រដ្ឋាភិបាល​គ្រោង​នឹង​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ចាត់ការ​អ្នក​បំផ្លាញ​ផល​ប្រយោជន៍​កម្ពុជា

ដោយ យន់ សាមៀន
2017-12-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ប្រចាំ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៧។
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ប្រចាំ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៧។
Photo: RFA

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង អះអាង​ថា លោក​គ្រោង​នឹង​ជំរុញ​ឲ្យ​មាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​បង្ការ​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ស្រុក​និង​បរទេស​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​កម្ពុជា។

លោក ស ខេង ត្រូវ​បាន​តែងតាំង​ជា​មេក្រុម ក្រុមការងារ​មួយ​ដែល​មាន​សមាជិក ១២​រូប​ដើម្បី​ពិនិត្យ​និង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។ លោក ស ខេង លើក​ឡើង​ថា គម្រោង​កែ​រដ្ឋធម្មនុញ្ញ​នេះ ដើម្បី​ធ្វើ​ក​កូនស្រី​ច្បង​របស់​​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា ដោយសារតែ​បាន​ប្រៀបធៀប​កម្ពុជា​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​ដែល​ពលរដ្ឋ​ប្រទេស​ទាំងនោះ បាន​ធ្វើ​បដិវត្តន៍​ពណ៌​បានសម្រេច​ជោគជ័យ​ទម្លាក់​រដ្ឋាភិបាល​ផ្ដាច់ការ​ចេញពី​អំណាច។

កញ្ញា កឹម មនោវិទ្យា កំពុង​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​ឲ្យ​សហគមន៍​អន្តរជាតិ អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង កញ្ញា កឹម មនោវិទ្យា ដើម្បី​ប្រតិកម្ម​នឹង​លោក ស ខេង បានទេ​កាលពី​ថ្ងៃ​ទី៣០ ធ្នូ។

ទោះបីជា​យ៉ាងណាក៏ដោយ ជំហាន​ទី​មួយ​ដែល​រដ្ឋាភិបាល​អតីត​ទាហាន​ខ្មែរក្រហម លោក ហ៊ុន សែន មានបំណង​ចង់​ធ្វើ​វិសោធនកម្ម​នោះ គឺ​កែប្រែ​ច្បាប់​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាច​តែងតាំង​រដ្ឋលេខាធិការ​មិន​ចាំបាច់​ឆ្លងកាត់​ការ​អនុម័ត​របស់​រដ្ឋ​សភា​ដូច​ពេល​បច្ចុប្បន្ន​ទៀត និង​ដាក់ទោស​ជន​ណា​ដែល​ហ៊ាន​ប្រមាថ​ព្រះមហាក្សត្រ។ អ្នកវិភាគ​លើកឡើង​ថា គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​រដ្ឋាភិបាល​ឯក​បក្ស​នេះ គឺ​ដើម្បី​ពង្រឹង​អំណាច លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​តែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

LY SENG HONG

ពី P PENH

សំរាប់ការពារផលប្រយោជន៍កម្ពុជាអីសំរាប់ធ្វើបាបគណបក្សប្រឆាំង​ទើបសមជាង។បើមិនសំរាប់ធ្វើបាបគណបក្សប្រឆាំងទេសូមចាត់ការ
គណបក្សហ៊្វុនសុិនបុិចទៅ​ ព្រោះគណបក្សនេះទទួលជំនួយពីចិន។
ហើយច្បាប់គណបក្ស អ្នកណាទទួលជំនួយពីបរទេស​ត្រូវមានទោស តើហ៊ុន សែន​អនុវត្តច្បាប់នោះទេសូមមានប្រសាសន៍៕

Dec 31, 2017 07:26 PM

គេហទំព័រ​ទាំងមូល