៅ​ចុះ៖ «»។

​លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និង​អ្នកស្រី តែ ម៉ានីរ៉ុង អតីត​សមាជិក គ.ជ.ប ជ្រើស​ចេញ​ពី​បក្ស​ប្រឆាំង​បាន​លាឈប់​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ក្រោយ​តុលាការ​កំពូល ចេញ​សាលដីកា​រំលាយ​បក្ស​នេះ​ចេញពី​ឆាក​នយោបាយ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

គេមិនថោកទាប ដូចអ្នកល្មោភអំណាចហ៑ុនសែន ប្រើល្បិចទុច្ចរឹតនោះឡើយ !

Nov 22, 2017 10:10 PM

គេហទំព័រ​ទាំងមូល