លោក ហ៊ុន សែន ​អោយ​ពលរដ្ឋ​ក្រោក​ឈរ​ប្រឆាំង​បរទេស​ដែល​ចង់​លូក​ដៃ​ចូល​ផ្ទៃក្នុង​កម្ពុជា

ដោយ យន់ សាមៀន
2017-12-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
Photo courtesy of SPM Page

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សៅរ៍ ទី​២៣ បាន​ប្រកាស​ជា​ថ្មី​ថា កម្ពុជា​នឹង​ឈប់​លែង​ពឹង​ពាក់​បរទេស​ដើម្បី​រស់​បន្ត​ទៀត​ហើយ។

លោក ហ៊ុន សែន នៅ​ចំពោះ​មុខ​មន្ត្រី​រាជការ និង​ពលរដ្ឋ​រាប់​ពាន់​នាក់​ក្នុង​ពិធី​បើក​បុណ្យ​សមុទ្រ ខេត្ត​កែប ក៏​ស្នើ​ខ្មែរ​ទាំង​អស់​ឲ្យ​ក្រោក​ឈរ​ឡើង​ប្រឆាំង​បរទេស​ណា​ដែល​ចង់​លូកដៃ​ចូល​ផ្ទៃក្នុង​កម្ពុជា៖ «កម្ពុជា មិន​ត្រូវ​ការ​ដក​ដង្ហើម​តាម​អុកស៊ីហ្សែន​របស់​នរណា​មួយ​នោះ​ទេ។ កម្ពុជា​ប្រៀប​ដូច​មនុស្ស​ម្នាក់​ដែល​មាន​រន្ធ​ច្រមុះ​ពីរ និង​មាន​មាត់​មួយ​សម្រាប់​ដក​ដង្ហើម»

ការ​លើក​ឡើង​របស់​របស់​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម លោក ហ៊ុន សែន នេះ ជា​ការ​ឆ្លើយតប​នឹង​សម្ពាធ​របស់​សភា​អាមេរិក និង​អឺរ៉ុប ដែល​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ការបរទេស និង​មន្ត្រី​កម្ពុជា​ ដែល​ពាក់ព័ន្ធ​ក្នុង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ សហគមន៍​អន្តរជាតិ​ក៏​បាន​ផ្អាក​ជំនួយ​ទាំងស្រុង​ទៅ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត  រួម​ទាំង​ព្រមាន​មិន​ទទួល​លទ្ធផល​នៃ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ទៀត​ផង។

ទោះ​បី​លោក ហ៊ុន សែន បាន​បន្ទន់​ជំហរ​ក្នុង​ការ​ទទួលយក​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ទោស​នៅ​អាមេរិក ប្រមាណ ៧០​នាក់ មក​កម្ពុជា ដើម្បី​ជា​ថ្នូរ​នឹង​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ការបរទេស​កម្ពុជា ទៅ​អាមេរិក ក៏ដោយ លោក​នៅ​តែ​មិន​ព្រម​បន្ធូរបន្ថយ​ស្តារ​កម្ពុជា ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ​ឡើយ ទោះបីបើ​រដ្ឋាភិបាល​អាមេរិក និង​អឺរ៉ុប អាច​បង្កក​ទ្រព្យសម្បត្តិ​ពី​មន្ត្រី​កម្ពុជា និង​ឈប់​បន្ធូរ​បន្ថយ​ពន្ធ​ក៏ដោយ៕

លោក ហ៊ុន សែន ថា ភរិយា​និង​ម្ដាយ​ក្មេក​របស់​លោក​កំពុង​មាន​ជំងឺ

ដោយ យន់ សាមៀន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ថា ភរិយា​របស់​លោក និង​ម្ដាយ​ក្មេក​របស់​លោក​កំពុង​មាន​ជំងឺ។ លោក​ថា ម្ដាយ​ក្មេក​របស់​លោក​ដែល​វ័យ​ជាង ៩៤​ឆ្នាំ មាន​ជំងឺ​ធ្ងន់​​ជាង​ភរិយា​របស់​លោក។ ការ​បង្ហាញ​ពី​ស្ថានភាព​សុខភាព​ភរិយា​របស់​លោក ហ៊ុន សែន ដូចនេះ ខណៈ​លោក លោក ហ៊ុន សែន ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើ​ប្រាស់​អគារ​សិក្សា​វិទ្យាល័យ ខេត្ត​កែប ថ្ងៃទី២៣ ខែ​ធ្នូ ដោយ​មាន​ពលរដ្ឋ​រាប់ពាន់​ចូលរួម​ស្ដាប់​លោក។

លោក ហ៊ុន សែន កម្រ​បង្ហាញ​ពី​បញ្ហា​សុខភាព​របស់​លោក និង​ក្រុម​គ្រួសារ​របស់​លោក​ឲ្យ​មហាជន​បាន​ដឹង​ណាស់។ ប៉ុន្តែ លោក​មិន​ប្រាប់​ថា ភរិយា​របស់​លោក​ឈឺ​ជំងឺ​អ្វី​ទេ ឬ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (21)
Share

militarymen/women stand by u and defend u all from the harmway

We're the high commander special forces "U-911"represent at southeastern based TK city and we appeal to all khmer pple and all political parties time to move our country forward and a best time to change our leader and country to a real democracy,freedom,liberty and no one fear to a bad govm't threatening"fascist ruler/criminal govm't gangster"as military men/women we all stand by u and protect u always and we all just only need one-man-rule and one-man-lead out of the power in 2018.

Jan 04, 2018 10:41 AM

time to kick this ass dictator in 2018

We the khmer pple must be united as one khmer nationality and stand up high to kick this stupidass dictator HS from 2018,that all we wanted"speechless but strong commitment to achieve our goal to all khmer pple"we all standup for our pple right...defend our right...right to all khmer political parties,right to defend our country,represent for real justice,democracy,freedom,liberty and equal right for all and no anybody else stay above the rule of law.ENOUGH IS ENOUGH for all khmer's suffering don't let this horrible man do whatever he wants,this badass dictator doesn't stand for khmer unity or care the pple and country...there just work for their own party interest only"CCP",and all khmer pple must be understood,who's the hell CCP radicalism? time to standup high for 2018 and time to stop this badass dictator try to buy his time and try to bargain his power....USE YOUR BRAIN AND BE A SMARTER PERSON....don't care what this horrible man in whatever he says.

Jan 04, 2018 10:23 AM

LY HAK

ពី P PENH

ប្រកាសអាសន្ន ប្រទេសកម្ពុជាប្រឈមនឹងរបបផ្ដាច់ការដូចរបប​​​ ពលពតទៀតហើយសូមប្រជាជនក្រោកឡើងប្រឆាំងនឹងរបបផ្ដាច់ការ
កុំឲ្យកើតមានឡើងនៅក្នុងប្រទេសកម្ពុជា៕

Dec 24, 2017 08:49 PM

kom sot

ពី KROCH CHHMAR

ប្រកូកប្រកាសឲ្យគេក្រោកប្រឆាំងនឹងបរទេសដែលជ្រៀតជ្រែកចូល​បញ្ហាផ្ទៃក្នុងរបស់កម្ពុជាប៉ុន្តែខ្លួនបែរជាហៅឲ្យយួនចូលមកជួយសហការកុំចាត់បដិវត្តពណ៌ដែលគាត់ប្រដឹតឡើងថាបក្សប្រឆាំងធ្វើបដិវត្តពណ៌
អានេះបានហៅថាខ្មែរបំផ្លាញជាតិមែន៕

Dec 24, 2017 07:56 PM

ភ​វរ្ម័ន

ពី បាវិត​ ស្វាយ​រៀង​

មេបក្សចោរប្លន់បក្ស​ បាន​ប្លន់រម្លាយបក្សសង្រ្គោះជាតិហើយ តែ​នៅព្យាយាមចង់ឲ្យសមាជិកគ្រួសារបក្សបង្កើតបក្សថ្មី តើ​ដើម្បី​អ្វី​ ៖
១) បក្ស​សង្រ្គោះជាតិដូច​ជា​ព្រះ​អាទិត្យ​គឺមិន​អាច​រម្លាយ​បាន​ទេ នៅ​តែ​ដដែល​ បើ​បក្ស​នេះ​មិន​ទៅបង្កើតបក្សថ្មី មាន​ឈ្មោះ​ថ្មី ដូច្នេះ អាសនៈតំណាងរាស្រ្ដ និងអាសនៈឃុំសង្កាត់ របស់​បក្ស​សង្រ្គោះ​ជាតិ​ គឺ​នៅ​តែ​មាន​ម្ចាស់​ជា​បក្ស​សង្រ្គោះ​ជាតិ​ដដែល​ លោកហ៊ុន​សែនប្លន់​​​យកទៅចែកឲ្យបក្ខពួកចោរ ពួក​គេ​កូន​ចោរ​នៅ​តែ​ភ័យខ្លាចម្ចាស់ដើមជា​បក្ស​សង្រ្គោះ​ជាតិ​មកយកវិញ
២) ដូច្នេះ​បើ​សមាជិក​គ្រួសារ​បក្សសង្រ្គោះជាតិ​មិន​ត្រូវ​បង្កើត​បក្សថ្មី​ជាដាច់​ខាត​ បើ​បង្កើត​ថ្មី​​បាន​សេចក្ដី​ថា​​លោក​ហ៊ុនសែន​រម្លាយ​ព្រះ​អាទិត្យ​បាន​សម្រេច ។ ជាង​នេះ​ទៅ​ទៀត​មូល​ដ្ឋាល​គ្រឹះ​របស់​បក្ស​សង្រ្គោះ​ជាតិ​គឺ​សមា​ជិក​ឃុំសង្កាត់នឹងត្រូវរម្លាយដល់ឬសកែវ បើ​បក្ស​សង្រោះ​ជាតិ​ពិតជាដូរឈ្មោះមែន
៣) សហគមន៍អន្ដរជាតិ​ប្រទេស​ប្រកាន់​លិទ្ធិ​ប្រជា​ធិបតេយ្យ​នឹង​លែង​គាំទ្រដោយយល់ថា បក្ស​សង្រ្គោះ​ជាតិ​ពិត​ជា​មានទោសតាមច្បាប់ត្រូវគេរម្លាយពិតមែន ។
៤) បើជាបក្សកើតថ្មី ជាបក្សនៅខ្សោយទាំងអស់គ្រប់ផ្នែក ធនធាន​មនុស្ស​ ប្រជាប្រិយភាព គោលនយោបាយ ទំនាក់​ទំនង​ជាតិ​អន្ដរ​ជាតិ​​ ។ល។
គិត​ដល់៤ចំណុចនេះ ខ្ញុំយល់ថា មេចោរប្លន់ និង​ជា​មេឃាតក​ពិត​ជា​​សាហាវ ឃោឃៅ ជួជាតិ ជ្រាល​ជ្រៅ​ណាស់​! វា​ចាប់​មេ​គ្រួសារ​​ដាក់គុក ប្លន់ យកទ្រព្យសម្បត្តិ រម្លាយ​ក្រុម​គ្រួសារ​ ហើយ​ដក​សិទ្ធិ​សមាកជិក​ជា​ជំហរ​​​គ្រួសារ​​មិន​ឲ្យ​រក​ស៊ី ធ្វើនយោបាយអាចកសាង គ្រួសារ​ឡើង​វិញ​ មិនតែប៉ុណ្ណោះ សម្លុត​កូន​ចៅ​គេ​ឲ្យ​ទៅ​បង្កើត​គ្រួសារ​ ម៉ែឳ ថ្មី ដោយ​​ឲ្យបំភ្លេចម៉ែឳបង្កើតចោលថែមទៀត .. វា​ពិត​​ជា​អាក្រក់​ជួ​ជាតិ ខ្លាំងណាស់ !

Dec 24, 2017 10:31 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល