អ្នកវិភាគ​ថា​បើ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​មួយ​គឺ​អាច​ប្ដឹង​រំលាយ​បក្ស​ហ៊្វុនស៊ិនប៉ិច

ដោយ មាន ​​ឫទ្ធិ
2017-12-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ មាន​បន្ទូល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន និង​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦។
ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ មាន​បន្ទូល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សកម្មជន និង​បូក​សរុប​ការងារ​ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ មករា ឆ្នាំ​២០១៦។
RFA/Brach Chev

អ្នកវិភាគ​នយោបាយ និង​សង្គម​ស៊ីវិល មើល​ឃើញ​ថា សំណើ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចិន ផ្ដល់​ជំនួយ​ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​បាន​ធ្វើ​ឲ្យ​គណបក្ស​រាជា​និយម​មួយ​នេះ ចំណេញ​ប្រជាប្រិយភាព​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួកគាត់​យល់​ថា ការ​សុំ​ជំនួយ​ពី​ប្រទេស​ចិន នឹង​ធ្វើ​ឲ្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ប្រឈម​នឹង​ការអនុវត្ត​ផ្លូវច្បាប់ ដែល​សំណើ​នេះ បាន​ប្រឆាំង​ទៅ​នឹង​ច្បាប់​គណបក្ស​នយោបាយ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ដួចផ្ដើម​គំនិត​បង្កើត​ឡើង។

លោក​បណ្ឌិត មាស នី វិភាគ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ច្បាប់​ឲ្យ​មាន​ស្តង់ដារ​តែមួយ គឺ​ក្រសួងមហាផ្ទៃ​មិន​ចាំបាច់​ស៊ើបអង្កេត​នោះ​ទេ គឺ​អាច​ដាក់ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល​បាន ក្នុង​ករណី​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ទទួល​ជំនួយ​ពី​ប្រទេស​ចិន។

ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​ទ្រង់ នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃ​ទី​២៥ ធ្នូ បាន​ដាក់​សំណើ​ទៅកាន់ លោក វ៉ាង វៃគួង ប្រធាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សង្គម នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឲ្យ​ជួយ​ដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដោយសារ​តែ​ទ្រង់​អះអាង​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ជា​គណបក្ស​ធំ​ទី​២ ហើយ​ជា​គណបក្ស​ក្រ​គ្មាន​អ្វី​សោះ។ សម្ដេច​ក្រុមព្រះ​អះអាង​ថា ភាគី​ចិន​បាន​សន្យា​យក​សំណើ​សុំ​របស់​ព្រះអង្គ ទៅ​រាយការណ៍​ជូន​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង។ សម្ដេច​ក្រុមព្រះ​ឲ្យ​ដឹង​ថា ចិន​បាន​ជួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​យូរហើយ និង​បន្ត​ជួយ​ជា​បន្ត​ទៀត៖ «»។

កន្លង​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញមុខ​ប្រឆាំង​ដាច់ខាត ចំពោះ​គណបក្ស​ណា ដែល​ទទួល​ជំនួយ ឬ​ហិរញ្ញវត្ថុ​ពី​បរទេស។ លោក ហ៊ុន សែន ហៅ​ការ​ទទួល​យក​ជំនួយ​ទាំងនោះ ជា​ការ​លក់​ក្បាល​បម្រើ​ឲ្យ​បរទេស។ ហេតុដូច្នេះ លោកនាយក​រដ្ឋមន្ត្រី បាន​បង្កើត​ច្បាប់​ដើម្បី​ប្រឆាំង​ការ​ទទួល​ជំនួយ​ពី​បរទេស សម្រាប់​គ្រប់​គណបក្ស​នយោបាយ។ ច្បាប់​នោះ​ហើយ ដែល​បាន​បើកផ្លូវ​ឲ្យ​ទ្រង់ នរោត្តម រណឫទ្ធិ ឆ្លៀត​បាន​ឱកាស​ប្រមូល​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​នៅ​រដ្ឋសភា និង​នៅ​ថ្នាក់ក្រោម​ជាតិ។

លោក​បណ្ឌិត មាស នី បាន​ប្រៀបធៀប​វិធានការ​លើ​សម្ដេច​ក្រុមព្រះ​ប្រកាស​សុំ​ជំនួយ​ពី​ចិន និង​បទចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ដែល​រដ្ឋាភិបាល​ចោទ​ថា ទទួលយក​ជំនួយ​ពី​សហរដ្ឋអាមេរិក​ថា អាច​ជា​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ។ លោក​បណ្ឌិត មាស នី ចង់​ដឹង​ថា ហេតុអ្វី​បាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច អាច​ទទួល​ជំនួយ​ពី​ចិន​បាន។

ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ មាត្រា ២៩​ថ្មី បាន​ចែងថា គណបក្ស​នយោបាយ ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ទទួល​វិភាគទាន ទោះជា​រូបភាព​ណា​ក៏​ដោយ ពី​ស្ថាប័ន​បរទេស ក្រុមហ៊ុន​បរទេស ជនបរទេស ឬ​អង្កការ ដែល​មាន​ប្រភព​ហិរញ្ញប្បទាន​ពី​បរទេស។ ក្នុង​ករណី​ល្មើសច្បាប់ មាត្រា ៣៨​ថ្មី ចែង​អំពី​ទោស​ទណ្ឌ​ថា ក្រសួងមហាផ្ទៃ​អាច​ព្រមាន មាន​វិធានការ ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​បណ្ដោះអាសន្ន ឬ​ករណី​ធ្ងន់ធ្ងរ​អាច​ប្ដឹង​សុំ​រំលាយ​គណបក្ស​នយោបាយ។ ទន្ទឹម​នឹង​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៥ ធ្នូ បាន​ចុះផ្សាយ​ថា សម្ដេច ក្រុមព្រះ​ថា ចិន​នៅតែ​បន្ត​ផ្ដល់​ជំនួយ​ដល់​គណបក្ស​រាជានិយម​​ហ៊្វុនស៊ិនប៉ិច​ជា​បន្ត​បន្ទាប់​ទៀត។

ទាក់ទង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម លោក សន ជ័យ យល់ថា បើ​ករណី​ដែល​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន​គណបក្ស​បាន​ចេញ​ព្រះភ័ក្ត្រ​ប្រកាស​រួចហើយ ក្រសួង​គួរតែ​បាន​ដឹង​ហើយ ចំណែក​វិធានការ​យ៉ាងណា​នោះ លោក​មិន​អាច​សន្និដ្ឋាន​បានទេ ដោយ​រង់​ចាំ​មើល​ចំណាត់​ការ​ផ្នែក​ច្បាប់​របស់​ក្រសួងមហាផ្ទៃ៖ «»។

ចំពោះ​លោក​បណ្ឌិត មាស នី វិញ មើល​ឃើញ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច អាច​នឹង​គ្មាន​រឿង​អ្វី​កើត​ឡើង​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ឲ្យ​មាន​ស្តង់ដារ​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

សម្តេចឳ មានកូនធុន នរោត្តម រណឬទ្ធី គួរអោយអាម៉ាស់ណាស់

Dec 27, 2017 07:21 AM

អនាមិក

សម្តេចសីហនុ​បាន​ពឹងចិនពឹងយួនប៉ុលពតក៏ពឹងចិននឹង
យួនដល់ចុងបញ្ចប់ខ្មែរត្រូវស្លាប់ជិត២លាននាក់រកមុខអ្នក
សម្លាប់មិនឃើញ។​ឥឡវនេះហ៊ុន សែនពឹងយួននឹងចិន រីឯ
រានារិទ្ធក៏ទៅពឹងចិនដែរដូច្នេះអនាគតជីវិតខ្មែរមុខជា
ស្លាប់រាបលានទៀតហើយព្រោះតែឥទ្ទិពលចិននេះ។

Dec 26, 2017 01:22 PM

Pearennasey

ពី Phnom Penh

Hay shameless prince! Who says you are the leader of the second leading party in Cambodia? Who voted for you.\? You are not the representative of Cambodian people.You are just a clown monkey who can jump and jerk when Hen Sen pulls the string attached to you.

Dec 26, 2017 11:46 AM

គេហទំព័រ​ទាំងមូល