បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ ថ្កោលទោស​ដីកា​ចាប់​ខ្លួន​មន្រ្តី​បក្ស​ប្រឆាំង និង​ទាមទារ​ឲ្យ​លុប​ដីកា​នោះ​វិញ

ដោយ សុ ជីវី
2019-03-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សេចក្ដី​ថ្លែង​ការណ៍​រួម របស់​អង្គការ​វេទិកា​អាស៊ី (FORUM-ASIA) អង្គការ​បណ្ដាញ​ប្រជាធិបតេយ្យ​អាស៊ី (AND) និង​អង្គការ​សមាជិក​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR) ​ថ្ងៃ​ទី២១ ខែ​មីនា​ ឆ្នាំ២០១៩។
សេចក្ដី​ថ្លែង​ការណ៍​រួម របស់​អង្គការ​វេទិកា​អាស៊ី (FORUM-ASIA) អង្គការ​បណ្ដាញ​ប្រជាធិបតេយ្យ​អាស៊ី (AND) និង​អង្គការ​សមាជិក​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR) ​ថ្ងៃ​ទី២១ ខែ​មីនា​ ឆ្នាំ២០១៩។
Screenshot from Forum-Asia facebook page

បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ ថ្កោលទោស​ដីកា​ចាប់​ខ្លួន​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ និង ទាមទារ​ឲ្យ​លុប​ដីកា​ទាំង​នោះ​ចេញ​វិញ។ អង្គការ​វេទិកា​អាស៊ី (FORUM-ASIA) អង្គការ​បណ្ដាញ​ប្រជាធិបតេយ្យ​អាស៊ី (AND) និង​អង្គការ​សមាជិក​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (APHR) ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួមគ្នា​ នៅ​ថ្ងៃ​ទី២១ ខែ​មីនា​នេះ ដោយ​ចាត់​ទុក​ចំណាត់​ការ​របស់​របប​លោក ហ៊ុន សែន មក​លើ​សំឡេង​ប្រឆាំង កាន់តែ​បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា របប​នេះ​នៅ​តែ​ក្រាញ​ មិន​ព្រម​បើក​ចំហ​លំហ​សេរីភាព និង​ប្រជាធិបតេយ្យ​ឡើង​វិញ​នោះ​ទេ។ អង្គការ​ទាំង​បី​នេះ បាន​អំពាវនាវ​ឲ្យ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​នេះ និង​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ទាំង​នោះ អាច​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ ដោយ​សុវត្ថិភាព។ អង្គការ​ទាំងនេះ ក៏បាន​ស្នើ​ឲ្យ​របប​លោក ហ៊ុន សែន ធ្វើ​សកម្មភាព​ដោយ​ស្មោះត្រង់ ក្នុង​ការ​ស្តារ​គោល​ការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ នៅ​កម្ពុជា​វិញ។

សេចក្ដី​ថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយ​តុលាការ​របប​លោក ហ៊ុន សែន ចេញ​ដីកា​ចាប់​ខ្លួន​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ចំនួន ៨រូប​ រួមមាន​ តំណាង​រាស្ត្រ​ ៦រូប ក្នុង​នោះ​ពីរ​រូប​ជា​អនុប្រធាន​គណបក្ស សង្គ្រោះ​ជាតិ និង ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ផង​ដែរ ដោយ​ចោទ​ពី​បទ​រួម​គំនិត​ក្បត់ ដោយសារ​តែ​ការ​ជួប​ប្រជុំ​គ្នា ដាក់​ផែនការ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ទៅ​ស្រុក​ខ្មែរ​វិញ ក្នុង​ឆ្នាំ២០១៩ នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល