លោក ហ៊ុន សែន បង្គាប់​ឲ្យ​មេធាវី​ប្ដឹង​រឹបអូស​ទ្រព្យ​សម្បត្តិ​អ្នក​ជេរ​ប្រមាថ​អាយុ​ជីវិត​លោក​តាម​ហ្វេសប៊ុក​ពី​ក្រៅ​ប្រទេស

ដោយ សុ ជីវី
2019-03-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​ពិធី​ជួប​អ្នក​សារ​ព័ត៌មាន​មក​ពី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​បោះពុម្ព​ផ្សាយ និង​ក្រុម​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម ចំនួន ៤.៥០០នាក់ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០១៩។
លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​ពិធី​ជួប​អ្នក​សារ​ព័ត៌មាន​មក​ពី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​បោះពុម្ព​ផ្សាយ និង​ក្រុម​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម ចំនួន ៤.៥០០នាក់ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

មេ​ដឹក​នាំ​របប​ឯក​បក្ស​ លោក ហ៊ុន សែន ប្រកាស​ថា ​​លោក​បាន​បង្គាប់​ឲ្យ​មេធាវី​​ សិក្សា​ផ្លូវ​ច្បាប់ ដើម្បី​ប្ដឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​ អ្នក​ជេរ​ប្រមាថ​អាយុ​ជីវិត​លោក តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (facebook) ពី​ក្រៅ​ប្រទេស​ ដើម្បី​ឲ្យ​​តុលាការ​​ចេញ​ដីកា​រឹប​អូស​ទ្រព្យ​សម្បត្តិ​ ដែល​មាន​នៅ​ក្នុង​ប្រទេស​។ អ្នក​ច្បាប់​ថា យុត្តាធិការ​ ឬ​អំណាច​តុលាការ​កម្ពុជា មិន​អាច​គ្រប់​ដណ្ដប់​ចំពោះ​បទ​ល្មើស​កើត​ឡើង​នៅ​ក្រៅ​ដែនដី​កម្ពុជា​បាន​ទេ។ អ្នក​វិភាគ​​ថា បើ​​លោក ហ៊ុន សែន ចង់​ធ្វើ​​អ្វី​មួយ​ហើយ គ្មាន​អ្វី​អាច​ឃាត់​លោក​បាន​ទេ។

លោក ហ៊ុន សែន ថ្លែង​ថា លោក​ជូន​សារ​ឲ្យ​ អ្នក​ជេរ​ប្រមាថ​​អាយុ​ជីវិត​លោក ឲ្យ​បាន​ដឹង​ថា ក្រុម​​មេធាវី​កំពុង​សិក្សា​ប្ដឹង​អ្នក​ប្រមាថ​​ ជា​សារ​តាម​ហ្វេសប៊ុក (Facebook)មិនតិចជាង ៣០ទេ។ លោក ថា បើ​ទោះ​សាមី​ខ្លួន នៅ​ក្រៅ​ប្រទេស​ តែ​លោក នឹង​ប្ដឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​ អ្នក​ទាំង​ឡាយ​​នោះ មក​​ចែក​ឲ្យ​កុមារ​កំព្រា។

បើ​ទោះ​ មិន​បង្ហាញ​ឈ្មោះ​អ្នក​ណា​ខ្លះ ដែល​មេធាវី​របស់​លោក​ ហ៊ុន សែន កំពុង​ប្ដឹង តែ​យ៉ាង​ហោច​ណាស់ ក៏​ទំនង​មាន​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ ​ម្នាក់​ដែរ ព្រោះ​លោក ហ៊ុន សែន​ ប្រើ​ពាក្យ​ឌឺដង ដាក់​ផ្លែផ្កា​ច្រើន ចំពោះ​លោក សម រង្ស៊ី រួម​ទាំង​បណ្ដឹង​កន្លង​មក និង​ករណី​​ធ្លាប់​បបួល​ក្រុម​បក្ស​ប្រឆាំង​ស្បថ​ដាក់​ជីវិត៖ «ជូន​សារ​ឲ្យ​ហ្អែង​ដឹង​មុន។ ហ្អែង​ថ្ងៃ​ហ្នឹង ហ្អែង​ថា​ថែម​ទៀត ហ្អែង​​ថា ថែម​ទៀត​ទៅ។ ឥឡូវ​ហ្នឹង​ គឺ​ថា មាន​ជាង​ ៣០​ គឺ​ហ្អែង​បង្ហោះ​ប៉ុន្មាន​ជីវិត​ហើយ សាមសិប​ពីរ។ ៣២ អ៊ីចឹង​បើ​វា​​ចេញ​មក​ថ្ងៃ​ហ្នឹង​ទៀត បាន​ការ​យើង​ទៀត​ហើយ ប្រមូល​ធ្វើ​ជា​វត្ថុ​តាង។ រឹប​អូស​ទ្រព្យ​សម្បត្តិ​ហ្អែង​នៅ​ក្នុង​ស្រុក។ អត់​ទេ ទារ​មិន​តិច​​ជាង ​២​លាន​ដុល្លារ​ទេ ប្រាប់​ឲ្យ​ហើយ ដើម្បី​​កុំ​ឲ្យ​វា​ឈ្លើយ។ និយាយ​ឡើង ដល់​ពេល​អា​ (រឹប) អូស​ចុង​ក្រោយ ទំនាយ​លោក ហ៊ុន សែន ចំ​កន្លែង​កំបុត​ករ។ កំបុត​ក​ហ្អែង​ មិន​កំបុត។ ប៉ុន្តែ​អត់​ទេ ជូន​សារ​ទៅ​ប្រាប់​ហ្អែង​មុន ហើយ​ប្រាប់​ទៅ​ខេត្ត​ផង ឲ្យ​មើល​ទ្រព្យ​សម្បត្តិ​វា​នៅ​ទីណា។ តែ​កាត់ ​(ក្ដី)​ រួច​ហើយ គ្មាន​ទេ​អ្ហា អញ​រឹប រួច​ហើយ​យក​ទៅ​ចែក​កុមារ​កំព្រា។ កុំ​ឲ្យ​វា​ព្រហើន។ អាង​រត់ ទៅ​នៅ​ក្រៅ​ស្រុក​បាន។ អា​នេះ នៅ​ក្នុង​ស្រុក​វា​អត់​ហ៊ាន​ទេ។ ដល់​ទៅ​នៅ​ក្រៅ​ស្រុក​ប្រមាថ​ជីវិត​ឯង​រហូត។ អា​ប្រមាថ​ជីវិត​ហ្នឹង ដាក់​ហ្អែង។ នៅ​ស្ងៀមៗ មាន​អ្វី។ អា​នេះ​ ចូល​អន្ទាក់​ ដល់​ចូល​អន្ទាក់​ដាក់​គ្រឹប នៅ​គ្រឹប»

ការ​ព្រមាន​​របស់ លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១៣ មីនា ក្នុង​ឱកាស​​​ចុះ​រក​សំឡេង​ឆ្នោត ពី​​កម្មករ​ កម្មការិនី មក​ពី​រោងចក្រ​ សហគ្រាស​ចំនួន៧ នៅ​ខេត្ត​កោះកុង ដោយ​ប្រើ​ប្រាស់​ថវិកា​ជាតិ។

លោកមេធាវី​ សំ សុគង់ ពន្យល់​ថា ​សារ​រិះគន់​​តាម​បណ្ដាញ​សង្គម ជា​ការ​បញ្ចេញ​មតិ ដែល​ធានាដោយ​​រដ្ឋធម្មនុញ្ញ​​កម្ពុជា និង​កតិកា​សញ្ញា​អន្តរ​ជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​ ដែល​កម្ពុជា​​ទទួល​ស្គាល់​ជា​ច្បាប់​របស់​ជាតិ។ ចំណែក ​ការ​ប្ដឹង​ទៅ​តុលាការ លោក​មេធាវី​ពន្យល់​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ប្ដឹង​គ្រប់​រឿង ប៉ុន្តែ​យុត្តាធិការ ឬ​អំណាច​តុលាការ​មិន​អាច​លាត​សន្ធឹង​លើ​រឿង​ក្ដី នៅ​ក្រៅ​ប្រទេស​បាន​ទេ ហើយ​ប្រសិន​បើ​អាច​ប្ដឹង​បាន​មែន ចុង​ចោទ ក៏​មិន​អាច​ទទួល​បាន​គោលការណ៍​ស្មើ​ភាព​​គ្នា​​ដែរ ព្រោះ​ដើម​ចោទ នៅ​ក្នុង​ប្រទេស​ចុង​ចោទ​នៅ​ក្រៅ​ប្រទេស។ លោក មេធាវី​ បន្ត​ថា ប្រសិន​បើ​តុលាការ​កម្ពុជា ​សម្រេច​ក្ដី​ឲ្យ​ដើម​ចោទ​ឈ្នះ​ទៀត ក៏​ពិបាក​​ក្នុង​​ការ​​អនុវត្ត​សាលក្រម​ លើ​ទ្រព្យ​សម្បត្តិ​របស់​ចុង​ចោទ​ដែរ ព្រោះ​ត្រូវ​មាន​នីតិវិធី ​អនុវត្ត​សំណង​មួយ​ទៀត៖ «ហើយ​ការ​ទាម​​ទារ​សំណង់​ដ៏​ច្រើន​លើស​លុប គឺ​ថា​ ដ៏​ច្រើន​ហ្នឹង ខ្ញុំ​គិត​ថា វា​ជា​សិទ្ធិ​របស់​ដើម​បណ្ដឹង​ ឬ​ជន​រង​គ្រោះ​ ក្នុង​ការ​​ទាមទារ។ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​ឲ្យ​ឃើញ ចង់​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់ ចៅក្រម​ត្រូវ​តែ​មាន​ឆន្ទានុសិទ្ធិ ​ក្នុង​ការ​ថ្លឹង​ថ្លែង​អំពី​ព្យសនកម្ម​ជាក់​ស្ដែង និង​ការ​ទាមទារ​របស់​ជន​រងគ្រោះ​នោះ»

កាល​ពី​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ចេញ​ដីកា​រក្សា​ការពារ​​ទ្រព្យ​សម្បត្តិ (រឹបអូស)​ លោក សម រង្ស៊ី​ ម្ដង​ហើយ​ ដោយ​សំអាង​ថា​ចាញ់​ក្ដី​លោក ហ៊ុន សែន និង​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ឯក​បក្ស ព្រោះ​ ​លោក គី តិច ជា​មេធាវី​ដើម​បណ្ដឹង បាន​ប្ដឹង​មក​តុលាការ​ទាមទារ​ជំងឺ​ចិត្ត​ ពី​លោក សម រង្ស៊ី ករណី​បរិហារ​កេរ្តិ៍​មេដឹកនាំ​របប​ឯក​បក្ស​ទាំង​ពីរ ជា​សាធារណៈ។

ដីកា​រក្សា​ការពារ​កាល​ណោះ​ សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក សម រង្ស៊ី ជា​ដី និង​អគារ​នៃ​ទី​ស្នាក់​ការ​កណ្ដាល​គណបក្ស​ សង្គ្រោះ​ជាតិ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ លោក​មេធាវី​ គី តិច លើក​ឡើង​ក្នុង​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ថា ការ​សុំ​ប្ដឹង​រឹបអូស​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​ ដើម្បី​ជំរុញ​ឲ្យ​លោក សម រង្ស៊ី សង​បំណុល​ជាង ៤ពាន់ ២រយ​លាន​រៀល ឬ​ជាង ១លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ឲ្យ​កូនក្ដី​របស់​លោក គឺ​លោក ហ៊ុន សែន និង​លោក ហេង សំរិន ក្រោយ​ពី​តុលាការ​គ្រប់​ជាន់​ថ្នាក់​ បាន​សម្រេច​ឲ្យ លោក សម រង្ស៊ី​ ចាញ់​ក្ដី។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ យល់​ថា ជា​រឿង​ពិបាក ​ក្នុង​ការ​អនុវត្ត​​នីតិវិធី ​ក្នុង​ការ​​ប្ដឹង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​​អ្នកវិភាគ​រូប​នេះ ថា ចេតនា​ពិត​ប្រាកដ​​នៃ​ការ​គំរាម​នេះ​ គឺ លោក ហ៊ុន សែន ​ចង់​​បន្លាច​ ពលរដ្ឋ​ក្នុង​ស្រុក​កុំ​ឲ្យ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​រិះ​គន់​រដ្ឋាភិបាល​របស់​លោក៖

«គឺ​មាន​ផល​លំបាក​ជា​ច្រើន ក្នុង​ការ​អនុវត្ត​តាម​នីតិវិធី​ច្បាប់។ ប៉ុន្តែ​ជា​ការ​យល់​ឃើញ​ខ្ញុំ​គិត​ថា អា​ការ​លើក​ឡើង​ទាំង​អស់​ហ្នឹង ឬ​ក៏​ការ​គំរាម​កំហែង​ទាំង​អស់​ហ្នឹង វា​អាច​ជា​ចេតនា​មួយ ធ្វើ​យ៉ាងណា​ ឲ្យ​អ្នក​នៅ​ក្នុង​ប្រទេស​ហ្នឹង គឺ​មាន​ការ​ព្រួយ​បារម្ភ ឬ​ក៏​ភ័យខ្លាច​ក្នុង​ការ​ប្រើ​ប្រាស់​សិទ្ធិ​បញ្ចេញ​មតិ។ អ៊ីចឹង​ ការ​បញ្ចេញ​មតិ​ទាក់ទង​រិះគន់​រដ្ឋាភិបាល អាច​ត្រូវ​កំណត់ ឬ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ខ្លះ​ដែរ»

បំណង​​​រឹបអូស​​​ទ្រព្យសម្បត្តិ​​របស់​ពលរដ្ឋ និង​ក្រុម​គណបក្ស​ប្រឆាំង មិន​មែន​ជា​រឿង​ថ្មី​ទេ។ កន្លង​មក​ ​តុលាការ​​នៃ​របប​ឯក​បក្ស​ ធ្លាប់​​ចេញ​ដីកា​រក្សា​ការពារ រឹប​អូស​ទ្រព្យសម្បត្តិ​ពលរដ្ឋ ពលរដ្ឋ​នៅ​តំបន់​ក្រីក្រ ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ច្រើន​កន្លែង មក​ហើយ ដូចជា នៅ​តំបន់​បឹង​កក់ បុរីកីឡា តំបន់​វត្ត​អូរត្រេះ ខេត្ត​ព្រះសីហនុ ឃុំ​ ២​ធ្នូ ខេត្ត​ក្រចេះ​ជាដើម។ នេះ​មិន​ទាន់​រាប់​បញ្ចូល​ ករណី​អាជ្ញាធរ​​​ធ្លាប់​អនុវត្ត​​ច្បាប់​​ស្ដីពី​ អស្សាមិករណ៍​ (ច្បាប់​ដោះ​ដូរ​ដី​ឲ្យ​រដ្ឋ) ​ដើម្បី​​កាត់​យក​ដី​ពី​ពលរដ្ឋ​ មក​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ និង ​ការ​​ដោះ​ដូរ​ដី​​ឲ្យ​ពលរដ្ឋ​​ក្នុង​តម្លៃ​ទាប

ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​តែង​លើក​ឡើង​ថា បើ​មិន​ចង់​ឲ្យ​គេ​រិះគន់ គឺ​កុំ​ធ្វើ​ជា​អ្នក​នយោបាយ ពី​ព្រោះ​អ្នក​នយោបាយ ឬ​មន្ត្រី​សាធារណៈ​នៅ​ប្រទេស​ណា​ក៏​ដោយ តែងតែ​រង​ការ​រិះគន់ គ្រាន់​តែ​តិច ឬ​ច្រើន ហើយ​បើ​ធ្វើ​ជា​មេ​ដឹក​នាំ​ល្អ ក៏​រង​ការ​រិះគន់​តិចតួច​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (9)
Share

tmil Hun Sen fears/not trusted to anyone else beside his family clan...no more trust to his CCP party members that cause him more outrageous...HS was far-left radical and who support and financing terrorism abroad

Goooo....ahead your majesty pirate"HS"do all whatever u want in Cambodia,because your time is running out right now.Be smart all khmer pple tmil Hun Sen just says whatever he wants in Cambodia,but in fact when he was out of Cambodia,he look likes a silly rodent and stumped speeches with influenced of khmer language barrier"uneducate moron".Everyday this horrible man didn't know how to do anything for his pple and country and only spent too much times in FB rather than national issues to find out who criticized about his unofficial election in 2018,unofficial govm't,outlaw govm't and unrecognized govm't by international community sanctions.This ringleader"terror HS"who using foreign aid or foreign loans to support his terrorism network abroad"with money deal or promises a high level job ",mostly older voodoo uneducated person who can't find a better job in the west when they're getting older.Sometime these older voodoo uneducated persons got too much stressful,depression,feel lonely and want to be a better man or a better job in their native country by seen the FB is a best an opportunity to made them attractive more for political voodoo on the street to support him/her to against someones who criticizing over its puppet govm't"native country",those voodoo politicians thought that if they want go back their country with empty hand should be"shameful",so sometimes they try to be active or aggressive to other like a propaganda to help its puppet govm't"CCP".Why these elders not be shame for themselves,because they deal with narcississt" voodoo opportunism"don't wait the whole food cooking process is done...done head-eat-head...done tail-eat-tail,or popular culture of CCP's "DOG-EAT-DOG".Matter fact Hun Sen trying to says this thing to the other CCP's party members who try to breaks him apart or betray him,or want to overthrew.or kill him before an economic sanctions coming"face EBA",but tmil Hun Sen try to frighten only CCP's party members rather indirect to the opposition party member who have no nothing...HS fears pple who work around him and military commanders who will kill or arrest him to relief the world economic sanctions coming,that why cause him sleep disorder faces stressful,depression,alcoholist,drug addictive,smoke Vee,high blood pressure,diabetic,sexual misconduct,blind sight,criminal conspiracy,serial killer,coups bloodshed, hypocrite,psychopath,nightmarish,walk around in mid-night,soulless in his minds,hatred,jealous,rude,vulgar,mind-boggling,ruthless behavior,bad credit karma,million death souls pple haunting him day and night,face pple of power and face dead threat for his life by millions of pple who want him to go rather than in power.

Mar 14, 2019 12:09 PM

ខ្មែរ

ពី USA

សូមសម្ដេចហ៊ុនសែននឹងសម្ដេចសខេង មានវិធានការវិន័យ រឹបអូសទ្រព្យសម្បត្តិរបស់ មេអ្នករកស៊ីគ្រឿងញៀននឹងមេអ្នករកស៊ីទំនិញក្លែងក្លាយ ដាក់ជាទ្រព្យសម្បត្តិរដ្ថ ។ សូមអរគុណ ។

Mar 13, 2019 08:44 PM

ខ្មែរ

សូមសម្ដេចហ៊ុនសែននឹងសម្ដេចសខេង មានវិធានការវិន័យ រឹបអូសទ្រព្យសម្បត្តិរបស់ មេអ្នករកស៊ីគ្រឿងញៀននឹងមេអ្នករកស៊ីទំនិញក្លែងក្លាយ ដាក់ជាទ្រព្យសម្បត្តិរដ្ថ ។ សូមអរគុណ ។

Mar 13, 2019 08:38 PM

evil Hun Sen's got highly depression,stressful,rabbei disease virun,hypocrite,psychopathic,scoundrel,mental illness syndrome,alcoholist,drug addiction,fears his own bad karma...fears pple will be hang him up etc etc...

This MORON try to find out sourcing to support his mafia govm't to keep in power before the world economic sanctions coming....moneeeeeeey where's moneeeey?,who's the hell gonna to help me?if any countries are not gonna to help me...so,i have to help myself first and do more bad stuffs on khmer pple,because am dictator can do all what i want.

Mar 13, 2019 07:31 PM

pple will be judge u in day ahead....and don't say what's the hell am doing wrong?Sadam/Gaddafi said that....

Omg...it's holycrap man...let me ask u Mr.Crook who's the hell gonna to listen u or help u?,noooooo nothing out there.No expecting to anyone else gonna help u with your ugly news posted widespread across the world news showed u are the real world worst dictator after Saddam and Gaddafi"opposite bad smell blowing".Your bad time is running out now and a best time for u to do is pray to the hell and stop your ruthless behavior before u getting worse.Remember,if u do good...u have to deserve good...if u do bad...u have to deserve bad"inner cycle".

Mar 13, 2019 07:09 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល