លោក ហ៊ុន សែន ព្រមាន​បរទេស​និង​សង្គម​ស៊ីវិល​កុំ​ឲ្យ​ភ្ជាប់​ខ្លួន​ទៅ​នឹង​បុគ្គល​ល្មើស​ច្បាប់

ដោយ ប្រាជ្ញ ចេវ
2016-06-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា គ្មាន​វិបត្តិ​នយោបាយ​ទេ មាន​តែ​បញ្ហា​បុគ្គល។ លោក​ក៏​ព្រមាន​បរទេស និង​សង្គម​ស៊ីវិល កុំ​ឲ្យ​ភ្ជាប់​ខ្លួន​ទៅ​នឹង​បុគ្គល​ល្មើស​ច្បាប់។ ប៉ុន្តែ​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​មាន​សំឡេង​ឆ្នោត​ជិត​ពាក់​កណ្ដាល​នៅ​សភា ថា​ស្ថានភាព​នយោបាយ​នៅ​ពេល​នេះ​ហើយ​ជា​វិបត្តិ​នយោបាយ ព្រោះ​អ្វី​ដែល​កើត​ឡើង​ប៉ះពាល់​ដល់​អភ័យ​ឯកសិទ្ធិ​អ្នក​តំណាង​រាស្ត្រ។

ផ្ទុយ​ពី​កាយវិការ​លើក​ដៃ​ចង្អុល​ចុះ​ឡើង​ដូច​រាល់​ដង លោក ហ៊ុន សែន ដែល​ថ្លែង​ក្នុង​នាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន មិន​បាន​បង្ហាញ​ការ​ខឹង​ច្រឡោត​ទេ។ លោក​នាយក​រដ្ឋមន្ត្រី ថា​អ្វី​ដែល​កើត​ឡើង​នៅ​ពេល​នេះ ព្រោះ​តែ​បុគ្គល​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ដែល​បាន​ប្រព្រឹត្ត​ខុស​ច្បាប់៖ «កម្ពុជា ពុំ​មាន​វិបត្តិ​អ្វី​ឡើយ ហើយ​ការ​ខិតខំ​ប្រកាស​របស់​ក្រុម​មនុស្ស​ដែល​ថា​កម្ពុជា កំពុង​មាន​វិបត្តិ ឬ​មាន​កម្ដៅ​នយោបាយ​នោះ គឺ​ជា​ការ​ប៉ុនប៉ង​បំភ័ន្ត​មតិ​សាធារណជន។ នេះ​ជា​វិបត្តិ​ផ្ទាល់​ខ្លួន​មួយ​ចំនួន​តូច។ ដូច្នេះ​បរទេស សង្គម​ស៊ីវិល មិន​គួរ​ភ្ជាប់​ខ្លួន​នឹង​រឿង​នេះ​ទេ»

ថ្លែង​ចំពោះ​មុខ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រមាណ ១​ម៉ឺន​នាក់​ដែល​មាន​ទាំង​ប្រមុខ​ការទូត​ប្រទេស​មួយ​ចំនួន នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស​របស់​ខ្លួន​នា​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា លោក ហ៊ុន សែន ស្នើ​ទៅ​បរទេស​មួយ​ចំនួន កុំ​លូក​ដៃ​ចូល​ការ​អនុវត្ត​ច្បាប់​ប្រទេស​កម្ពុជា និង​ត្រូវ​ស្វែង​យល់​ពី​ស្ថានការណ៍​កម្ពុជា ឲ្យ​បាន​ច្បាស់៖ «យើង​សង្ឃឹម​មជ្ឈដ្ឋាន​បរទេស​មួយ​ចំនួន​ដែល​មិន​បាន​យល់​អំពី​សភាពការណ៍​ពិត​នៅ​កម្ពុជា សុំ​បន្ត​ស្វែង​យល់​ឲ្យ​បាន​ច្បាស់លាស់ ជាមួយ​នឹង​ការ​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា»

ទោះ​ថ្លែង​មិន​ចេញ​ឈ្មោះ ប៉ុន្តែ​គេ​ដឹង​ថា អ្វី​ដែល​លោក ហ៊ុន សែន លើក​ឡើង គឺ​សំដៅ​ទៅ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ខណៈ​ក្រុម​សមត្ថកិច្ច​កំពុង​ប៉ុនប៉ង​ចាប់​ខ្លួន​ទាំង​កំពុង​មាន​អភ័យ​ឯកសិទ្ធិ។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ស្រប​គ្នា​ដែល​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​អន្តរជាតិ និង​ប្រមុខ​ការទូត​នៃ​ប្រទេស​មួយ​ចំនួន តែង​តែ​នាំ​គ្នា​ទៅ​ជួប​លោក កឹម សុខា នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ពី​ស្ថានភាព និង​បញ្ហា​នយោបាយ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា ដែល​តាម​ដាន​ដំណើរ​ការ​រដ្ឋាភិបាល​បញ្ជាក់​ថា រឿងរ៉ាវ​កើត​ឡើង​ពេល​នេះ ឈាន​ដល់​វិបត្តិ​នយោបាយ​ហើយ ព្រោះ​តំណាង​រាស្ត្រ​គណបក្ស​មួយ​ក្នុង​ចំណោម​ពីរ​នៅ​រដ្ឋសភា កំពុង​រង​ការ​រំលោភ​បំពាន​អភ័យ​ឯកសិទ្ធិ។ ចំពោះ​ការ​ព្រមាន​មិន​ឲ្យ​សង្គម​ស៊ីវិល​ភ្ជាប់​ខ្លួន​ទាក់ទង​រឿង​នេះ លោក គល់ បញ្ញា ថា​នេះ​ជា​ការ​គំរាម​កំហែង​ដល់​សង្គម​ស៊ីវិល៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ដែរ ដោយសារ​រឿង​ការ​អនុវត្ត​ច្បាប់​នោះ។ យើង​អត់​អាច​គិត​ទុក​មុន​បាន ថា​យក​គំរូ​ស្តង់ដារ​យ៉ាង​ម៉េច

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​របស់​កម្ពុជា នៅ​ពេល​នេះ និង​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​វិល​ចូល​តុ​ចរចា។

ចំណែក​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ក៏​មិន​យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ដែរ។ លោក​យល់​ថា ការ​ព្រមាន​របស់​លោក ហ៊ុន សែន មិន​មាន​ប្រសិទ្ធភាព​ទេ៖ «បើ​មាន​ការ​ទទួល​ស្គាល់​បញ្ហា​ពី​សំណាក់​គណបក្ស​កាន់​អំណាច ទើប​យើង​អាច​ដោះស្រាយ​បាន។ បើ​នៅ​តែ​មិន​ទទួល​ស្គាល់ ហើយ​ថា​ជា​រឿង​បុគ្គល នឹង​ធ្វើ​ឲ្យ​រឿង​នេះ​កាន់​តែ​ស្មុគស្មាញ»

នៅ​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រក​ច្រក​ចេញ​ពី​វិបត្តិ​នយោបាយ បន្ទាប់​ពី​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ប៉ុន្តែ​បែរ​ជា​ត្រូវ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ញត្តិ​នេះ​ទៅ​វិញ។

បន្ទាប់​មក​ទៀត តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ចូល​គាល់​ព្រះមហាក្សត្រ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ចម្លើយ​ពី​ព្រះបរមរាជវាំង​នៅ​ឡើយ​ទេ។ រហូត​មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រមូល​ស្នាម​មេដៃ​ពី​អ្នក​គាំទ្រ ដើម្បី​យក​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (18)
Share

អ្នក​អាន​អនាមិក

ពី Worst crimes,criminals,war aggression,war looting,war territory plunder,war criminal conspiracy and war crime against humanity were NVC/HS

Only BETRAYING in Cambodia and who rule more than 37+years is HUNSEN/NVC...and who committed atrocity on khmer people in the last 4 decades...k-5 secreted massacres,mass destruction,abusive,violent,abuse HRW, used physical forced/evacuated people out of towns/cities for their own benefits.Rapes and killed movie stars,music stars to cover up the crime he committed,massacred prisoners in Battambang province,killed foreigners/national journalists,environmentalists activities,coups d'etat bloodshed 1993,4 grenades attacked 1997,stamped on diamond island bridge in 2012,rampant shooting sprees at Veng Sreng street,Kbal Tnal bridge 2014,vote fraud coup d'etat in 2013-14,coup d'etat vice-opposition parliamentary/bloodshed,arrested opposition members,NEC,ngo's group,HRW personal,with his warning to any foreign countries who supporting opposition party will be face a serious consequences if he found" i dddictaaaatooor",and i'll rule this poor nation for life .

Jun 29, 2016 01:12 PM

អនាមិក

ខាងក្រោមនេះជាមតិយោបល់
ភវវរ្ម័ន
ពី បាវិត ស្វាយ​រៀង
ដែលពេញទៅដោយការពិតបញ្ពាក់ពីចរិតរំលោភបំពានរបស់លោកហ៊ុន សែន ប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ និងរំលាយខ្មែរ។

"តាមខ្ញុំយល់បើសិនជាលោកហ៊ុនសែនចង់ចាប់ឯកឧត្តម កឹម សុខា កុំថាឡើយ ឯកឧត្តម កឹមសុខាសម្ងំក្នុងផ្ទះ ទីស្នាក់ការ ទោះជានៅក្នុងវាំងក៏ចាប់បានគ្រប់ពេល! សម្ដេចមិនចាំបាច់គម្រាមធ្វើឲ្យស្ថានភាពនយោបាយជាតិកាន់តែចលាចលខ្លាំងឡើងបែបនេះទេ! អំពើបំពានច្បាប់រំលោភអភ័យឯកសិទ្ធិសភា រដ្ឋាភិបាលលោកហ៊ុនសែនកំពុងបន្ដរំលោភមកច្រើនករណីហើយ ធ្វើថែមទៀតឲ្យជួរជាតិដល់កម្រិតតែម្ដងទៅ! ព្រោះផែនការបាតុករហឹង្សាវាយតំណាងរាស្រ្ដ ឲ្យលេសទៅសភាបក្សទម្លាក់ឯកឧត្តម កឹមសុខាពីអនុប្រធានសភាទី១ គឺដើម្បីសម្ដេចចាប់ខ្លួនលោកកឹមសុខា និងឈានទៅរម្លាយបក្សសង្រ្គោះជាតិ ឲ្យបានមុខការបោះឆ្នោតជាតិ ២០១៧,២០១៨ ។ ករណីឥតខ្មាស់ ដែលសម្ដេចចង់ឲ្យ ឯកឧត្តម កឹមសុខា ចេញមកទទួលទោសនោះ គឺផ្ដើមចេញពីពួកក្រុមអនាមិកផលិតខ្សែអាតសម្លេងសន្ទាតាមទូរស័ព្ទ ហើយផ្សព្វផ្សាយតាមបណ្ដាញសង្គមបរិហាកេរ្ដិ៍លោកកឹមបំពានខុសច្បាប់ វាគឺឆ្នួតបញ្ចេះ ដែលអង្គភាពក្រសួងមហាផ្ទៃ តុលាការ អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមយុវជន ស្រីចំរើន នាងធីសុណ្ណថា បានខិតខំដាក់ញាតិ ដាក់ពាក្សបណ្ដឹង តាមសួរ ឯកឧត្តម កឹមសុខារាប់ខែ យ៉ាងសកម្មឲ្យចេញមកទទួលយកការមួលបង្កាច់ ។ ពេលនេះសម្ដេចហ៊ុនសែនចេញមុខគម្រាមខ្លួនឯងម្ដង គ្រាន់តែនិយាយមិនឲ្យចំឈ្មោះ ពីការចាប់ខ្លួនឯកឧត្តម កឹម សុខា! នេះបានហៅថាជនថោកទាបមិនចេះខ្មាស់ បញ្ហាអាយុជីវិតជាតិមិនបានគិតគូរខិតខំបែបនេះសោះឡើយ តែបែរជាខំសម្លាប់ខ្មែរអ្នកនយោបាយទៅវិញ ។"

Jun 29, 2016 08:02 AM

អ្នក​អាន​អនាមិក

why monkey court doesn't call Hun Sen to question about all other KILLING issues? Why? Why? Oh IT WAS TOO BIG, MONKEY CAN DO ONLY SMALL ONE $500 ARREST 5 PEOPLE.I got it because they are monkey. remember all those monkeys and which one is a master monkey document it down for Khmer history.

Jun 29, 2016 04:03 AM

អ្នក​អាន​អនាមិក

ពី USA

well, well Mr. Hun Sen talked the same language Pol Pot party talked in court. Why I said that? Pol Pot party said they didn't know people were killed almost half of the population. now Hun Sen and his CPP use the same language nothing happening to the country every thing is peaceful. Hun Sen is trying to be a strong man but very soon he will be a struggle man.

Jun 29, 2016 02:43 AM

អ្នក​អាន​អនាមិក

ពី រ់េន​បារាង

ម៉េច!ចង់បិទទ្វា វ៉ៃឆ្កែឬ សម្ដេចម៏!មិត្តឯងចង់ធ្វើដូចឆ្នាំ៧៥ មែនទេ?កុំភ្លេចថាសម័យហ្នុងអត់មានហ្វេសប៊ុកទេ បើចង់ដឹងសាកមើលទៅ ដំបៅមិនឈឺកុំយកឈើរុក

Jun 29, 2016 02:33 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល