លោក ហ៊ុន សែន ថា​ទទួល​បាន​ផ្លែ​ផ្កា​ច្រើន​ពី​ដំណើរ​ទស្សនកិច្ច​នៅ​ជប៉ុន

ដោយ ថា កិត្យា
2017-08-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ត្រឡប់​មក​ពី​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ត្រឡប់​មក​ពី​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ត្រឡប់​មក​ដល់​កម្ពុជា វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា ក្រោយ​ពី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន រយៈពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៧។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (facebook) ថា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នេះ ទទួល​បាន​លទ្ធផល​ផ្លែ​ផ្កា​ជាច្រើន ដោយ​មេ​ដឹកនាំ​កម្ពុជា-ជប៉ុន បាន​ឯកភាព​គ្នា​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម កិច្ចសហការ​លើ​វិស័យ​កសិឧស្សាហកម្ម លើក​ទឹក​ចិត្ត​អ្នក​វិនិយោគទុន និង​ទេសចរ​ជប៉ុន មក​កម្ពុជា។ លើស​ពី​នេះ ប្រទេស​ទាំង​ពីរ​បាន​ចុះ​អនុស្សរណៈ​លើ​ឯកសារ​សំខាន់ៗ​ចំនួន​ពីរ គឺ​ទី​១ ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​អនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ការ​ការពារ​ទឹក​ជំនន់​ក្នុង​រាជធានី​ភ្នំពេញ ដំណាក់កាល​ទី​៤ ដែល​មាន​ទឹកប្រាក់​សរុប​ប្រមាណ ៣៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទី​២ ឥណទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​កំពង់ផែ​ក្រុង​ព្រះសីហនុ ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា ២០៩​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក ហ៊ុន សែន បន្ត​សំណេរ​នៅ​លើ​ហ្វេសប៊ុក​ទៀត​ថា លោក​ក៏​បាន​ពិភាក្សា​សុំ​ជំនួយ​ពី​ភាគី​ជប៉ុន លើ​គម្រោង​ឲ្យ​មាន​ផ្លូវ​រថភ្លើង​ស្វ័យប្រវត្តិ (Sky Train) នៅ​ទីក្រុង​ភ្នំពេញ ដែល​ចំណាយ​ថវិកា​វិនិយោគ​ប្រមាណ ៨០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន ក្យូដូ (KYODO) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៩ សីហា នេះ​ថា ដើម្បី​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ ជប៉ុន បាន​យល់ព្រម​ធ្វើ​ការ​សិក្សា​វាយ​តម្លៃ​លើ​គម្រោង​ស្នើ​សាងសង់​ផ្លូវ​រថភ្លើង​ស្វ័យប្រវត្តិ​ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ ទៅ​ចំណត​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្នុង​គោល​បំណង​ពិនិត្យ​មើល​ថា តើ​អាច​សាងសង់​បាន​ឬ​មិន​បាន។

ក្រៅ​ពី​នេះ លោក ហ៊ុន សែន បាន​ទៅ​មើល​រោងចក្រ​កែច្នៃ​សំរាម​របស់​រដ្ឋ​ជប៉ុន ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កែច្នៃ​ឲ្យ​មាន​ប្រយោជន៍​យក​មក​ប្រើប្រាស់​វិញ​ដូច​ជប៉ុន កំពុង​ធ្វើ​ស្រាប់។

ពាណិជ្ជកម្ម​រវាង​ជប៉ុន និង​កម្ពុជា ក្នុង​ឆ្នាំ​២០១៦ មាន​ទឹកប្រាក់ ១.៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

បើ​ទោះ​បី​ជា​លោក ហ៊ុន សែន ប្រកាស​ពី​ភាព​ជោគជ័យ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​យ៉ាង​ណា​ក្តី ប៉ុន្តែ​អ្នក​វិភាគ​បញ្ចេញ​យោបល់​ថា លោក ហ៊ុន សែន ខ្វះ​ភាព​ជា​អ្នក​ការទូត ព្រោះ​ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន នោះ លោក ហ៊ុន សែន បាន​ឆ្លៀត​វាយ​ប្រហារ​ទៅ​គណបក្ស​ប្រឆាំង​ថា ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​បំផ្លាញ​សន្តិភាព។

ដំណើរ​ទស្សនកិច្ច​ផ្លូវការ ៣​ថ្ងៃ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ចូល​បង្គំ​គាល់​ព្រះរាជ​ទាយាទ​ជប៉ុន ព្រះអង្គម្ចាស់ ណារ៉ួហ៊ីតូ (Naruhito) និង​បាន​ជួប​ប្រជុំ​កំពូល​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីនហ្សូ អាបេ (Shinzō Abe) ព្រម​ទាំង​បាន​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ជប៉ុន ចំនួន​៤ ដែល​ចាប់​អារម្មណ៍​ក្នុង​ការ​មក​វិនិយោគ​នៅ​កម្ពុជា ដោយ​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា សព្វថ្ងៃ​មាន​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (4)
Share

អ្នក​អាន​អនាមិក

ពី USA

When other countries give money to Hun Sen , he said well done job. however, when they warn Hun Sen about he breaking the law, hurting opposition party (CNRP) Hun Sen said other countries interfere with Cambodian law and internal affairs and Hun Sen said leave Cambodia alone, when they feed Hun Sen, he said yes come in, when they tell Hun Sen to do the right thing Hun Sen said get out of my country. Now, what do you think about Hun Sen? is he a smart person or is he a betray person?

Aug 10, 2017 01:41 AM

អ្នក​អាន​អនាមិក

ពី USA

Well, Well,ហេតុអ្វីបានជា ហ៊ុន សែន មិនបនិយាយថា Janpan ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជានៅពេលជប៉ុនផ្តល់ឱ្យ លោកហ៊ុនសែន រាប់លានដុល្លារ។ វាពិតជាគួរឱ្យអស់សំណើចមែនដែលហ៊ុនសែន ដើរតួដូចជា ក្មេងតូច យំសម្រាប់ស្ករគ្រាប់។ នៅពេលពួកគេព្រមានហ៊ុនសែនអំពីគណបក្សសង្គ្រោះជាតិ លោកហ៊ុនសែន បាននិយាយថា ពួកគេជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាប៉ុន្តែនៅពេលពួកគេផ្តល់លុយលោកនាយកហ៊ុនសែនមិនដែលលឺពីការនិយាយអវិជ្ជមានទេ។ ហេតុផលនេះ ខ្ញុំគិតថាហ៊ុនសែន គឺជាមនុស្សដែលមើលឃើញតែគុណសម្បត្តិផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ។

Aug 10, 2017 01:21 AM

ហានិភ័យ

ពី តាកែវ

ទៅកន្លែងណាឃើញតែដើរខ្ចីនិងសុំទានគេ ដល់ពេលត្រឡប់មកវិញអួតថាជោគជ័យ

Aug 09, 2017 07:25 PM

Dan

ពី LA

សំុទានគេបាមប៉ុន្នានដែរ?

Aug 09, 2017 10:35 AM

គេហទំព័រ​ទាំងមូល