លោក ហ៊ុន សែន អួត​ថា លោក​មាន​សុខភាព​ល្អ

ដោយ ទីន ហ្សាការីយ៉ា
2019-04-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង 
នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០១៩។
លោក ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

លោក ហ៊ុន សែន អះអាង​ថា លោក​នៅ​តែ​មាន​កម្លាំង​រឹងមាំ​ ពុំ​មាន​ជំងឺ​ដូច​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ទេ៖ «ខ្លះ​គេ​ឃើញ​ខ្ញុំ​ស្គម​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ គេ​ថា​ខ្ញុំ​មាន​ជំងឺ។ អាច​ង្រៃ! បើ​ហ្អែង​មិន​ដឹង​ទេ​ អញ​កំពុង​តែ​មាន​សុខភាព​ល្អ ម៉ែ​អា​ណា ហ្អែង​សាក​ជាមួយ​អញ​មើល? អញ​ជួនកាល​រត់ នែក​ខ្ញុំ​ព្រះករុណា​ខ្ញុំ​អាច​រត់ ៩០នាទី លទ្ធភាព​យក (ទម្លាក់) ៧រយ (៧០០) កាឡូរី។ អា​អ្នក​ថា​យើង​ឈឺ​ហ្នឹង វា​មក​រត់​ជាមួយ​បាន​ទេ ព្រោះ​ការ​ហាត់​ប្រាណ​វា​ជា​រឿង​ចាំ​បាច់​ណាស់ ហាត់​ប្រាណ​មិនមែន​ទើប​ហាត់​ឥឡូវ​ទេ»

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មេសា។ ក្រៅ​តែ​ពី​ហៅ​មនុស្ស​មួយ​ក្រុម​ទៀត​ថា ក្រុម​ចង្រៃ លោក ហ៊ុន សែន បាន​ហៅ​ខ្លួន​ឯង​ថា ជា​អ្នក​ប៉ប៉ាច់ប៉ប៉ោច​ដែរ៖ «ប៉ប៉ាច់ប៉ប៉ោចៗ ប៉ុន្តែ​បាន​អាប៉ប៉ាច់ប៉ប៉ោច​ចឹង​ដែរ។ បើ​មិន​មែន​អា​ប៉ប៉ាច់ប៉ប៉ោច​ហ្នឹង​ ពួក​អា​ចង្រៃ​ហ្នឹង ​វា​ធ្វើ​ឱ្យ​ប្រទេស​ហ្នឹង​ក្រឡាប់​ចាក់​បាត់​ហើយ។ អា​ប៉ប៉ាច់ប៉ប៉ោច​មួយ​នេះ​សូម​កុំ​សូវ​ពេក បើ​មិន​គ្រប់​ខ្នាត​ទេ​កុំ​ចូល»

បើ​ទោះ​បី​ជា​មិន​បាន​បញ្ចេញ​ឈ្មោះ​ក្រុម​នោះ តែ​ទំនង​សំដៅ​ដល់​ក្រុម​មន្រ្តី​នៃ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ប្រកាស​ពី​ផែនការ​វិល​ចូល​ស្រុក​ជាមួយ​ប្រធាន​ស្ដីទី​គណបក្ស​និង​ទើប​បាន​ចូលរួម​ក្នុង​សមាជ​អ្នក​ប្រជាធិបតេយ្យ និង​មហា​បាតុកម្ម​ភ្លើង​ទៀន​នៅ​ទីក្រុង​ក្វាងជូ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល